Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ដំរីព្រៃជិត២០ក្បាលចូលវាយលុកចំការប្រេងខ្យល់ ហើយបានសម្លាប់ពលករខ្មែរពីរនាក់ដែលនៅទីនោះ

ប្រទេសថៃ៖ សាកសពពលករខ្មែរពីរនាក់ក្នុងសភាពដាច់ជាកំណាត់ៗដូចគេកិន ប្រឡាក់ដីទ្រលោមដូចកង្កែបបោក ត្រូវបានសមត្ថកិច្ចថៃនៃខេត្តឆាកឈើងសៅប្រទះកាលពីព្រឹ...

ប្រទេសថៃ៖ សាកសពពលករខ្មែរពីរនាក់ក្នុងសភាពដាច់ជាកំណាត់ៗដូចគេកិន ប្រឡាក់ដីទ្រលោមដូចកង្កែបបោក ត្រូវបានសមត្ថកិច្ចថៃនៃខេត្តឆាកឈើងសៅប្រទះកាលពីព្រឹកថ្ងៃទី០១ តែតុលា ឆ្នាំ២០១៩នេះ នៅក្នុងចំការប្រេងខ្យល់មួយកន្លែង ខណៈដែលម្សិលមិញនេះមានពលករម្នាក់រួចមកហើយដែលត្រូវបានគេរកឃើញទាំងសភាពដូចគ្នា ក្នុងករណីដំរីព្រៃជិត២០ក្បាលបានចូលលុកលុយកន្លែង និងជាន់យ៉ាងសាហាវឃោរឃៅបំផុត។


យោងតាមរបាយការណ៍បន្ថែម របស់កម្លាំងសមត្ថកិច្ចតម្រួត ស្រុកថាតាក់កៀបខេត្តឆាកឈើងសៅ ប្រទេសថៃ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបានអោយដឹងថា កម្លាំងសមត្ថកិច្ចថៃ បានរកឃើញសាកសពពលករខ្មែរប្ដីប្រពន្ធចំនួន០២នាក់ទៀតនៅក្នុងព្រៃ ចំងាយពីរកន្លែងកើតហេតុ ប្រមាណ ២០០ម៉ែត្រ បន្ទាប់ពីមានករណីសត្វដំរីព្រៃ២០ក្បាលចូលលុកលុយ ចំការដើមព្រេងខ្យល់ ស្ថិតនៅក្នុង ភូមិ ១២ ឃុំថាតាក់កៀប ស្រុកថាតាក់កៀប ខេត្តឆាកឈើងសៅ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះ ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចថៃ ដឹកទៅរក្សាទុកនៅមន្ទីរពេទ្យថាតាក់កៀប ដើម្បីធ្វើការកោសល្យវិច័យតាមនីតិវិធីច្បាប់៕

Sponsor