Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

នាយករដ្ជមត្រ្តីនៃប្រទេសកម្ពុជា អាចនឹងដក លោកឈួរ ច័ន្ទឌឿន ចេញពីអភិបាលខេត្តកំពង់ឆ្នាំង ទាក់ទងនឹងអំពើពុករលួយទន្ទ្រានយកដីរបស់រដ្ឋមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ​

(កំពង់ឆ្នាំង ) ៖ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អាចនឹងដកតំណែងលោកឈួរ ចាន់ឌឿនចេញពីអភិបាលខេត្តកំពង់ឆ្នាំង នាពេលឆាប់ៗខាងមុខនេះ ដោយសារតែលោកឈួរច័ន្ទឌឿ...

(កំពង់ឆ្នាំង) ៖ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អាចនឹងដកតំណែងលោកឈួរ ចាន់ឌឿនចេញពីអភិបាលខេត្តកំពង់ឆ្នាំង នាពេលឆាប់ៗខាងមុខនេះ ដោយសារតែលោកឈួរច័ន្ទឌឿន មានរឿងអាស្រូវពុករលួយជាច្រើនទាក់ទងនិងករណីយកដីរបស់រដ្ឋចំនួន៨ទីតាំង នៅក្នុងទឹកដីខេត្តកំពង់ឆ្នាំងមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងស្រុកមួយចំនួន បានចេញផ្សាយរិះគន់លោកឈួរ ច័ន្ទឌឿនជាបន្តបន្ទាប់ ដោយប្រមុខ​រាជរដ្ឋាភិបាល កម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុនសែន បាន​ចាត់​ឲ្យ​លោកជា សុផារ៉ារដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី និង​លោកលឹមគានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ចុះទៅពិនិត្យ​និងដោះស្រាយ​ករណី​លោក ឈួ​រ ច័ន្ទ​ឌឿ​ន ពាក់ព័ន្ធ​និងភាពមិនប្រក្រតី​មួយចំនួន​ក្នុងការ​ទន្ទ្រាន​កាន់កាប់​យកដីធ្លី​ទ្រព្យសម្បត្តិ​របស់រដ្ឋ និង​ដី​បន្ទាយ​យោធា​ដល់​ទៅ​៨​ទីតាំង​យក​មកធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន​។ បើយោងតាមរយៈ​លិខិត​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩ កន្លងទៅនេះ បាន​តម្រូវ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី និង​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ត្រូវចាត់វិធានការ​ដោះស្រាយ​ករណី​របស់លោក ឈួ​រ ច័ន្ទ​ឌឿ​នជាបន្ទាន់ ដែល​បានទន្ទ្រាន​កាន់កាប់​យកដី​របស់រដ្ឋ​យក​មកធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​សាលាខេត្ត​កំពង់ឆ្នាំង បាន​បង្ហើបឲ្យ​ដឹង​ថា? លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ទំនង​ចៀស​មិន​ផុតពី​ត្រូវ​របូត​តំណែង​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះ ឡើយ ពីព្រោះ​រឿងអាស្រូវ​ជាច្រើនបែប​ច្រើនយ៉ាង​របស់លោក ឈួ​រ ច័ន្ទ​ឌឿ​ន ត្រូវបាន​ដឹងឮ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជារួចទៅហើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ទទួលបាន​តំណែង​ជា​អភិបាលខេត្ត​កំពង់ឆ្នាំង រួចមក​គឺ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន មិន​យក​តួនាទី​របស់ខ្លួន​ដើម្បី​ធ្វើ​ការងារ​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ​ឬ​បម្រើ​ប្រយោជន៍​ជាតិ​នោះទេ?