Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

មុខសញ្ញាចាស់ ធ្លាប់ចាប់បានម្តងហើយ លើកនេះលួចម៉ូតូឃ្លីក មានលុយជាង៦ពាន់ដុល្លារក្រោមកែបបានសម្រេច ថែមទាំងឆ្លាតចេះ ផ្តាច់ GPS ចោលទៀត

រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ ធ្លាប់ធ្វើសកម្មភាពលួចយ៉ាងសកម្ម ថែមទាំងមានកាំភ្លើងទៀត ដែលត្រូវបានសមត្ថកិច្ចធ្លាប់ចាប់បានរួចមកហើយ...

រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ ធ្លាប់ធ្វើសកម្មភាពលួចយ៉ាងសកម្ម ថែមទាំងមានកាំភ្លើងទៀត ដែលត្រូវបានសមត្ថកិច្ចធ្លាប់ចាប់បានរួចមកហើយ ពេលនេះត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញចាប់ខ្លួនបាន ក្រោយលួចម៉ូតូម៉ាកឃ្លីក ដែលមានលុយក្រោយកែប ជាង៦,០០០ដុល្លារ តែជនសង្ស័យបានយកចេញអស់។ ចំណែកGPS ក៏ត្រូវបានជនសង្ស័យផ្តាច់ចោលថែមទៀត។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១២ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ក្នុងភូមិក្រាំងធ្នង់ សង្កាត់ក្រាំធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីលួចម៉ូតូរបស់ជនរងគ្រោះ នៅផ្សារឈូកមាស ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ។


សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ប៊ុត វទ្ធី ភេទប្រុស អាយុ ៣១ឆ្នាំ ស្នាក់នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូដែលជនសង្ស័យលួចយកទៅនេះ ម៉ាកឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HD-2124 មានលុយក្រោមកែបចំនួនជាង៦ពាន់ដុល្លារ ដែលជនរងគ្រោះយកទៅទូទាត់ថ្លៃទំនិញនៅផ្សារឈូកមាស ពេលមកដល់ហើយនោះ ជនរងគ្រោះក៏ឈរក្បែរម៉ូតូភ្លេចខ្លួន សោនៅជាប់ម៉ូតូស្រាប់ ត្រូវបានជនសង្ស័យឡើងជិះ គេចចេញទៅបាត់ ទើបប្រញាប់ស្រែកឆោឡោប្តឹងសមត្ថកិច្ចចេញល្បាតតាមរក ក៏ប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូខាងលើ ទើបប្រញាប់ដេញតាមចាប់ឃាត់ខ្លួនភ្លាមៗ ប៉ុន្តែលុយជាង៦,០០០ដុល្លារដែលនៅក្រោមកែបនោះ ត្រូវបានជនសង្ស័យយកចេញអស់ទៅហើយ ។ ចំណែកGPS ក៏ត្រូវជនសង្ស័យដោះផ្តាច់ចោលផងដែរ។


សូមបញ្ជាក់ថា ពលរដ្ឋបានលើកឡើងថា មុខសញ្ញាម្នាក់នេះ លួចកាច់កម៉ូតូ ប្រដាប់ដោយអាវុធ ហើយត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ធ្លាប់ចាប់ខ្លួនបាន កាលពីក្នុងអំឡុងខែកុម្ភ: ឆ្នាំ២០១៨ ម្តងរួចមកហើយ ពេលនេះបែរជាលេចមុខចេញមកសារជាថ្មី ថែមទាំងធ្វើចោរដដែល។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ផ្តន្ទាទោសតាមច្បាប់បន្តទៀត៕
Sponsor