Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ព័ត៌មានជាតិបងប្អូនខ្មែរឥស្លាមជិត១០០គ្រួសារ បង្ហាញក្តីបារម្ភ ខណៈអាជ្ញាធរខណ្ឌជ្រោយចង្វារបង្ខំអោយរុះរើខ្ទមជាបន្ទាន់

ភ្នំពេញ ៖លោកឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ តម្រូវឱ្យប្រជាពលរដ្ឋខ្មែរឥស្លាម ជិត១០០គ្រួសារ ដែលរស់នៅលើដីច្រាំងខាងមុខ ក្រុមហ៊ុន ប៊ូយ៉ុង ផ្នែកខ...

ភ្នំពេញ៖លោកឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ តម្រូវឱ្យប្រជាពលរដ្ឋខ្មែរឥស្លាម ជិត១០០គ្រួសារ ដែលរស់នៅលើដីច្រាំងខាងមុខ ក្រុមហ៊ុន ប៊ូយ៉ុង ផ្នែកខាងក្រោយសណ្ឋាគារ សុខាភ្នំពេញ ស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ត្រូវរុះរើចេញសំណង់លំនៅដ្ឋានទាំងនេះឱ្យអស់ត្រឹមរយៈពេលមួយសប្តាហ៍ ។


ជួបសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់ CPC NEWS នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ លោក អ៊ី យូ តំណាងឱ្យប្រជាពលរដ្ឋខ្មែរឥស្លាមទីទាល់ក្រ ចំនួន៧៧គ្រួសារ បានរៀបរាប់អំពីការលំបាកផ្សេងៗ ខណៈត្រូវអាជ្ញាធរខណ្ឌចេញលិខិតឱ្យរុះរើលំនៅដ្ឋានរបស់ពួកគាត់ ។ លោក អ៊ី យូ បានរៀបរាប់ថា “សព្វថ្ងៃប្រជាពលរដ្ឋដែលរស់នៅលើដីកោះ ស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ចំនួន៧៧គ្រួសារ សុទ្ធតែជាប្រជានេសាទដែលពឹងផ្អែកលើការនេសាទត្រីដើម្បីជារបរចិញ្ចឹមជីវិត ហើយមករស់នៅបណ្តោះអាសន្នលើដីកោះនេះតាំងពីអំឡុងឆ្នាំ២០១០មកហើយ” ។ លោក បន្តថា “ប្រសិនបើអាជ្ញាធរឱ្យពួកគាត់រុះរើលំនៅដ្ឋាន ដោយទុកពេលត្រឹមរយៈពេល ១សប្តាហ៍ គឺរុះរើមិនទាន់នោះទេ ដោយមិនទាន់មានទីតាំងណាច្បាស់លាស់សម្រាប់ផ្លាស់ទៅនោះទេ មួយទៀតកូនចៅពួកគាត់ដែលកំពុងរៀនសូត្រនៅក្នុងសាលា ក៏ត្រូវផ្លាស់ទៅតាមពួកគាត់ផងដែរ ជួនកាលអាចនឹងមិនបានរៀនសូត្រថែមទៀតផង” ។


ដូចគ្នានេះដែរ លោក ស្មាន យ៉ាក់កូប ប្រជាពលរដ្ឋមួយរូបក្នុងចំណោម ៧៧គ្រួសារ បានរៀបរាប់ថា “ពួកគាត់សព្វថ្ងៃមានជីវភាពទីទាល់ក្រ រសាត់អណ្តែតតាមទឹក វេទនា ប្រកបរបរនេសាទដើម្បីចិញ្ចឹមជីវិតពីមួយថ្ងៃទៅមួយថ្ងៃ សំណូមពរអាជ្ញារធរឱ្យជួយរកទីតាំងណាមួយពិតប្រាកដដើម្បីបានស្នាក់នៅ ដែលអាចប្រកបរបរចិញ្ចឹមជីវិត និងចិញ្ចឹមគ្រួសារបានផងដែរ” ។ ពាក់ព័ន្ធបញ្ហានេះ CPC NEWS ពុំទាន់សុំការបញ្ជាក់បន្ថែមពីលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានទេ ដោយសារទូរស័ព្ទលោកមិនអាចទទួលការហៅចូលបាន ៕
ប្រភព៖ https://www.media.cpc-news.com

Sponsor