Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

លោក​ សម រង្ស៊ី មិនត្រូវ​បាន​អនុញ្ញាត​ឲ្យ​ថ្លែង​សុន្ទរកថា ក្នុង​មហាសន្និបាត IPU

ភ្នំពេញ៖  លោក សម រង្ស៊ី ​ប្រធានស្ដីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ដក​ឈ្មោះ​មិន​ឲ្យ​ថ្លែង​សុន្ទរកថា​ក្នុង​មហាសន្និបាត​សហភាព​អន្តរសភា...

ភ្នំពេញ៖ លោក សម រង្ស៊ី ​ប្រធានស្ដីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ដក​ឈ្មោះ​មិន​ឲ្យ​ថ្លែង​សុន្ទរកថា​ក្នុង​មហាសន្និបាត​សហភាព​អន្តរសភា​លើក​ទី​ ១៤១ (IPU) ពីថ្ងៃ​ ១៤ ​ដល់​ថ្ងៃទី​ ១៦ តុលា នៅក្នុង​ទីក្រុង​បែលក្រាដ ​ប្រទេស ​ស៊ែប៊ី ដែល​ការដក​នេះ​ គឺជា​ការឆ្លើយតប​តាម​សំណើ​ពី​គណៈប្រតិភូ​សភា​កម្ពុជា​នៅ​ទីនោះ​។
ក្នុង​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​ថ្លែង​សុន្ទរកថា ៨៣ ​រូប​ គឺ​ពុំមាន​​ឈ្មោះ​លោក សម រង្ស៊ី ទេ​។ កាលពី​ថ្ងៃទី​ ១៤ តុលា លោកស្រី​ ឃួន សុដារី អនុប្រធាន​ទី​ ២ ​នៃ​រដ្ឋសភា​ដែល​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​ក្នុង​មហាសន្និបាត​សហភាព​អន្តរសភា​នៅ​ប្រទេស​ស៊ែប៊ី​បាន​ផ្ញើលិខិត​ ២ ​ច្បាប់​គឺ​ ១ ​ច្បាប់​ទៅ​លោកស្រី Maja Gojkovic ប្រធាន​រដ្ឋសភា​សាធារណ​រដ្ឋ​ស៊ែប៊ី និង​ ១ ​ច្បាប់​ទៀត​ទៅ​លោកស្រី Gabriela Cuevas Baron ​ប្រធាន​សហភាព​អន្តរសភា​ (IPU) ​ដើម្បី​សុំឱ្យ​ហាម​លោក សម រង្ស៊ី ដែល​បាន​បន្លំ​ជា​អ្នក​តំណាង​មកពី​អង្គការ​សេរី​និយម​អន្តរជាតិ​ (Liberal International) ​ថ្លែង​សុន្ទ​កថា​។
នៅក្នុង​លិខិត​នោះ​សរសេរ​ថា «​សម រង្ស៊ី ត្រូវ​បាន​កាត់ទោស​​ដោយ​តុលាការ​កម្ពុជា​ជាច្រើន​ករណី រួមទាំង​ការប្រមាថ​ព្រះមហាក្សត្រ និង​ការរៀបចំ​ធ្វើ​រដ្ឋប្រហារ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​ត្រូវបាន​បោះឆ្នោត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ដោយ​អ្នកមាន​សិទ្ធិ​បោះឆ្នោត​ ៨៣% ​ក្នុង​ការបោះឆ្នោត​ជាតិ​កាលពី​ឆ្នាំ​ ២០១៨​។ គាត់ ​(​សម រង្ស៊ី ​ក៏​​បាន​អំពាវនាវ​ឱ្យ​កងកម្លាំង​ប៉ះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស្របច្បាប់ ដែល​ជា​ការគំរាមកំហែង​ទៅដល់​សន្ដិភាព និង​ស្ថិរភាព​របស់​កម្ពុជា​ដែល​រកបាន​ដោយ​លំបាក​»​។
គណៈប្រតិភូ​កម្ពុជា​ក៏បាន​អះអាង​ដែរ​ថា ទង្វើ​ប្រឆាំង​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ និង​វត្តមាន​របស់​លោក សម រង្ស៊ី នៅក្នុង​មហាសន្និបាត​នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ភាពជឿជាក់ ភាពស្របច្បាប់ និង​សេចក្ដី​ទុកចិត្ត​របស់​សហភាព​អន្តរជាតិ​។

