Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

រត់ទៅណាមិនរួចត្រូវបានសម្ថកិច្ចចាប់ជាប់ជនសង្ស័យឆក់ទូរស័ព្ទ OPPO F11Pro កាលពីយប់មិញ

រាជធានីភ្នំពេញ៖ កាលពីម៉ោង២០ និង២០នាទីយប់មិញនៅតាមបណ្តោយផ្លូវជាតិ៤​ ស្ថិតក្នុងភូមិអង្គកែវ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញ​...

រាជធានីភ្នំពេញ៖ កាលពីម៉ោង២០ និង២០នាទីយប់មិញនៅតាមបណ្តោយផ្លូវជាតិ៤​ ស្ថិតក្នុងភូមិអង្គកែវ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញ​។ សម្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួនពីររូបក្នុងករណីឆក់ទូរស័ព្ទដៃតាមផ្លូវសារធារណៈ​ដែលករណីនេះដែរត្រូវបានសម្ថកិច្ចដេញបង្រ្កាបបានជាក់ស្តែងនូ​​វនឹងកន្លែងតែម្តង។


ជនសង្ស័យ​ទាំង២នាក់​ទី១មានឈ្មោះ​ ព្រែង​ សំភី​ ភេទ​ប្រុស​អាយុ​១៨ឆ្នាំ​ មុខរបរ​ជាងផ្សារដែក​ ស្នាក់នៅភូមិទួលពង្រ​ សង្កាត់​ចោមចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ជាអ្នកជិះពីក្រោយ​ឆក់។ ទី២មានឈ្មោះ​ គា​ ធា​ ភេទ​ប្រុស​អាយុ​២៤ឆ្នាំ​ មុខរបរដឹកទឹកកក​ ស្នាក់នៅភូមិទួលពង្រ​ សង្កាត់​ចោមចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ជាអ្នកបេីកម៉ូតូ។


ម៉ូតូ​សំរាប់​ធ្វេីសកម្ម​ភាព​ម៉ាក​ ហុងដាសង់ប៊ិច​ពណ៌ខ្មៅ​ កាំបន្ទះស​ពាក់ស្លាកលេខ1BP-3734។ ដែលបានធ្វើសកម្មភាពឆក់ទូរស័ព្ទជនរងម៉ាក Oppo F11Pro គ្រោះ​ឈ្មោះ​ ងួន​ វ៉ាន់ថន​ ភេទ​ប្រុស​អាយុ​ ៤៥ឆ្នាំ​មុរបរ​ មន្ទ្រី​រាជការ​ ស្នាក់នៅ​ បុរី​ពិភព​ថ្មី​ កំបូល​ ១​ភូមិ​ ស្ងួន​ពេជ្រ​ ​ សង្កាត់​ កន្ទោក​ខណ្ឌកំបូ​ល​រាជធានី​ភ្នំពេញ​ ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ប្រគល់​អោយ​ផ្នែក​ជំនាញ​យុត្តិធម៌​នៃអធិការដ្ឋាននគរបាលខណ្ឌពោ​ធិ៍សែនជ័យ​ និងបានទាក់ទងជនរងគ្រោះដេីម្បីដាក់ពាក្យបណ្តឹង​ចោទប្រកាន់​ទៅលេីជនសង្ស័យ​ ចំណែក​ទូរស័ព្ទ​សមត្ថកិច្ច​ក៏​បានប្រគល់អោយជនរងគ្រោះវិញផងដែរ។ នេះបើតាមអធិការដ្ឋាននគរបាលពោធិ៍សែនជ័យ។
   
អត្ថបទដោយ ៖ ស៊ន​ ធឿន
Sponsor