Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

កញ្ញា ធី សុវណ្ណថា ៖ ខ្ញុំឈឺចាប់ខឹងស្អប់លោក​ ហេង​ ឡុង​ ខ្លាំងណាស់យកពិធីរៀបការខ្ញុំ​លេងសើច​ , លោក ហេង ឡុង តបថា មាសសុទ្ធ មិនខ្លាចភ្លើង

ភ្នំពេញ៖ នាព្រលប់ថ្ងៃទី៤ ខែវិច្ឆិកា នេះ កញ្ញា ធី សុវណ្ណថា សម្តែងអារម្មណ៍កាន់តែឈឺចាប់ និង ខឹងស្អប់លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រច...

ភ្នំពេញ៖នាព្រលប់ថ្ងៃទី៤ ខែវិច្ឆិកា នេះ កញ្ញា ធី សុវណ្ណថា សម្តែងអារម្មណ៍កាន់តែឈឺចាប់ និង ខឹងស្អប់លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ខ្លាំងណាស់ ដោយសារយកពិធីរៀបការរបស់ កញ្ញា ធី សុវណ្ណថា មកលេងសើច បង្ហោះវីដេអូអតីតគូស្នេហ៍ស្វាមី គឺ លោក ផែ សុវណ្ណារិទ្ធ។
ចំណែក លោក ហេង ឡុង វិញ បាន Live វីដេអូជាមួយកញ្ញា ចរិយា ជាម្ចាស់រឿងនេះ និង បានអះអាងថា មាសសុទ្ធ មិនខ្លាចភ្លើងរឿងពិត ឬ មិនពិត មិនអាស្រ័យលើលោក ហេង ឡុង ទេ ។
កញ្ញា ធី សុវណ្ណថា ផ្ញើសារព្រមានដោយទុកពេល​ អោយលោក​ ហេង​ ឡុង​ ២៤ម៉ោងបង្ហាញ​មុខនារីម្នាក់​ដែលវាយប្រហារកញ្ញាថ្ងៃរៀបការ បើនាងមិនចេញមុខទេ​ កញ្ញានឹងប្តឹង​លោក​ ហេង​ ឡុងករណីបង្កើតព័ត៌មានក្លែងក្លាយ​និងបរិហាកេរ្តិ៍​។
ស្ថិតក្នុងសម្លៀកបំពាក់រៀបការ ផងនោះ កញ្ញា ធី សុវណ្ណថា សរសេរតាមបណ្តាញសង្គមហ្វេសប៊ុក ថា “ធ្លាប់មានអ្នកវាយប្រហារ​ ជេរខ្ញុំជាច្រើន ខ្ញុំមិនដែលខឹងស្អប់​ នរណាម្នាក់ទេ តែពេលនេះ​ ខ្ញុំមានអារម្មណ៍​ឈឺចាប់ ខឹងស្អប់លោក​ ហេង​ ឡុង​ ខ្លាំងណាស់ យកពិធីរៀបការខ្ញុំ​លេងសើច​ នេះជារឿង​អាក្រក់បំផុត​ មិនអាចអនុគ្រោះបានទេ​ នេះជាអារម្មណ៍ពិត”

ចំណែកលោក ហេង ឡុង វិញ នៅល្ងាចថ្ងៃទី៤ ខែវិច្ឆិកា នេះ បានជួបសម្ភាស៍ជាមួយកញ្ញា ចរិយា និយាយពីដំណើររឿងនេះ និង បានសរសេរយ៉ាងដូច្នេះ ថា “មាសសុទ្ធ មិនខ្លាចភ្លើងរឿងពិត ឬ មិនពិត មិនអាស្រ័យលើរូបខ្ញុំទេ អាស្រ័យលើបុគ្គលទាំងសងខាង បានប្រព្រឹត្តពិតមែន ឬក៏អត់?”



លោក ហេង ឡុង បន្តថា “តួនាទីរបស់សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលមានរូបខ្ញុំបាទជាប្រធាន ទទួលរាល់ពាក្យបណ្ដឹងរបស់អ្នកសិល្បៈដែលជាសមាជិក ត្រង់ថាខាងណាខុសខាងណាត្រូវ ទុកលទ្ធភាពឲ្យច្បាប់ជាអ្នករកយុត្តិធម៌ជូនទាំងសងខាង”៕ Source from : www.cpc-news.com

Sponsor