Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ចិន ប្រកាសនឹងចាត់វិធានការតបត បន្ទាប់ពីលោក ត្រាំ ចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិមនុស្សនៅហុងកុង

(ហុងកុង )៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ចំនួន២ដែលមានគោលដៅគាំទ្រសិទ្ធិមនុស្សនិងក្រុម...

(ហុងកុង)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ចំនួន២ដែលមានគោលដៅគាំទ្រសិទ្ធិមនុស្សនិងក្រុមសកម្មជនប្រជាធិបតេយ្យនៅក្រុងហុងកុង។ សេចក្ដីព្រាងច្បាប់ទាំង២នោះត្រូវបានសភាតំណាងរាស្ត្រនិងព្រឹទ្ធសភាអាមេរិកអនុម័តស្ទើរតែឯកច្ឆ័ន្ទកាលពីសប្ដាហ៍មុន។


ថ្វីបើបានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ទាំង២នោះ ដើម្បីឲ្យក្លាយជាច្បាប់ពេញលេញក៏ដោយ ក៏លោក ត្រាំ បានលើកឡើងពីការព្រួយបារម្ភមួយចំនួនអំពីការធ្វើឲ្យស្មុគស្មាញទៅដល់កិច្ចប្រឹងប្រែងដើម្បីសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping)។ លោក ត្រាំ បាននិយាយថា រូបលោកបានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ទាំងនោះដោយគោរពប្រធានាធិបតីចិន លោក ស៊ី និងពលរដ្ឋក្រុងហុងកុង។ លោក ត្រាំ បានបន្ថែមថា រូបលោកសង្ឃឹមថា ក្រុមមេដឹកនាំនិងក្រុមតំណាងចិននិងហុងកុងនឹងអាចដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធីដើម្បីឈានទៅដល់សន្តិភាពនិងវិបុលភាពរយៈពេលវែងសម្រាប់ទាំងអស់គ្នា។


ប្រទេសចិនបានប្រតិកម្មយ៉ាងខ្លាំងបន្ទាប់ពីលោក ត្រាំ បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិមនុស្សនៅហុងកុងនោះ និងបានប្រកាសថាអាមេរិកនឹងទទួលផលវិបាកសម្រាប់សកម្មភាពនេះ។ សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសចិនដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានថ្កោលយ៉ាងដាច់អហង្ការជាថ្មីម្ដងទៀតចំពោះច្បាប់នោះនិងបានថា ចិននឹងចាត់វិធានការតបតវិញ៕ប្រភព៖https://swiftnewsdaily.com
Sponsor