(ពោល) គឺមានការ​រិះគន់​ចំៗ​ថា កន្លងមក​នៅក្នុង​ខេត្តកំពង់ឆ្នាំង មាន​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក ក៏ដូចជា​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ ព្រមទាំង​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​រាលដាល ប៉ុន្តែ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន មិន​ដែលឈឺក្បាលវិលមុខនិងយកចិត្តទុកដាក់​ទប់ស្កាត់​ឬ​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​តាមបទបញ្ជារបស់ថ្នាក់លើនោះទេ​?ផ្ទុយទៅវិញ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន គិតតែ​ពី​រឿង​ប្រើ​អំណាច ក៏ដូចជា​តួនាទី​របស់ខ្លួន​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដីធ្លី​ទ្រព្យសម្បត្តិ​រដ្ឋ​ជាច្រើន​កន្លែង​ក្នុង​ក្រុង​កំពង់ឆ្នាំង និង​តាម​បណ្ដា​លស្រុក​មួយចំនួនក្នុងខេត្តកំពង់ឆ្នាំងយក​មកធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​ដោយមិនញញើតពីទោសទណ្ឌបន្តិចណាទាល់តែសោះ។​ សូមបញ្ជាក់ថា?ក្រោយពេល​រឿងអាស្រូវ​ពុករលួយ របស់លោកឈួរច័ន្ទឌឿន បាន​ដឹងឮ​ដល់​ថ្នាក់ដឹកនាំ​កំពូល គឺ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន កំពុង​ភ័យ​ស្លន់ស្លោ​រយ៉ាងខ្លាំង​ពីព្រោះ​លោកឈួរច័ន្ទឌឿន ដឹងថា ខ្លួន​និងចៀស​មិន​ផុតពី​របូត​តំណែង​ជាអភិបាលខេត្តកំពង់ឆ្នាំង ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះឡើយ​។ ប្រភព​ខាងលើបាន​ឲ្យ​ដឹង​ទៀតថា រឿងអាស្រូវ​ពុករលួយរបស់លោក ឈួ​រ ច័ន្ទ​ឌឿ​ន មិនអាច​បិទបាំង​តទៅមុខទៀត​បាននោះទេ? ពីព្រោះ​បណ្ដាញ​ព័ត៌មាន​ក្នុងស្រុកមួយចំនួនបាន​ចុះផ្សាយ​ជា​បន្តបន្ទាប់ ហើយ​បង្ហាញ​ចេញ​នូវ​ឯកសារ​និង​ភស្ដុតាង​ជាច្រើន​យ៉ាងច្បាស់​ក្រឡែត​ទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជុំវិញ​បញ្ហា​ខាងលើនេះ​ ប្រជាពលរដ្ឋ​និង​អស់លោកមន្ត្រីរាជការ​នៅក្នុង​ខេត្តកំពង់ឆ្នាំង បាន​លើកឡើងថា? ប្រសិនបើ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានដក​លោក ឈួ​រ ច័ន្ទ​ឌឿ​ន ចេញពី​តំណែង​ជាអភិបាលខេត្ត​កំពង់ឆ្នាំង ឲ្យ​បាន​កាន់តែ​ឆាប់​គឺ​កាន់តែ​ល្អ​ដើម្បី​ជាការ​ព្រមាន​ដល់​អភិបាលខេត្ត​ដទៃ​ទៀតផងដែរ កុំ​ឲ្យ​យកតម្រាប់​តាម​លោក ឈួ​រ ច័ន្ទ​ឌឿ​ន ដែល​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ មិនគិតពីផលប្រយោជន៌ពលរដ្ឋនិងសង្គម។  សូមបញ្ជាក់ផងដែលថា?ដីរបស់រដ្ឋច្រើនណាស់ក្នុងខេត្តកំពង់ឆ្នាំងដែលត្រូវបាត់បង់ជាបន្តបន្ទាប់ ក្រោមរូបភាពស្វាស៊ីបាយ ទៅលាបមាត់ពពែ ដោយប្រជាពលរដ្ឋ និងមន្ត្រីមួយចំនួនមិនហ៊ានទម្លាយឲ្យដឹងនោះទេ?គឺម្នាក់ៗសម្ងំយកតែសុខរាងៗខ្លួន ទាំងគ្រាំគ្រាក្នុងចិត្ត ដោយសារតែខ្លាចអំណាចដ៍មហិមាក្នុងរជ្ជកាលរបស់លោកឈួរ ច័ន្ទឌឿនរូបនេះ។ពាក់ព័ន្ធជុំវិញករណីខាងលើនេះលោកឈួរច័ន្ទឌឿន មិនអាចសូមការបកស្រាយបំភ្លឺបាននោះទេ? ដោយសារតែមិនមានលេខទូរស័ព្ទដើម្បីទាក់ទង។
ប្រភព៖ http://sundaykh.com
Sponsor