Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ម្ចាស់អកកេះ សិរីមង្គល តន្រ្តីបាត់ដំបង ត្រូវបានភ្ញៀវម្ចាស់ដើមការ វ៉ៃ បែកភ្នែក ឥឡូវកំពុងអំពាវនាវរកយុត្តិធម៌,,,

(បាត់ដំបង) ៖ តៃកុងឡានម្នាក់ស្រវឹងស្រាវ៉ៃ ម្ចាស់អកកេះសិរីមង្គល តន្រ្តីបាត់ដំបង ឲ្យបែកភ្នែក និងស្រែកគំរាមដាក់ជនរងគ្រោះថា! ហៅសមត្ថកិច្ចចាប់ពួក...

(បាត់ដំបង)៖ តៃកុងឡានម្នាក់ស្រវឹងស្រាវ៉ៃ ម្ចាស់អកកេះសិរីមង្គល តន្រ្តីបាត់ដំបង ឲ្យបែកភ្នែក និងស្រែកគំរាមដាក់ជនរងគ្រោះថា! ហៅសមត្ថកិច្ចចាប់ពួកអាអកកេះម្តងអោយវារៀង ហើយថែមទាំងបង្គាប់មិនឲ្យម្ចាស់ដើមការបង់លុយថ្លៃឈ្នួលអកកេះទៀតផង។


ហេតុការណ៍វាយតប់គា្នផ្អើលឆាកទាំងយប់នេះកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៥ ខែវិច្ឆការ ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិដាក់សសរ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្រុមអ្នកអកកេះសិរីមង្គល តន្រ្តីបាត់ដំបងបានថ្លែងប្រាប់់ម្ចាស់ទន្លេមេគង្គ ដូចៗគ្នាថា! ដើមចមដំបូងមានភ្ញៀវម្នាក់ត្រូវជាបងប្អូនម្ចាស់ដើមការបានយកផ្កាមួយបាច់ គប់ចំកណ្តាលមុខអ្នកចម្រៀងប្រុសម្នាក់ ដែលគាត់កំពុងតែច្រៀងនៅលើឆាក វាបានធ្វើឲ្យភ្ញៀវដែលមកញាំការសម្តែងការហួសចិត្តគ្រប់គ្នា ទើបថៅកែអកកេះនិងម្ចាស់ដើមការសម្រេចចិត្តហៅភាគីទាំងពីរមកសម្របសម្រួលគ្នាភ្លាម រួចក៍បំបែកគ្នាអស់ទៅ។ លុះជនរងគ្រោះដើរទៅរកសមត្ថកិច្ចនៅមុខរោងការដើម្បីជួយការពារខ្លួនដោយខ្លាចជនសង្ស័យវាយធ្វើបាបមកលើខ្លួន តែមិនទាន់ប្រាប់សមត្ថកិច្ចជួយអន្តរាគមន៍ផង បែរជាត្រូវជនដៃដល់ត្រូវសាច់ញាតិម្ចាស់ដើមការ ដែលគេស្គាល់ថា!តៃកុងឡាន អ្នកមានអំណាចម្នាក់នៅប៉ោយប៉ែត ដែលមានខ្សែជាអ្នកធំនោះ ព្រួតវាយបណ្តាលឲ្យជនរងគ្រោះបែកភ្នែកទើប បង្ករជាការភ្ញាក់ផ្អើលពេញរោងការតែម្តងទៅ។ មិនតែប៉ុណ្ណោះជនដៃដល់បានស្រែកគំរាមដាក់ជនរងគ្រោះថា! អាញ់និងបញ្ជាប៉ូលិសចាប់វាយខ្នោះពួកអាតារាចម្រៀងនិងម្តងមើល ភ្លាមៗនោះក៍មានកម្លាំងនគរបាលមកចាប់បំបែកគ្នា លុះស្អែកឡើងទើបជនរងគ្រោះទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌។


ជនរងគ្រោះបញ្ចាក់ប្រាប់ម្ចាស់ទន្លេមេគង្គនៅល្ងាចថ្ងៃទី២៦,១១,២០១៩ថា! នៅក្នុងពាក្យបណ្តឹងនោះខ្ញុំបាទទាមទារថ្លៃជំងឺចិត្តប្រាំពាន់ដុល្លា(៥០០០ដុល្លា)ដើម្បីបញ្ចប់រឿង ហើយខាងជនបង្ករហេតុសុំបង់ត្រឹមតែ៥០០ដុល្លាទេ! ហើយថែបទាំងនិយាយថា! គេត្រូវម៉ាប្រណុងបានតែ(១០០ដុល្លា)ផងគ្រាន់តែប៉ែកភ្នែកហូឈាមប៉ុននឹងឲ្យ(៥០០ដុល្លា)ច្រើនហើយ! បើមិនយកចងប្តឹងទៅដល់ណាក៍ប្តឹងទៅ។ លោកបន្តទៀតថា ក្នុងនាមគាត់ជាអ្នករងគ្រោះ សូមមិនទទួលយកការសម្របសម្រួលនេះទេ។

ចំពោះករណីហឹង្សាខាងលើសារព័ត៌យើងមិនអាចសុំការបកស្រាយពីជនដៃដល់បានទេ ព្រោះគ្មានលេខទូរស័ព្ទ។ ឆ្លើយតបរឿងខាងលើលោក ឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបងបានឲ្យដឹងថា! រឿងវាយតប់គ្នាខាងលើនេះកំពុងតែសម្របសម្រួល បើសិនមិនត្រូវសមត្ថកិច្ចរបស់យើងនិងរៀបចំឯកសារបញ្ជូនទៅលើបន្តទៀត។ ចំពោះលោក ជេត វណ្ណនី បានឲ្យដឹងថា! ជនបង្កពិតជាបានធ្វើខុសមែនដោយទៅវាយគេមុន ហើយករណីកំពុងឲ្យអធិការសម្របសម្រួលគ្នាហើយតែមិនទាន់ដឹងលទ្ធផលទេ។ គួររម្លឹកថា! អំពើហិង្សានេះបានជះឥទ្ធិពលមកលើសិល្បៈករឬសិល្បៈការិនី ហេតុដូចនេះសូមបងៗអ្នកមានទាំងឡាយអើយ សូមបញ្ឈប់ការមើលងាយ នឹងជាន់ពន្លិចអ្នកសិល្បៈតូចទាបដូចពួកគាត់ទៀតទៅ។ ជាចុងក្រោយជនរងគ្រោះសូមសំណូមពរដល់លោកស្នងខេត្តនឹងលោកអធិការក្រុងបាត់ដំបងចាត់ការទៅតាមផ្លូវច្បាប់ផងទាន៕
 ប្រភព៖ http://xn--k2eafc4dm6ad0a1bytyeb8k6dgg.com
Sponsor