Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

រដ្ឋសមាជិកសហភាពអឺរ៉ុបព្រមព្រៀងបង្កើតប្រព័ន្ធព្រមានអាវុធមីស៊ីលជាមុន

AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩​ — កាលពីថ្ងៃអង្គារ បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបបានអនុម័តនូវគម្រោងការពាររួមគ្នាមួយ ដែលមានគោលបំណងព...

AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩​ — កាលពីថ្ងៃអង្គារ បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបបានអនុម័តនូវគម្រោងការពាររួមគ្នាមួយ ដែលមានគោលបំណងពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការព្រមានអំពីការគំរាម និងប្រឆាំងពីអាវុធមីស៊ីល។


ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានអនុម័តកាលពីថ្ងៃអង្គារ ទៅលើបញ្ជីបច្ចុប្បន្នភាព នៃគម្រោងការពារ ជាតិរួមគ្នាចំនួន១៣ ដែលរួមមានទាំងផ្នែកជីវសាស្ត្រការពារជាតិគីមីអវកាស និងសន្តិសុខតាមប្រព័ន្ធ អ៊ីនធឺណែត។ ការអនុតម័តនេះនាំមកនូវចំនួនសរុបនៃគម្រោងដែលបានអនុវត្តន៍ ក្រោមក្របខ័ណ្ឌ សហប្រតិបត្តិការដែលមានរចនាសម្ព័ន្ធអចិន្រ្តៃយ៍ (PESCO) ដល់ទៅ ៤៧គម្រោង។

ការព្រមានទាន់ពេលវេលា នឹងការស្ទាក់ចាប់ជាមួយការឃ្លាំមើលទ្រឹស្តីផ្អែកលើលំហអវកាស
( TWISTER ) ស្ថិតក្នុងចំណោមគម្រោងទាំង ១៣ ។ គម្រោងនេះមានគោលបំណងពង្រឹងសមត្ថភាពរបស់អឺរ៉ុបក្នុងការស្វែងរក តាមដាន និងទប់ទល់ការគំរាមកំហែងទាំងនេះតាមរយៈការរួមបញ្ចូលគ្នា។ ការពង្រឹងគម្រោងសម្រាប់ការព្រមានជាមុន និងទីអវកាសដែលមានមូលដ្ឋានលើអាកាស នឹងការស្ទាក់ចាប់នៃបរិយាកាស។

យោងតាមក្រុមប្រឹក្សាសហភាពអឺរ៉ុបបានឱ្យដឹងថា TWISTER ការបង្រួបបង្រួមប្រទេសបារាំង ហ្វាំងឡង់ អ៊ីតាលី ហូឡង់ និងអេស្ប៉ាញ ក្នុងការជំរុញឱ្យសហភាពអឺរ៉ុបមាន «សមត្ថភាពឈរដោយខ្លួនឯងដើម្បីចូលរួមចំណែកក្នុងការការពារគ្រាប់មីស៊ីលផ្លោងរបស់ណាតូ»។

ទន្ទឹមនឹងនេះដែរ ណាតូបានបញ្ជាក់កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៩ ថា ខ្លួនបានទទួលលិខិតពីប្រទេសរុស្ស៊ីដែលស្នើឱ្យមានការដាក់បម្រាមលើការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម និងខ្លី នៅអឺរ៉ុប ប៉ុន្តែមិនបានរកឃើញថា វាអាចជឿទុកចិត្តបាននោះទេ៕
 (ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)
Sponsor