Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ផ្សាយរឿងរំលោភដីធ្លីជនជាតិដើមភាគតិច៤០ហិកតា បែរជាមន្ត្រីយោធាប្តឹងអ្នកកាសែតពីបទល្មើសព្រហ្មទណ្ឌ , តុលាការខេត្តមណ្ឌលគិរីចេញដីកាកោះភ្លាមៗ

មណ្ឌលគិ រី៖លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចេញដីកាកោះហៅលោក សាត ចាន់បុត្រ អ្នកសារព័ត៌មានរស្មីកម្ពុជានិងទូរទស្សន៍អ...

មណ្ឌលគិរី៖លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចេញដីកាកោះហៅលោក សាត ចាន់បុត្រ អ្នកសារព័ត៌មានរស្មីកម្ពុជានិងទូរទស្សន៍អប្សរា ប្រចាំខេត្តមណ្ឌលគិរីអោយចូលបំភ្លឺ នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ តាមពាក្យបណ្តឹងរបស់លោកមេធាវី សេង សឹង្ហហេង តំណាងលោក សុផាត សិរីវុទ្ធី ជាមន្ត្រីយោធា ។


លោក សាត ចាន់បុត្រ អះអាងថា ទោះលោកមានការភ័យខ្លាច ក៏លោកនៅតែចូលបំភ្លឺដីកាកោះរបស់តុលាការដែរ ដើម្បីបង្ហាញភាពស្អាតស្អំ ។ ដីកាកោះរបស់ លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី គឺ សាកសួរលោក សាត ចាន់បុត្រ ពីដំណើររឿង “បរិហារកេរ្តិ៍ជាសាធារណៈនិងញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” ប្រព្រឹត្តកាលពីអំឡុងខែកក្កដាដល់ខែសីហា ឆ្នាំ២០១៩ ។


លោកមេធាវី សេង សឹង្ហហេង តំណាងលោក សុផាត សិរីវុទ្ធី អះអាងប្រាប់ CPC NEWS នៅថ្ងៃទី២៨ ខែវិច្ឆិកា នេះ ថា លោក សុផាត សិរីវុទ្ធី ជាមន្ត្រីយោធាធម្មតា គ្មានដី៤០ហិកតា ដូចការចុះផ្សាយរបស់អ្នកសារព័ត៌មាន នោះទេ ។ ដំបូងឡើយ គឺ លោកបានទាមទារអោយអ្នកសារព័ត៌មាន ចុះផ្សាយកែតម្រូវវិញ តែអ្នកសារព័ត៌មានមិនព្រមកែតម្រូវទាល់តែសោះ ។ លោកមេធាវី សេង សឹង្ហហេង សង្កត់ធ្ងន់ថា “ដូច្នេះមានតែទុកអោយច្បាប់ជាដោះស្រាយទៅចុះ” ។ លោក អះអាងទៀតថា ខាងលោកមិនចង់បានអ្វីនោះទេ ទាំងការចាប់អ្នកសារព័ត៌មាន ដាក់ពន្ធនាគារ ឬ សំណងអ្វីទេ ពោលគឺ ចង់អោយតែអ្នកសារព័ត៌មានកែតម្រូវ តាមវីជ្ជាជីវៈតែប៉ុណ្ណោះ ។ ដោយឡែក លោក សាត ចាន់បុត្រ ថ្លែងប្រាប់ CPC NEWS ដែរថា ការផ្សាយរបស់លោកទាំងអស់ សុទ្ធតែមានឯកសារត្រឹមត្រូវ ហើយលោកត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលបំភ្លឺតុលាការ តាមការកំណត់ ។ លោក ចាន់បុត្រ អះអាងថា ទោះបីជាមានការភ័យខ្លាច ក៏លោកនៅតែចូលបំភ្លឺដែរ ដើម្បីបង្ហាញភាពស្អាតស្អំរបស់លោក ៕ ប្រភព៖ https://www.media.cpc-news.com

Sponsor