Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

អាជ្ញាធរ​ហាម​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ប្រើ​ប្រាស់ទឹក​ក្នុង​ភូមិ​អូរត្រូន​ជាបន្តទៀត​ ក្រោយ​ទឹក​អូរ​មាន​សារធាតុពុល​ដោយ​សារ​ក្រុមហ៊ុន​រ៉ែមាស​របស់ចិន​

ខេត្តក្រចេះ​ ៖ យោង​តាម​ប្រភព​ព័ត៌មានពីអាជ្ញាធរ​មូល​ដ្ឋាន​ក្នុងឃុំក្បាលដំរី​ ស្រុកសំបូរ​ បាន​បញ្ជាក់ថា អាជ្ញាធរ​បានធ្វើការ​ហាម​ឃាត់​ប្រជាពលរ...

ខេត្តក្រចេះ​ ៖ យោង​តាម​ប្រភព​ព័ត៌មានពីអាជ្ញាធរ​មូល​ដ្ឋាន​ក្នុងឃុំក្បាលដំរី​ ស្រុកសំបូរ​ បាន​បញ្ជាក់ថា អាជ្ញាធរ​បានធ្វើការ​ហាម​ឃាត់​ប្រជាពលរដ្ឋ​នៅក្នុងភូមិអូរត្រូន​មិន​ឲ្យ​ប្រើប្រាស់ទឹក​ជាបន្តទៀត​ ដោយ​សារ​កាលពីថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មាន​បាតុភាព​ត្រីងាប់អណ្ដែត​ពេញទាំង​ផ្ទៃទឹក​។ បើតាមប្រជាពលរដ្ឋ​ បានថ្លែង​ប្រាប់អង្គភាពព័ត៌មាន​ LIVE-DAILY ឲ្យដឹងថា ៖ ការងាប់​ត្រី​អណ្ដែត​យ៉ាង​ច្រើន​ក្នុង​ផ្ទៃទឹក​នេះ បណ្តាលមក​ទឹក​មាន​ជាតិ​ពុល ដែលបង្ហូរ​ពីក្រុមហ៊ុន​ចិន​ដ៏ធំមួយឈ្មោះថា “ស៊ិង​ យ័ង​គ័ង​យិ” ជាក្រុមហ៊ុន​មួយ​រក​ស៊ី​កែច្នៃរ៉ែ​ ដោយ​មាន​ប្រើប្រាស់សារធាតុគីមីយ៉ាងធ្ងន់ធ្ងរ​។


ក្នុង​នោះផងដែរ​ លោក សុខ យឿន មេភូមិ​អូរត្រូន បានសម្ដែង​នូវក្តីព្រួយបារម្ភ​ចំពោះករណី​អូរ​ដែល​មានទឹក​ពុល​រហូតមាន​ត្រី​ងាប់​អណ្តែត​ទឹក​នេះ។ លោក​បាន​បញ្ជាក់​ថា ៖ ទីតាំង​អូរ​នោះ ស្ថិតនៅ​ខាងក្រោយ​ភូមិ​តែម្តង​ ហើយ​ប្រជាពលរដ្ឋ​តែងតែអាស្រ័យផល​លើទឹក​អូរនេះជាប្រចាំ​ថ្ងៃ។ លោកមេភូមិ​ បាន​ធ្វើការ​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ប្រើប្រាស់ទឹក​ជាបន្តទៀ​តនោះទេ ដោយ​រងចាំខាង​មន្ត្រីជំនាញ​មក​ចុះត្រួតពិនិត្យ​មើលទឹកនេះសិន ទម្រាំសារធាតុ​ពុល​បាត់បង់​ទើប​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់បន្ត។ លោក​ សុខ យឿន បាន​បន្ដថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​មេឃ​មាន​ភ្លៀងធ្វើ​ឲ្យ​ទឹកភ្លៀង បាន​ហូរ​ច្រោះ​ពី​តំបន់​កែ​ច្នៃ​រ៉ែ​របស់​ក្រុមហ៊ុន​ចិន​ចូល​មក​អូរ​ ធ្វើ​ឲ្យ​ទឹកអូរ​មាន​សភាព​ខៀវ សង្ស័យ​សុ​ទ្ធតែ​ទឹក​ដែល​មាន​សារធាតុ​គីមី ទើប​បង្ក​ឲ្យ​ត្រី​ពុល​អណ្តែត​ងាប់​ពេញ​ផ្ទៃ​ទឹក​។ គួរបញ្ជាក់ថា ៖ ក្រុម​ហ៊ុន​ដែលចាក់​សារធាតុគីមី​ចូលក្នុង​ទឹកអូរ​មានឈ្មោះថា “​សិន​ យ័ង​គ័ង​យិ” ជា​ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ ដែល​ទទួល​បាន​សិ​ទ្ឋ ស្រាវជ្រាវ​រុករក​រ៉ែ​មាស នៅ​តំបន់​រ៉ែ​មាស​ក្នុងភូមិ​សាស្ត្រ​ន៍​ភូមិ​អូរ​ត្រូ​ន ឃុំ​ក្បាលដំរី ស្រុក​សំបូរ និង​បាន​ដំណើរការ​តាំងពី​ឆ្នាំ​២០១០​មកម្ល៉េះ​។ ​សព្វ​ថ្ងៃក្រុមហ៊ុន​ចិន​នេះ​ បាន​បន្តសកម្មភាព​រុករក​រ៉ែ​តាមធម្មតា​ ក្រោយ​ពី​រាជរដ្ឋាភិបាល​បាន​ផ្អាក​ច្បាប់​អាជីវកម្ម​អស់​មួយ​រយៈ​ពេល​ ដោយ​សារ​ស្លាប់កម្មករ​អស់ចំនួន​៨នាក់​៕
 ប្រភព៖ live-daily.com
Sponsor