Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឲ្យធនាគារពិភពលោក ជួយធ្វើផ្លូវតាមជនបទ ពីដីក្រហមទៅជាកៅស៊ូ

រាជធានីភ្នំពេញ៖ ទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្ត្រី សរសេរថា ការស្នើសុំនេះ គឺដោយសារតែធនាគារពិភពលោក កំពុងតែចូលរួមយ៉ាងសកម្ម ក្នុងការជំរុញកា...

រាជធានីភ្នំពេញ៖ ទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្ត្រី សរសេរថា ការស្នើសុំនេះ គឺដោយសារតែធនាគារពិភពលោក កំពុងតែចូលរួមយ៉ាងសកម្ម ក្នុងការជំរុញការអភិវឌ្ឍតំបន់ជនបទ។ ប្រមុខរដ្ឋាភិបាល និយាយនៅមុខអ្នកស្រី Victoria Kwakwa ថា កន្លងមកធនាគារអភិវឌ្ឍន៍អាស៊ីនិងកូរ៉េ បានដើររួមគ្នាកសាងផ្លូវពីផ្លូវដីក្រហម ទៅកាន់ផ្លូវកៅស៊ូពីរជាន់ «ហើយឥឡូវ គឺមានគុណភាពល្អ សម្រាប់តំបន់ដាច់ស្រយាល តំបន់ជនបទ»។


ទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តី ពុំបានសរសេរពីការឆ្លើយតបរបស់អ្នកស្រី Victoria Kwakwa ទៅនឹងសំណើនេះទេ ដោយគ្រាន់តែសរសេរថា អ្នកស្រី បានសន្យាពង្រឹងកិច្ចសហការជាមួយសម្តេចនាយករដ្ឋមន្រ្តី និងស្តាប់យោបល់គ្នាទៅវិញទៅមក ដើម្បីជំរុញការអភិវឌ្ឍកម្ពុជា ឲ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ខាងមុខ៕
Sponsor