Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ពលរដ្ឋរស់នៅក្នុងបុរីពិភពថ្មីទី១ ក្រុងតាខ្មៅ សុំអាជ្ញាធរអន្តរាគមន៍សិប្បកម្មកែឆ្នៃឈើមួយកន្លែងបង្កការរំខានក្នុងការរស់នៅ

កណ្តាល៖ ប្រជាពលរដ្ឋជិត៥០គ្រួសារ បានផ្តិតមេដៃប្តឹងទៅអាជ្ញាធរសង្កាត់តាខ្មៅ ដើម្បី ស្នើសុំជួយអន្តរាគមន៍ដោះស្រាយរោងសិប្បកម្មកែច្នៃឈើមួយកន្លែងដែល...

កណ្តាល៖ប្រជាពលរដ្ឋជិត៥០គ្រួសារ បានផ្តិតមេដៃប្តឹងទៅអាជ្ញាធរសង្កាត់តាខ្មៅ ដើម្បី ស្នើសុំជួយអន្តរាគមន៍ដោះស្រាយរោងសិប្បកម្មកែច្នៃឈើមួយកន្លែងដែលមានអាសយដ្ឋានផ្ទះលេខ៤៤E1 ផ្លូវលេខ០១ កែងផ្លូវលេខ៦ ស្ថិតនៅក្នុងបុរីពិភពថ្មីទី១ ក្រុងតាខ្មៅ បានធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ។


តាមពាក្យបណ្តឹងដែល CPC NEWS ទទួលបាន រៀបរាប់ថា “យើងខ្ញុំទាំងអស់គ្នាសូមជម្រាបជូនលោកចៅសង្កាត់ មេត្តាជ្រាបថា រោងសិប្បកម្មកែច្នៃឈើដែលនៅក្នុងបុរីពិភពថ្មីនេះ បានបង្កការប៉ះពាល់ដល់បរិស្ថានធ្វើឲ្យយើងខ្ញុំទាំងអស់គ្នាពិបាករស់នៅដោយសារផលប៉ះពាល់ពីបញ្ហាសម្លេងម៉ាសុីនកែឆ្នៃបើកលាន់ឮខ្លាំងៗនិងធ្វើកម្ទេចឈើហុយទ្រលោម ពេញបុរី”។

ពាក្យបណ្តឹងរៀបរាប់ទៀតថា រោងសិប្បកម្មនេះបានធ្វើសកម្មភាពតាំងពីព្រឹករហូតដល់ម៉ោង៩យប់ ។ ចំណែកធូលីកម្ទេចឈើបានហុយចូលផ្ទះ ពាងទឹក អាងទឹក ចំណីអាហារ ហើយបើអង្គុយលេងខាងមុខផ្ទះធូលីកម្ទេចឈើហុយចូលភ្នែក និងហុយប្រលាក់សំលៀកបំពាក់ បង្កឲ្យមានអការៈកើតរមាស់ពេញខ្លួនប្រាណ និងប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរជាពិសេសទារកនិងក្មេងតូចធ្វើអោយកើតជម្ងឺក្អករហូតរលាកផ្លូវដង្ហើម។



ដូច្នេះ ប្រជាពលរដ្ឋទាំងអស់គ្នាសំណូមពរស្នើសុំ លោកចៅសង្កាត់មេត្តាជួយរអន្តរាគមន៍ ដោះស្រាយជូនពួកគាត់ដោយក្តីអនុគ្រោះផង ជាពិសេសជំនាញរដ្ឌបាលព្រៃឈើគ្រប់គ្រងនៅតំបន់នោះ។ ដោយឡែកលោក ជៀម ខូយ ចៅសង្កាត់តាខ្មៅបានប្រាប់ CPC NEWS ថា លោកបានចុះត្រួតពិនិត្យ និងអោយរើទីតាំងនោះហើយ អោយទៅដាក់កន្លែងផ្សេង ឆ្ងាយពីផ្ទះពលរដ្ឋ កុំអោយរំខាន លឺសម្លេង ហុយ ប៉ះពាល់សុខភាពពលរដ្ឋនៅជិតនោះ។ មជ្ឍដ្ឋានជាច្រើនដាក់ជាចម្ងល់ថា ហេតុអ្វីបានជាម្ចាស់សិប្បកម្មដាក់ម៉ាស៊ីនកែច្នៃបាន ពាក់ព័ន្ធការដឹកចូល ដំឡើង សុទ្ធជាការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើក្រុងតាខ្មៅ ឬ ក៏មានអ្វីនៅពីក្រោយខ្នង ? ៕
ប្រភព៖ https://www.media.cpc-news.com
Sponsor