Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

បទល្មើសនេសាទ(បង្គារងាប់ និងស្រស់)ឆ្លងដែនពីប្រទេសវៀតណាមមកកម្ពុជាតាមច្រករបៀងផ្លូវទឹកកំពុងត្រូវប៉ាន់ក្នុងខេត្តកំពត

(ខេតកំពត) :លោក ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការដ្ឋាននគបាលខេត្តកំពត កំពុងទទួ លរងនូវការរិះគន់ពីសំណាក់ប្រជាពលរដ្ឋដែល រស់នៅខេត្តកំពតក្នុងភូមិព្រែកត្នោត...

(ខេតកំពត):លោក ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការដ្ឋាននគបាលខេត្តកំពត កំពុងទទួ លរងនូវការរិះគន់ពីសំណាក់ប្រជាពលរដ្ឋដែល រស់នៅខេត្តកំពតក្នុងភូមិព្រែកត្នោត ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ថាកំពុង តែសប្បាយចិត្តទទួល ផលពី បទល្មើសឆ្លងដែនពីប្រទេសវៀតណាមតាមច្រករបៀងផ្លូវទឹកដោយនាំបង្គារ(ងាប់ និង ស្រស់)ចូលកម្ពុជា ភ្លេច ពីតួនាទី និង ភារៈ កិច្ចរបស់ខ្លួន ខណៈ ឈ្មួញកំពុងកេីបលុយតាមរយៈការនាំចូលដោយខុសច្បាប់នូវបង្គារទាំងនោះទាំងយប់ទាំងថ្ងៃតាមផ្លូវទឹកទឹកទន្លេ ។


គេសង្កេតឃើញមា នរថយន្តសាំយ៉ុង រថយន្តកូរ៉េ ដឹកបង្គារជាច្រើន គ្រឿង រៀងរាល់ យប់ ថ្ងៃកំពុង ធ្វើចរាចរ ណ៍ តាមដងផ្លូវនេះ យ៉ាង គគ្រឹកគគ្រេងហើយ ដោយពួកគេពុំ ដែលឃើញមន្ត្រី ជំនាញ់ពាក់ព័ន្ធទាំងនេះ ធ្វើការទប់ ស្កាត់ឡើយ ហើយដែល ធ្វើឲ្យពួកគាត់មា នការព្រួយបារម្ភ ទៅលើបញ្ហា គ្រោះថ្នាក់ដល់សុខភាព អាយុជីវិត ដោយយថា ហេតុតាមរយៈការនាំចូលនូវចំណីអាហារដោយមិនមានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវពីសំណាក់មន្រ្តីឆ្លងចូលកម្ពុជា ដែលពួកគា ត់កំពុងព្រួយបារមមណ៍យ៉ាងខ្លាំង។


ពួកគាត់បានមាន ប្រសាសន៍បន្ត ថា បន្ទាប់ពីមានសេ ចក្ដីប្រកាស ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃពាក់ពន្ធ័និងច្រករបៀងទាំងផ្លូវទឹកនិងផ្លូវគោគហាមមិនឲ្យមានជាដាច់ខាត ។ ប្រភពបន្តថា ភាពអសកម្មរបស់ពួកគេ ដែលកំពុងសង្ងំ បង្កើត បទល្មើស ដើម្បីទ ទួល ផល ប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនគិតពីផ លប៉ះពាល់ និង ទុក្ខលំ បាករបស់ប្រជាព លរដ្ឋ សោះឡើយ ។ ពួកគាត់បានបញ្ជាក់ ឲ្យដឹងថែមទៀតថា រថយ ន្តសាំយ៉ុង រថយន្តកូរ៉េ ដឹក បង្គារទំាង នោះ មានគ្រប់រូ បភាពជាពិសេស រថយ ន្តដឹក បទល្មើសទាំង នេះ ធ្វើចរាចរណ៍ ឆ្លង កាត់ខេត្តកំពត កាត់មុខមន្រ្តីជំនាញក៍មិនខ្ចីរវល់ថែមទៀត ផង ។ ក្នុងនោះដែរអង្គភាពកំពង់សោមប៉ុស្តិ៍ សុំការបំភ្លឺពីសំណាក់ លោក ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការដ្ឋាននរគបាលខេត្តកំពតនៅថ្ងៃព្រហស្បត៍១០រោចខែកក្តិក ឆ្នាំកុរ ឯកសក័ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ក៍បានឲ្យដឹងតាមរយៈអេឡិចត្រនិចថា ប្រជាពលរដ្ឋរកសីុកំបិុចកំប៉ុកគាត់ពុំដែលទៅកោសរុះ ឫគៀបសង្កត់ហេីយក៍មិនដែលឲ្យមន្រ្តីរបស់គាត់ចុះមេីលដែរ។


បើយោងតាមប្រភពដាច់ដោយឡែកផ្សេងមួ យទៀត ឲ្យដឹងថា សព្វថ្ងៃនេះ មា នមន្ត្រីថ្នាក់លេីដែលមានអំណាចក្នុងខេត្តមួយរូប កំពុងធ្វើសេដ្ឋកិច្ច និងជាម្ចាស់ដ៍រឹងមាំុ ដែលអាចឈានដល់ការបណ្តោយឲ្យឆ្លងដែនបាននូវបង្គារ ងាប់ឫស្រស់ទាំងនោះ ។ ពួកគាត់ក៏សូមសំណូមពរ ដល់លោកអភិបាល ខេត្ត ឯកឧត្តម ជា តាយ ក៏ដូចជា ប្រមុខថ្នាក់ដឹ កនាំ ក្នុងនាម ពួកគាត់ជា ប្រជាពលរដ្ឋផងនោះ សូមលោ កជួយត្រួតពិនិត្យ ទៅលើ មន្ត្រីថ្នាក់ ក្រោម ដែលកំពុងតែ អសកម្មក្នុងការបម្រើរាស្ត្រ និង កំពុងកេ ងចំណេញ ពីបទល្មើ សសេដ្ឋកិច្ចតាមច្រករបៀងផ្លូវទឹកទាំ ងនោះផ ង ៕ ប្រភព៖ http://srntv.net
Sponsor