ខេត្តស្ទឹងត្រែង: កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិត្រពាំងក្រៀល បានធ្វើការឆែកឆេរទៅលើជនជាតិឥណ្ឌូនេស៊ីម្នាក់ ស្ថិតនៅចំណុចមុខកន្...
កម្លាំងសមត្ថកិច្ច នគរបាលប៉ុស្តិ៍បានឲ្យដឹងថា:ជនសង្ស័យខាងលើ ជាជនជាតិឥណ្ឌូនេស៊ី មានឈ្មោះ ABUS ROHMAN ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅប្រទេសឥណ្ឌូនេស៊ី ។
ក្រោយការឆែកឆេរ និងធ្វើកំណត់ហេតុសាកសួរបំភ្លឺរួច និងធ្វើតេស្តទៅលើវត្ថុតាងនោះ សមត្ថកិច្ចមូលដ្ឋានក៏បានសន្និដ្ឋានជាជំហ៊ានដំបូងថា គឺជាសារធាតុញៀន បន្ទាប់មក កម្លាំងនគរបាលប៉ុស្តិ៍ ក៏បានធ្វើ ការប្រគល់ជនសង្ស័យខាងលើ ទៅឲ្យកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីចាត់ការបន្ត ។
បច្ចុប្បន្ន ជនសង្ស័យជនជាតិឥណ្ឌូនេស៊ី រួមនិងវត្ថុតាងសារធាតុញៀន ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តហើយ រង់ចាំបន្តនិតិវិធីនៅថ្ងៃស្អែក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ ការទៅតាមនិតិវិធីច្បាប់ ៕ ប្រភព៖ khemaradaily.com