Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ កសិកម្ម​ខេត្ត​សៀមរាប សាង​ភាពល្បីល្បាញ បើកដៃ​ឲ្យ​លោក និត សុ​រ៉ាវុធ ប្រមូល​យក​ប្រាក់​ពី​ប្រជា​នេសាទ ខុសច្បាប់ បែប​ពុករលួយ​

ខេត្តសៀមរាប ៖ ប្រភពពី មន្ត្រីជលផល​ដែល​ស្និទ្ធ​នឹង លោក ព្រិ​ន សា​វិន្ទ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខេត្តសៀមរាប​បានឲ្យ​ដឹង​ដែរថា មួយ​រយៈ​នេះ​លោក ព្...

ខេត្តសៀមរាប ៖ ប្រភពពី មន្ត្រីជលផល​ដែល​ស្និទ្ធ​នឹង លោក ព្រិ​ន សា​វិន្ទ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខេត្តសៀមរាប​បានឲ្យ​ដឹង​ដែរថា មួយ​រយៈ​នេះ​លោក ព្រិ​ន សា​វិន្ទ​បាន​បើកដៃ​ឲ្យ​លោក និត សុ​រ៉ាវុធ នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល ដែល​គ្រប់គ្រង ក្នុង​សង្កាត់​ចុង​ឃ្នាស​ប្រមូល​យក​ប្រាក់​ពី​ប្រជា នេសាទ​ខុសច្បាប់​បែប​ពុក រលួយ​បំផុត​។​


​ប្រភព​ខាងលើ​បាន​បន្តទៀតថា​ដោយសារតែ​លោក និត សុ​រ៉ាវុធ នាយ​សង្កាត់ ជលផល​ហ៊ាន​ធ្វើ​អ្វីៗ តាមតែ​អំពើ​ចិត្ត ដូច​សព្វថ្ងៃនេះ​បាន​គឺ​ដោយ សារ​លោក និត សុ​រ៉ាវុ​ធមាន​ខ្នងបង្អែក ដ៏​រឹងមាំ​នៅក្នុង ខណ្ឌ​រដ្ឋបាល​ជលផល គឺ​លោក ព្រិ​ន សាវិន ជា​អ្នក​ចាំ​ជួយ​ជ្រោមជ្រែង ដើម្បី​ឱ្យ​ការ ប្រមូល​យក​ប្រាក់​ពី​ប្រជា​នេសាទ ខុសច្បាប់ បាន​យ៉ាង​សុខ​ស្រួល​។​ចំណែកឯ​លោក ព្រិ​ន សា​វិន្ទ​ហ៊ាន​បើកដៃ​ឲ្យ​លោក​និត សុ​រ៉ាវុធ ធ្វើ​អ្វី​បាន​តាមតែ​អំពើ​ចិត្ត​នោះ​គឺ​លោក ព្រិ​ន សារិន​មាន​ខ្នងបង្អែក នៅក្នុង​មន្ទីរ កសិកម្ម​ខេត្ត​សៀមរាប​គឺ​លោក ទា គឹម​សុទ្ធ ចាំ​ជួយ​អន្តរាគមន៍​ពី​ក្រោយខ្នង​ទើប​ពួកគេ​ទាំងនោះ​ប្រមូល​យក​ប្រាក់​បាន​ចែក​គ្នា​យ៉ាង​សប្បាយ​។​


​ប្រភព​ពី​មន្ត្រី សហគមន៍ ម្នាក់​ដែល​សុំ​មិន​បញ្ចេញ ឈ្មោះ​បានឲ្យ​ដឹង​ដែរ​ថា​បទល្មើស​នេសាទ​មាន​ច្រើន​រូបភាព​ដែល​កើតមានឡើង​ចំណុច ពាម​ចុង​ឃ្នាស ជាប់​ព្រំប្រទល់ ភូមិ មេ​ជ្រៃ ឃុំ កែវ​ពណ៌ ស្រុក​ពួក ខេត្តសៀមរាប​។​ប្រភព​បន្តទៀត​ថា​បទល្មើស​ទាំង​នោះ​មានដូចជា សា​ច់បរ សាច់​ដៃ​ស្រាវ​(​ញឹក​)​សាច់​មាញ់​(​ញឹក​)​និង​ឧបករណ៍​ជាច្រើន​ទៀត​កំពុងតែ​រីក​រាលដាល​នៅលើ​ផ្ទៃ​បឹង​ទន្លេសាប​។​ ​ប្រភព​ខាងលើ​បញ្ជាក់ទៀតថា ឈ្មោះ ទ្រី .​ជា និង​ឈ្មោះ គា គឺជា​ឈ្មួញ​ប្រើ ឧបករណ៍​ល្មើសច្បាប់​ដែល​មាន​ទ្រង់ទ្រាយ​ធំ និង​ជា​ម៉ូយ​យ​ដុំ​ដែល​បាន​បង​ប្រាក់​ទៅ​ឱ្យ​មន្ត្រីជលផល​យ៉ាង​សន្ធឹកសន្ធាប់​រួច​ហើយ​ប្រើ​ឧបករណ៍​ទាំងនេះ​តាម​ទេ​អំពើ​ចិត្ត ៕
ប្រភព៖ ​http://k-esan.com
Sponsor