រាជធានីភ្នំពេញ៖ ចុះចេញពីដំណែងភ្លាមនៅពេលដែលប្រជាពលរដ្ឋនាំគ្នាធ្វើការតវ៉ាដើម្បីដកដំណែងលោកនាយករដ្ឋមន្ត្រីលីបង់លោក Saad Hariri ក្រោយមកលោកបាន...
លោកSaad Hariri កាន់តំណែងអស់រយៈពេលពីរឆ្នាំ នៅប្រទេសលីបង់ហើយក្រោមការដឹកនាំរបស់លោក Saad Hariri បានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចជាបន្ដបន្ទាប់, រួមទាំងបំណុលវ័ណ្ឌក និងទំនិញឡើងថ្លៃជាគំហុកក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ដែលប្រជាពលរដ្ឋកាន់តែការផ្ទុះកំហឹងខ្លាំង ហើយនាំគ្នាចេញតវ៉ាទូទាំងប្រទេស ក្រោយរដ្ឋាភិបាលចេញច្បាប់យកថ្លៃពន្ធលើការទូរសព្ទតាមកម្មវិធី Whasapp កាលពីថ្ងៃទី ១៧កន្លងទៅថ្មីៗនេះ។
សូមញ្ជាក់ផងដែរថាប្រទេសលីបង់ទាំងមូល ត្រូវបានជាប់គាំងចាប់តាំងពីថ្ងៃផ្ទុះការតវ៉ានោះមក។ ធនាគារនិងសាលារៀន ត្រូវបានបិទអស់រយៈពេល ១២ថ្ងៃ ខណៈដែលក្រុមអ្នកតវ៉ាបិទផ្លូវធំៗនៅទូទាំងប្រទេស។ ក្រោយការប្រកាសលាលែងតំណែងរបស់នាយករដ្ឋមន្ត្រីខាងលើ ប្រជាជននាំគ្នាសម្ដែងការសប្បាយចិត្តយ៉ាងខ្លាំង និងធ្វើការអបអរសាទរទូទាំងប្រទេស៕