Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ប្រជាពលរដ្ឋជិត១០០នាក់ រារាំងមិនអោយតុលាការខេត្តកោះកុង បញ្ជូនប្រជាការពារមួយរូបទៅឃុំខ្លួនក្នុងពន្ធនាគារ ករណីផ្ញើសារគំរាមសម្លាប់អភិបាលរងខេត្តកោះកុង

(កោះកុង) ៖ប្រជាពលរដ្ឋជិត១០០នាក់ បានលើកគ្នាមកធ្វើការតវ៉ានិងរារាំងមិនអោយអាជ្ញាធរមានសមត្ថកិច្ចអនុវត្តដីកាឃុំខ្លួនរបស់តុលាការខេត្តកោះកុង ដែលសម្រ...

(កោះកុង)៖ប្រជាពលរដ្ឋជិត១០០នាក់ បានលើកគ្នាមកធ្វើការតវ៉ានិងរារាំងមិនអោយអាជ្ញាធរមានសមត្ថកិច្ចអនុវត្តដីកាឃុំខ្លួនរបស់តុលាការខេត្តកោះកុង ដែលសម្រេចបញ្ជូនប្រជាការពារភូមិទួលពង្រ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ។ ប៉ុន្តែ ត្រូវទទួលបរាជ័យ ដោយប្រជាការពាររូបនេះ បានបញ្ជូនដល់ពន្ធនាគារ ទាំងប្រទាំងប្រទាស់ ។


លោក អ៊ីវ កន្និកា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុង បានសម្រេចឃុំខ្លួនលោក ទិត្យ ស៊ីថា ភេទប្រុស អាយុ៤០ឆ្នាំ ជាប្រជាការពារភូមិទួលពង្រ កាលពីថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០១៩ បន្ទាប់ពីសាកសួរអស់ពេលជាច្រើនម៉ោងរួចមក ដោយចោទប្រកាន់ថាបានគំរាមកំហែងសម្លាប់លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដែលផ្ញើសារជាសម្លេងតាមទូរស័ព្ទកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩កន្លងទៅ នៅភូមិសំរុងតាកែវ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ បទល្មើសព្រហ្មទណ្ឌដែលបញ្ញាត្តិឱ្យផ្តន្ទាទោសតាមមាត្រា២៣៣នៃក្រមព្រហ្មទណ្ឌ ។


ប្រភពព័ត៌មាន បញ្ជាក់ប្រាប់ CPC NEWS ថា នៅពេលដែលដឹងថា ជនជាប់ចោទត្រូវចាប់ខ្លួនដោយអំណាចតុលាការ ប្រជាពលរដ្ឋជិត១០០នាក់ បានមកហែហមជនជាប់ចោទ មកបំភ្លឺនៅតុលាការ ដោយបានព្យាយាមរារាំងសមត្ថកិច្ចមិនអោយបញ្ជូនជនជាប់ចោទទៅពន្ធនាគារនោះទេ តាមសកម្មភាពប្រមូលផ្តុំគ្នាឈរទាមទារឱ្យដោះលែងជនជាប់ចោទឈ្មោះ ទិត្យ ស៊ីថា តាំងតែពីម៉ោង៥ល្ងាចរហូតដល់ម៉ោងព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ទើបកម្លាំងសមត្ថកិច្ចដកថយទៅកាន់អធិការ និង ស្នងការខេត្តរៀងៗខ្លួន។ ប៉ុន្តែការរារាំងប្រជាពលរដ្ឋ គឺមិនអាចធ្វើឱ្យសមត្ថកិច្ចអាក់ខានបញ្ជូនទៅជនជាប់ចោទទៅកាន់ពន្ធនា​គារបានទេ ដោយសមត្ថកិច្ចមានយុទ្ធសាស្រ្តជម្លៀសតាមនីតិវិធីរបស់ខ្លួនមិនអោយពលរដ្ឋដឹងមុនតាំងតែពីម៉ោង៨យប់ថ្ងៃទី២៥ ខែវិច្ឆិកា ម្ល៉េះ។


បញ្ហានេះ លោក សុទ្ធ សុទ្ធី ថ្លែងនៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ថា លោកពិតជាបានប្តឹងជនជាប់ចោទប្រាកដមែន ដោយជនជាប់ចោទបានផ្ញើសារជាសម្លេងមកគំរាមសម្លាប់រូបលោកកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ពាក់ព័ន្ធនឹងគម្រោងចង់ធ្វើផ្លូវមួយខ្សែលើដីក្រុមហ៊ុនញូញៀន គ្រាដែលរដ្ឋាភិបាលសម្បទានដីនោះទៅអោយក្រុមហ៊ុននេះអភិវឌ្ឍន៍ ហើយក៏មិនទាន់យន្តការណាមួយកាត់ឈ្វៀលជូនពលរដ្ឋនៅឡើយទេ។ លោកអភិបាលរងខេត្តកោះកុងរូបនេះ បន្ថែមថា លោកបានជម្រាបដំណឹងទៅលោក រៀម រ៉ូម មេឃុំព្រែកខ្សាច់ថា មកទល់ពេលនេះ មិនទាន់មានការដោះស្រាយណាមួយនោះទេពីថ្នាក់ជាតិដោយមិនអនុញ្ញាតអោយធ្វើផ្លូវបាន កាលធ្វើផ្លូវបានលុះត្រាតែមានការសម្រេចពីក្រសួងបរិស្ថាន ព្រោះដីឧទ្យានជាតិ។ ក្រោយពីមានណែនាំដល់មេឃុំតាមរយៈជាសម្លេងរួចរាល់ ក៏មេឃុំរៀម រ៉ូម យកសម្លេងដែលផ្ញើសារទៅ ប្រាប់អោយជនជាប់ចោទ ទិត្យ ស៊ីថា ស្តាប់ឮ។ ដោយជាក់ស្តែងយប់វេលាម៉ោង១នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ បាននិយាយជាសម្លេងមកគំរាមសម្លាប់រូបតែម្តង។


បើតាមលោក សុខ សុទ្ធី ក៏មិនចាប់ទោសអូសដំណើរនឹងជនជាប់ចោទខាងលើទេ ដោយសុំឈ្មោះ ទិត្យ ស៊ីថា ធ្វើលិខិតសុំទោសរូបលោកជាសាធារណៈលាយលាក់ជាអក្សរផ្លូវការ ប៉ុន្តែរយៈពេល៧ខែមកហើយមិនទាន់មានលិខិតសុំទោសផ្លូវការណាមួយផ្ញើមកលោក ទើបលោកប្តឹងទៅកងរាជអាវុធហត្ថខេត្តដើម្បីព័ត៌មានខ្លះពីការធ្វើលិខិតសុំទោសរបស់ជនជាប់ចោទជាច្រើនលើកច្រើន។ ដោយឡែក លោក រៀម រ៉ុម មេឃុំព្រែកខ្សាច់ សុំមិនធ្វលការបកស្រាយពន្យល់បន្ថែមបានទេជុំវិញករណីចាប់ខ្លួនប្រជាការពារភូមិរបស់ខ្លួន នៅថ្ងៃទី២៦ ខែវិច្ឆិកា នេះ ៕
 ប្រភព៖ https://www.media.cpc-news.com
Sponsor