Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ក្បួនរថយន្តទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន ជាង២០គ្រឿង ផ្សព្វផ្សាយ​​ការ​ផ្លាស់ប្ដូរ​ទេសចរណ៍​ និង​វប្បធម៌​ក្នុង​ក្របខ័ណ្ឌ​ទន្លេ​ឡានឆាង​ និង​ទន្លេ​មេគង្គ​

ខេត្ត​ស្ទឹងត្រែង ​៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី​ឯកឧត្ដម​បណ្ឌិត​ ថោង​ ខុន​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ក្រុមការងារបច្ចេកទេសដឹកនាំដោយលោ...

ខេត្ត​ស្ទឹងត្រែង​៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី​ឯកឧត្ដម​បណ្ឌិត​ ថោង​ ខុន​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ក្រុមការងារបច្ចេកទេសដឹកនាំដោយលោក ហ៊ុល សីលា​ អគ្គនាយករង​និងក្រុមការងារ​បានរៀចំទទួល​ប្រតិភូ​នៃក្បួនរថយន្តការ៉ាវ៉ាន់ (Caravan Tours) ពីសាធារ ណរដ្ឋប្រជាមានិតចិនឆ្លងកាត់សាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ មកកាន់ព្រះរាជាណាចក្រកម្ពុជាតាមច្រក​ព្រំដែន​អន្ដរជាតិ​ត្រពាំង​គ្រៀ​ល ខេត្ត​ស្ទឹងត្រែង​ ។


ក្បួន​រថយន្ត​ការ៉ាវ៉ាន់ (Caravan Tour) មាន​គោលបំណង​ផ្សព្វផ្សាយ​​ការ​ផ្លាស់ប្ដូរ​ទេសចរណ៍​ និង​វប្បធម៌​ក្នុង​ក្របខ័ណ្ឌ​ទន្លេ​ឡានឆាង​ និង​ទន្លេ​មេគង្គ​ ដេីម្បី​អបអរ​សា ទរ​ឆ្នាំ​វប្បធម៌​ និង​ទេសចរណ៍​ កម្ពុជា​-ចិន​ ២០១៩​ ក្បួនរថយន្ដខាងលេី​ ចេញពីទីក្រុង​គុនមីង​ ខេត្ត​យូណាន​ ប្រទេស​ចិន​ ឆ្លងកត់​ប្រទេស​ឡាវ​ មកកាន់​កម្ពុជា​ ដោយ ឆ្លង​កាត់​តាម​ទីក្រុង​ធំៗ​ចំនួន​១០​ រួមមាន​ចំងាយ​ផ្លូវ​ប្រមាណ៥,៧២០​គីឡូម៉ែត្រ​ ក្នុងរយៈពេល​សរុប​២៧ថ្ងៃ ។ ក្បួនរថយន្ដ​ការ៉ាវ៉ាន់​ នឹងធ្វេីដំណេីរ​ពីខេត្ត​ស្ទឹងត្រែង​ រាជធានី​ភ្នំពេញ​ ខេត្ត​កណ្ដាល​ ខេត្ត​កំពង់​ធំ​ និងខេត្ត​សៀមរាប​ ដេីម្បីផ្សព្វ ផ្សាយ​​ពី​សក្តានុពលទេសចរណ៍​ដ៏​សម្បូរបែប​របស់​កម្ពុជា​ និងជំរុញ​យុទ្ធនាការ “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្ដល់ភាពកក់ក្ដៅ” ឲ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀតនៅក្នុងទី ផ្សារទេសចរចិនដែលជាទីផ្សារឈរលំដាប់លេខ១នៅក្នុងប្រទេសកម្ពុជា​ ។គួរបញ្ជាក់ថា​ ពិធីបើកជាផ្លូវការនៃពីធីបេីកចេញ​ដំណើរ​ក្បួន​រថយន្ត​ការ៉ាវ៉ាន់ធួរ​​ធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩


ក្រោម​អធិបតី​ភាព​ឯកឧត្តម ឡ ស៊ូកាង រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមអភិបាលនៃគណៈអភិបាល ខេត្តគុនមិញ លោក YU ChengFa និង​ឯកឧត្តម ហោ សារុនអនុរដ្ឋលេខាធិកានិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា​ នៅទី​ក្រុង​គុនមិញ​ ខេត្ត​យូណាន​ នៃសាធា រណរដ្ឋ​ប្រជាមានិត​ចិន​ ៕​ ប្រភព៖​​ khemaradaily
Sponsor