កាលពី​ថ្ងៃ​ម្សិលមិញ​លោក សម រង្ស៊ី មិនទាន់បាន​ឆ្លើយតប​មក​ភ្នំពេញ​ប៉ុស្ដិ៍​តាម​អ៊ីមែល​ទេ​។ ប៉ុន្តែ​ក្នុង​ហ្វេសប៊ុក​របស់​លោក​គឺ​លោក សម រង្ស៊ី បាន​អះអាង​ថា​កាលពី​ថ្ងៃ​ ១៤ ​តុលា ស្រប​ពេល​សន្និសីទ​នៃ​សហភាព​អន្តរសភា​ក្នុង​ទីក្រុង​​បែលក្រាដ គឺ​លោក​បាន​ជួបប្រជុំ​ជាមួយ​តំណាងរាស្ដ្រ​សេរី​និយម​មកពី​ប្រទេស​មួយ​ចំនួន​។
នៅ​កិច្ចប្រជុំ​នោះ​លោក សម រង្ស៊ី បាន​ប្រាប់​តំណាងរាស្ដ្រ​ទាំងនោះ​ថា អតីត​គណបក្ស​​ប្រឆាំង​ដែល​មាន​សំឡេងគាំទ្រ​ ៤៥% ​នៃ​អ្នកមាន​សិទ្ធិ​បោះឆ្នោត​ និង​កំពុង​កើនឡើង​ប្រជាប្រិយភាព ប៉ុន្តែ​ត្រូវ​បាន​គណបក្ស​កាន់អំណាច​រំលាយចោល​មិនឱ្យ​ចូលរួម​បោះឆ្នោត ហើយ​បាន​ប្រមូល​យក​សំឡេងឆ្នោត​ទាំង​ ១០០% ដែល​លោក​ថា​ជា​ការយក​គំរូ​តាម​របប​កុម្មុយនីស្ដ​តាម​ប្រព័ន្ធ​ឯកបក្ស​។
លោក សម រង្ស៊ី បន្ត​ថា​ដើម្បី​គោរព​តាម​ឆន្ទៈ​របស់​ពលរដ្ឋ​កម្ពុជា​ភាគច្រើន​ដែល​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិសេរីភាព គឺ​លោក​មាន​ជម្រើស​ចុងក្រោយ​តែមួយគត់​គឺ​ការវិល​ត្រឡប់​ចូល​កម្ពុជា​វិញ​តាម​ប្រទេស​ថៃ​ជាមួយ​ពលករ​ជាច្រើន​ដែល​ចង់​អមដំណើរ​លោក​។
លោក​ថា​៖ «​ខ្ញុំ​ចង់​ចូល​កម្ពុជា​តាមរយៈ​ប្រទេស ​ថៃ​ ដែល​ប្រទេស​នេះ​មាន​ពលករ​ខ្មែរ​ ២ ​លាន​​នាក់​ ហើយ​ភាគច្រើន​គឺ​ពួកគេ​នឹង​ចូលរួម​ជាមួយ​ខ្ញុំ​ដើម្បី​ដើរ​ឆ្លងកាត់​ព្រំដែន​ថៃ​ចូល​កម្ពុជា​»​។
ទោះ​ជា​យ៉ាងណា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​ថ្លែងថា ថ្វី​ដ្បិត​លោក សម រង្ស៊ី ចង់​ពឹង​ដល់​ទេវតា ប៉ុន្តែ​រដ្ឋាភិបាល​នឹង​នៅតែ​អនុវត្ត​តាម​ចំណាត់ការ​តុលាការ​ដើម្បី​ចាប់ខ្លួន ហើយ​បើ​លោក​ សម រង្ស៊ី បង្កើត​កម្លាំង​មហាជន​ដើម្បី​ធ្វើ​រដ្ឋប្រហារ រដ្ឋាភិបាល​នឹង​ប្រើ​កម្លាំង​កម្ទេចចោល​។
លោក​ថា​៖ «​គេ​ (​បរទេស​) ​នឹង​មិន​យក រង្ស៊ី ជា​ធំ​ទេ គេ​យក​រដ្ឋាភិបាល​ស្របច្បាប់​ជាធំ ហើយ​ប្រទេស​ណា​ដែល​រួម​ដៃ​រួម​ជើង​ជាមួយ សម រង្ស៊ី គឺជា​ប្រទេសមួយ​នៅ​ពីក្រោយ​រដ្ឋប្រហារ អាហ្នឹង​ជាការ​ខូច​ដ៏ធំធេង​សម្រាប់​ប្រទេស​ទាំងនោះ​»​។
លោកស្រី ឃួន សុដារី អនុប្រធាន​ទី​ ២ ​រដ្ឋសភា​បាន​ថ្លែង​សុន្ទរកថា​ក្នុង​មហាសន្និបាត​លើក​ទី​ ១៤១ ​របស់​សហភាព​អន្តរសភា​ថា ទោះបី​កម្ពុជា​កំពុង​រង​សម្ពាធ​ពី​ការ​គំរាមកំហែង​តាមរយៈ​ការប្រើ​លេស​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ក៏ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​ប្រកាន់​ជំហរ​រួមជាមួយ​ប្រជាជន​កម្ពុជា​គ្រប់​កាលៈទេសៈ​ទាំងអស់​។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ​នយោបាយ​បាន​លើក​ឡើង​​ថា ការប្រកាស​ប្រឆាំង​គ្នា​រវាង​អ្នកនយោបាយ និង​អ្នក​នយោបាយ​បែបនេះ គឺ​មិន​អាច​រក​ដំណោះស្រាយ​ឃើញ​ទេ​។
លោក​ថា​៖ «​បច្ចុប្បន្ន​សហភាព​អឺរ៉ុប​គេ​អំពាវនាវ​ឱ្យ​កម្ពុជា​ពិចារណា​រឿង​ស្រុះស្រួល​គ្នា​ដែរ​​ប៉ុន្តែ​ខ្ញុំ​មើលទៅ​វា​អត់​មាន​យន្តការ​អី​អាច​ត្រូវរ៉ូវ​គ្នា​ទេ​៕
Sponsor