Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បញ្ជាឲ្យមន្ត្រីជាន់ខ្ពស់ទៅពិនិត្យសាលាបឋមសិក្សាមួយកន្លែង នៅក្នុងខេត្តព្រះវិហារ ដើម្បីសាងសង់អគារជាបន្ទាន់

(ភ្នំពេញ) ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាឲ្យមន្ត្រីជាន់ខ្ពស់ទៅពិនិត្យសាលាបឋមសិ...

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាឲ្យមន្ត្រីជាន់ខ្ពស់ទៅពិនិត្យសាលាបឋមសិក្សាមួយកន្លែង នៅក្នុងខេត្តព្រះវិហារ ដើម្បីសាងសង់អគារសិក្សាជាបន្ទាន់ កុំឲ្យជួបការលំបាកជាបន្តទៀត។ សម្តេចនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឲ្យឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទៅពិនត្យដោយផ្ទាល់ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅភូមិអូរជុញ ក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដែលមានការផ្សព្វផ្សាយពីខ្វះសាលារៀន ហើយកូនសិស្សអង្គុយរៀនក្រោមដើមឈើ និងក្រាលកំរាលតង់រៀន។ កាលពីយប់​ថ្ងៃទី​២៧​ ខែវិច្ឆិកា​ អភិបាលស្រុក​ជាំ​ក្សាន្ត​លោក ជា គឹម​សេង និងលោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស្រី ឌឹ​ក ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ជាំ​ក្សាន្ត បានទៅមើល​ជាក់ស្តែង ដើម្បីស្វែងរកដំណោះស្រាយផងដែរ ក្រោយឃើញរូបភាពក្មេងៗ អង្គុយ​រៀន នៅក្រោម​ដើមឈើ ដោយ​ក្រាល​តង់​កៅស៊ូ អង្គុយ និង​ក្រាប​សរសេរ​អក្សរ​។​ ​រូបភាព​កុមារ មិនមាន​ថ្នាក់រៀន នៅ​សាលាបឋមសិក្សា អូរ​ជុ​ញ ត្រូវបាន​អ្នកគ្រូ​បង្រៀន​ម្នាក់ ដែលមាន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Hunny Phim បានសរសេរថា «​ថ្ងៃនេះ មាន​រូបភាព​កូនៗ អង្គុយ​រៀន ក្រោម​ដើមឈើ​។ សូម​មាតាបិតា បងប្អូន​ណា ដែល​បានឃើញ សូម​មេ​ត្ដា​ជួយឧបត្ថម្ភ​ជា​៖ ឈើ ដែក ឬក៏​ជា​លុយ​ក៏ដោយ មិន​កំណត់​ទេ​។ប្រភព៖http://swiftnewsdaily.com

Sponsor