Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

លោក ត្រាំ សុំយោបល់ពីអតីតប្រធានាធិបតីប្រេស៊ីល ក្នុងផែនការអន្តរាគមន៍យោធា នៅវ៉េណេស៊ុយអេឡា

វ៉ាស៊ីនតោន ៖ សារព័ត៌មាន ALnavio បានរាយការណ៍កាលពីថ្ងៃពុធនេះថា អតីតប្រធានាធិបតីប្រេស៊ីល លោក Michel Temer បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដ...

វ៉ាស៊ីនតោន ៖ សារព័ត៌មាន ALnavio បានរាយការណ៍កាលពីថ្ងៃពុធនេះថា អតីតប្រធានាធិបតីប្រេស៊ីល លោក Michel Temer បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើសុំឱ្យលោក និងមេដឹកនាំតំបន់ពីររូបផ្សេងទៀត ជួយលោកក្នុងផែនការអន្តរាគមន៍យោធា នៅវ៉េណេស៊ុយអេឡា។


យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា យោងតាមលោក Temer កិច្ចពិភាក្សានេះ បានធ្វើឡើងនៅខាងក្រៅ មហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។ លោកមិនបានបញ្ជាក់ថា ពេលណាពិតប្រាកដនោះទេ។ លោក Temer បានធ្វើជាប្រធានាធិបតីប្រេស៊ីល ចាប់ពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ លោក Temer បាននិយាយ នៅក្នុងព្រឹត្តិការណ៍មួយ នៅទីក្រុងម៉ាឌ្រីដថា “លោក ត្រាំ បានអញ្ជើញខ្ញុំ, ប្រធានាធិបតីនៃប្រទេសកូឡុំប៊ី [Juan Manuel Santos] និងប៉ាណាម៉ា [Juan Carlos Varela] ទៅទទួលទានអាហារពេលល្ងាច។ គាត់បានស្នើសុំយើង ពីរបៀបរៀបចំការធ្វើអន្តរាគមន៍ នៅវេណេស៊ុយអេឡា។ លោក Santos និងខ្ញុំបាននិយាយថា យើងនឹងធ្វើការសម្រេចចិត្តការទូត ហើយថាយើងមិនមែនជា “នឹងធ្វើសកម្មភាពយោធានោះទេ”។ សូមជម្រាបថា ប្រទេសវ៉េណេស៊ុយអេឡា បានទទួលរងនូវវិបត្តិមនុស្សធម៌ និងនយោបាយជាយូរមកហើយ។ ភាពច្របូកច្របល់កាន់តែខ្លាំងឡើង នៅក្នុងខែមករានៅពេល ដែលលោក ម៉ាឌូរ៉ូ ជាប់ឆ្នោតជាថ្មី ក្រោយមក មេដឹកនាំប្រឆាំងដែលគាំទ្រ ដោយសហរដ្ឋអាមេរិក គឺលោក Juan Guaido បានប្រកាសខ្លួនលោក ជាប្រធានាធិបតីបណ្តោះអាសន្ន របស់ប្រទេសនេះ ដោយខុសច្បាប់៕
ប្រភព​៖https://csndaily.com/
Sponsor