Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

VOD ចុះថា៖ វៀតណាម ទាក់ទាញ​ការ​វិនិយោគផ្ទាល់ពីបរទេសបានជាង២៩ពាន់លានដុល្លារ ក្នុងរយៈពេល១០ខែ

VOD៖ វៀតណាមនៅក្នុងរយៈពេល១០ខែដើមឆ្នាំ២០១៩នេះ បានទាក់ទាញការវិនិយោគពីក្រៅប្រទេស គិតក្នុងទំហំទឹកប្រាក់សរុបបានចំនួន២៩,១១ពាន់លានដុល្លារអាមេរិក...


VOD៖ វៀតណាមនៅក្នុងរយៈពេល១០ខែដើមឆ្នាំ២០១៩នេះ បានទាក់ទាញការវិនិយោគពីក្រៅប្រទេស គិតក្នុងទំហំទឹកប្រាក់សរុបបានចំនួន២៩,១១ពាន់លានដុល្លារអាមេរិក លើគម្រោងថ្មី និងគម្រោងចាស់ បូករួមការបណ្តាក់ និងទិញភាគហ៊ុន ដែលសរុបបានកើន៤,៣ភាគរយ ធៀបនឹងរយៈពេលដដែល នៅឆ្នាំ២០១៨។ យោងតាមស្ថិតិចុងក្រោយរបស់អគ្គនាយកដ្ឋានស្ថិតិក្រសួងផែនការ និងវិនិយោគរបស់ប្រទេសវៀតណាម វិនិយោគិនបរទេសបានចាក់ទុនវិយោគរបស់ពួកគេសរុបចំនួន ១២,៨៣ពាន់លានដុល្លារ លើគម្រោងដែលបានចុះបញ្ជីការថ្មីចំនួន ៣០៩៤គម្រោង ស្មើនឹង៨៥,៤ភាគរយ នៃតួលេខស្ថិតិក្នុងឆ្នាំមុន ខណៈវិនិយោគខ្នាតយក្សតម្លៃខ្ទង់ពាន់លានដុល្លារពុំមាននៅក្នុងឆ្នាំនេះ។ 

របាយការណ៍ស្ថិតិដដែលឱ្យដឹងបន្ថែមថា ចំពោះគម្រោងចាស់ចំនួន១១៤៥ ត្រូវបានវិនិយោគពង្រីកបន្ថែមជាមួយទឹកប្រាក់សរុបចំនួន៥,៤៧ពាន់លានដុល្លារ ធ្លាក់ចុះ១៦,៤ភាគរយ បើគិតជាចំនួនទុន តែកើន២០ភាគរយ បើគិតជាចំនួនគម្រោង ធៀបនឹងរយៈពេលដដែលនៅឆ្នាំមុន។
 
ក្រុមអ្នកវិនិយោគបរទេសបានចំណាយទុនសរុប១០,៨១ពាន់លានដុល្លារ សម្រាប់ការបណ្តាក់ទុនក្នុងភាគហ៊ុន និងទិញភាគហ៊ុន ជាមួយកិច្ចព្រមព្រៀងចំនួន៧៥០៩ អំឡុងពេល១០ខែដូចគ្នានេះ ដែលតំណាងឱ្យកំណើនទុនសរុប៧០,៥ភាគរយ។ តួលេខនៃការវិនិយោគនេះ បានបង្ហាញពីកំណើនជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ និងបង្កើតបានជាចំណែកមួយភាគធំនៃលំហូរទុនវិនិយោគពីក្រៅប្រទេសសរុប ចូលទៅក្នុងសេដ្ឋកិច្ចវៀតណាម។

ពោលគឺ បានកើន១៧,០២ភាគរយ នៅឆ្នាំ២០១៧, ២៧,៧៨ភាគរយ នៅឆ្នាំ២០១៨ និង៣៧,១ភាគរយ គិតត្រឹមរយៈពេល១០ខែដំបូងឆ្នាំ២០១៩។

សកម្មភាពវិនិយោគពីក្រៅប្រទេសអំឡុង១០ខែចុងក្រោយនៃឆ្នាំនេះដែរ ត្រូវបានប៉ាន់ប្រមាណថា មានទឹកប្រាក់ចំនួន១៦,២១ពាន់លានដុល្លារ កើន៧,៤ភាគរយក្នុងមួយឆ្នាំ។

 ការកែច្នៃ និងការផលិតបានបន្តជាកត្តាទាក់ទាញខ្លាំងបំផុតសម្រាប់ក្រុមអ្នកវិនិយោគបរទេសអំឡុងពេល១០ខែចុងក្រោយនេះ ដែលមានទឹកប្រាក់ចំនួន១៨,៨៣ពាន់លានដុល្លារ ស្មើនឹង៦៨,១ភាគរយនៃទំហំទុនវិនិយោគសរុប តាមពីក្រោយដោយទុនវិនិយោគលើវិស័យអចលនទ្រព្យចំនួន២,៩៨ពាន់លានដុល្លារ (ស្មើ១០,២ភាគរយនៃទុនវិនិយោគសរុប)។ 

ក្នុងចំណោមប្រទេស និងទីក្រុងចំនួន១០៧ ដែលកំពុងបណ្តាក់ទុនវិនិយោគក្នុងប្រទេសវៀតណាមអំឡុង១០ខែចុងក្រោយ ហុងកុងគឺជាប្រភពធំបំផុតជាមួយទឹកប្រាក់ ៦,៤៥ពាន់លានដុល្លារ តាមពីក្រោយដោយប្រទេសកូរ៉េខាងត្បូងជាមួយទឹកប្រាក់៥,៥២ពាន់លានដុល្លារ និងប្រទេសសិង្ហបុរី ជាមួយទឹកប្រាក់ចំនួន៤,២១ពាន់លានដុល្លារ។ 

ទីក្រុងហាណូយ គឺជារដ្ឋធានីដែលជាគោលដៅវិនិយោគពីបរទេសច្រើនបំផុតនៅឆ្នាំនេះ ជាមួយទឹកប្រាក់ចំនួន៦,៦១ពាន់លានដុល្លារ ស្មើនឹង២២,៧ភាគរយនៃទំហំទឹកប្រាក់វិនិយោគពីក្រៅប្រទេសសរុប ខណៈទីក្រុងហូជីមិញជាគោលដៅបន្ទាប់ដែលទទួលបានទុន៤,៩៦ពាន់លានដុល្លារ ស្មើនឹង១៧ភាគរយ៕ ប្រភព៖ Vodkhmer.news
Sponsor