Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ខុទ្ទកាល័យលោក កឹម សុខា បដិសេធដាច់អហង្ការ នូវព័ត៌មានដែរថា «លោក កឹម សុខា និងលោក សម រង្ស៉ី ទូរស័ព្ទសួរសុខទុក្ខគ្នា»

ភ្នំពេញ ៖ លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់ លោក កឹម សុខា បានចេញមុខច្រានចោលយ៉ាងដាច់អហង្ការ នូវព័ត៌មានមួយផ្សព្វផ្សាយលើបណ្តាញសង្គមដែលថា លោក កឹម...

ភ្នំពេញ ៖ លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់ លោក កឹម សុខា បានចេញមុខច្រានចោលយ៉ាងដាច់អហង្ការ នូវព័ត៌មានមួយផ្សព្វផ្សាយលើបណ្តាញសង្គមដែលថា លោក កឹម សុខា និងលោក សម រង្ស៉ី បានទូរស័ព្ទសួរសុខទុក្ខគ្នា។ លោកចាត់ទុកថា ការប្រឌិតព័ត៌មាននេះ មានចេតនាទុច្ចរិតមកលើ លោក កឹម សុខា។

លោក មុត ចន្ថា បានសរសេរនៅលើ Facebook របស់លោក នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ យ៉ាងដូច្នេះថា «យើងបដិសេធយ៉ាងដាច់ខាតចំពោះសារដែលឈ្មោះ Sok Paul Pen បានបង្ហោះនៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួននៅមុននេះបន្តិច។ យើងចាត់ទុកថាទង្វើរបស់លោក Sok Paul Pen មានចេតនាទុច្ចរិតមកលើ ឯកឧត្តម កឹម សុខា ហើយយើងស្នើឲ្យធ្វើការកែតម្រូវជាបន្ទាន់»។ ប្រតិកម្មរបស់នាយកខុទ្ទកាល័យ លោក កឹម សុខា បានធ្វើឡើងបន្ទាប់ពី លោក Sok Paul Pen ដែលជាប្រធានចលនាយុវជននៃចលនាសង្រ្គោះជាតិ មានមូលដ្ឋាននៅទីក្រុងឡូវែល (LOWELL) រដ្ឋម៉ាសាចូសេត (Massachusetts) សហរដ្ឋអាមេរិក បានបង្ហោះរូបភាព លោក កឹម សុខា និង លោក សម រង្ស៉ី ហើយសរសេរថា «ខ្ញុំមានអារម្មណ៍សប្បាយ រំភើបចិត្តស្ទើរតែស្រក់ទឹកភ្នែក បន្ទាប់ពីបានទទួលដំណឹងថា លោកទាំងពីរ ទូរស័ព្ទសួរសុខទុក្ខគ្នា»។ លោក កឹម សុខា តែងប្រកាសរក្សាជំហររបស់លោក ដែលផ្ទុយទាំងស្រុងទៅនឹង លោក សម រង្ស៉ី។ ជាគោលជំហររបស់ លោក កឹម សុខា គឺលោកនឹងមិនធ្វើអ្វីបង្កឲ្យមានចលាចល និងភាពវឹកវរដល់ជាតិ ហើយមិនដែលនឹកចង់ ឬពុំដែលមានបំណងចាកចេញពីប្រទេសកំណើតរបស់ខ្ញុំម្តងណាឡើយ។


ចំណែក លោក សម រង្ស៉ី បានបង្កើតព្រឹត្តិការណ៍ផ្សេងៗ ដែលក្នុងនោះមានទាំងផែនការរដ្ឋប្រហារថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ផងដែរ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ខណៈដែលប្រជាពលរដ្ឋជាច្រើន រួមទាំងក្រុមរបស់ លោក កឹម សុខា ផងដែរមិនគាំទ្រនូវសកម្មភាពនេះនោះឡើយ ទោះបីជាផែនការនេះត្រូវបរាជ័យដោយអាម៉ាសធ្ងន់ធ្ងរយ៉ាងណាក៏ដោយ។ រយៈពេលជាង២សប្តាហ៍មកហើយ បន្ទាប់ពីតុលាការក្រុងភ្នំពេញ កែសម្រួលលក្ខខណ្ឌត្រួតពិនិត្យ ដោយអនុញ្ញាតឱ្យ លោក កឹម សុខា ធ្វើសកម្មភាពបានច្រើនជាងមុន ដោយហាមតែសកម្មភាពនយោបាយ និងចាកចេញទៅក្រៅប្រទេសនោះ លោក កឹម សុខា ទទួលបានចំណាប់អារម្មណ៍សួរសុខទុក្ខជាបន្តបន្ទាប់ ដោយតំណាងទូតបរទេស។ រហូតមកដល់ពេលនេះ មានអគ្គរដ្ឋទូតបរទេសចំនួន ១១រូបហើយ បានចូលជួបលោក កឹម សុខា បន្ទាប់ពីលោកទទួលបានសិទ្ធិច្រើនជាងមុន ក្នុងនោះមានអគ្គរដ្ឋទូតអាមេរិក អគ្គរដ្ឋទូតអាល្លឺម៉ង់ អគ្គរដ្ឋទូតអូស្រ្តាលី អគ្គរដ្ឋទូតបារាំង អគ្គរដ្ឋទូតអឺរ៉ុបប្រចាំនៅកម្ពុជា អគ្គរាជទូតជប៉ុន អគ្គរដ្ឋទូតអង់គ្លេស, អគ្គរដ្ឋទូតស្វីស, អគ្គរាជទូតប៊ែលហ្ស៊ិក, អគ្គរដ្ឋទូតហ្វាំងឡង់ និងអគ្គរដ្ឋទូតស៊ុយអែដជាដើម៕
ប្រភព​៖ https://csndaily.com
Sponsor