Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

រថយន្តTACOMAបុកទំលុះចូលផ្ទះប្រជាពរដ្ឋរងការខូចខាតខ្ទេច

រាជធានីភ្នំពេញ ៖ បុរសម្នាក់រួមដំណើរនិងម្នាក់ទៀតស្រវ៊ឹងស្រាជោគជាំបើករថយន្តមួយគ្រឿងបោះយ៉ាងលឿនបានរេចង្កូតទំលុះចូលផ្ទះប្រជាពរដ្ឋដល់ទៅពីរផ្ទះរងកា...

រាជធានីភ្នំពេញ៖ បុរសម្នាក់រួមដំណើរនិងម្នាក់ទៀតស្រវ៊ឹងស្រាជោគជាំបើករថយន្តមួយគ្រឿងបោះយ៉ាងលឿនបានរេចង្កូតទំលុះចូលផ្ទះប្រជាពរដ្ឋដល់ទៅពីរផ្ទះរងការខូចខាតបាក់រប៉ាតរប៉ាយពេញតែសំណាងល្អម្ចាស់រថយន្តរងរបួសស្រាលបែកមុខមាត់។


ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង៣និង៤០នាទីទៀបភ្លឺថ្ងៃទី៣១ខែតុលាឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២៧១ចំនុចមុខវិទ្យាល័យជាស៊ីមសាមគ្គីក្នុងសង្កាត់ស្ទឹងមានជ័យ១ខណ្ឌមានជ័យ។ ម្ចាស់រថយន្តបង្ករមានឈ្មោះសូត្ររតនៈភេទប្រុសអាយុ៣០ឆ្នាំមានស្រុកកំនើតភូមិត្រពាំងវែងឃុំឆក់ឈើនាងស្រុកអង្គស្នួលខេត្តកណ្ដាល ។


 តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតបើករថយន្ត បង្កម៉ាកTACOMAពណ័សពាក់ស្លាកលេខភ្នំពេញ2BC 9834 សន្ថានភាពស្រវឹងស្រាទិសដៅពីជើង
ទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំនុចកើតហេតុខាងលើដោយសន្ថានភាពផ្លូវកោងផងនោះបានរេចង្កួតមក
ខាងស្ដាំដៃជ្រុលទៅបុកចំដើមឈើប៊ិះបន្តិចហើយក៏ទៅបុកទម្លុះផ្ទះប្រជាពរដ្ឋដល់ទៅពីរផ្ទះរងការខូចខាតបាក់រាយប៉ាយពេញផ្លូវរថយន្តកល់ជាប់ទៅមុខលែងរួចតែសំណាងល្អម្ចាស់ផ្ទះមិនមានរបួសគ្រាន់តែខូចខាតជញ្ជាំងផ្ទះនិងសំភារៈផ្សេងៗ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់បាននាំម្ចាស់រថយន្តទៅប៉ុស្តិ៏ស្ទឹងមានជ័យ១ រងចាំប្រគល់រថយន្តបង្ក ព្រមទាំងម្ចាស់រថយន្តទៅកាន់ការិយាល័យចរាចរណ៏ផ្លូវគោករងចាំដោះស្រាយតាមផ្លូវច្បាប់ ៕


Sponsor