Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

កំពុងតែបេីកម៉ាសុីច្រូតស្រូវសុខៗត្រូវមីនតោនផ្ទុះបណ្តាលអ្នកបើកបរម៉ាសីុនច្រូតរបួសធ្ងន់

បន្ទាយមានជ័យ ៖ បុរសបុរសម្នាក់ត្រូវបានបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យប្រទេសថៃក្រោយពីរបួសជាទម្ងន់ដោយការផ្ទុះមីនតោន កាលពីវេលាម៉ោង៣ល្ងាច ថ្ងៃទី២៥...

បន្ទាយមានជ័យ៖ បុរសបុរសម្នាក់ត្រូវបានបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យប្រទេសថៃក្រោយពីរបួសជាទម្ងន់ដោយការផ្ទុះមីនតោន កាលពីវេលាម៉ោង៣ល្ងាច ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុច វាលស្រែមួយកន្លែង ស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ ។ យោងតាមសម្តីលោកវរសេនីយ៍ត្រី ជា ពិសី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅបានប្រាប់ឲ្យដឹងថា ជនរងមានគ្រោះឈ្មោះ ជ្រុន ធឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិរកុំក្រោម ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្ដបាត់ដំបង។


លោកវរសេនីយ៍ត្រី ជា ពិសីបានបញ្ជាក់ឲ្យដឹងទៀតថានៅមុនពេលកើតហេតុគឺជនរងគ្រោះបាននិងកំពុងបើកម៉ាសីុនច្រូតស្រូវនៅក្នុងស្រែមួយកន្លែងដេលនៅឆ្ងាយពីភូមិប្រមាណជាប្រហែល៨០០ម៉ែត្រ។លុះកំពុងតែច្រូតមិនទាន់បានប៉ុន្មានផង ស្រាប់តែទៅកិនចំមីនតោនរួចក៏ផ្ទុះឡើងបណ្តាលអោយម៉ាស៊ីនច្រូតប៉ើងឡើងក្រឡាប់បះជើងដាច់ច្រវ៉ាក់ រីឯអ្នកបើកបរប៉ើងធ្លាក់មកដីដាច់ដៃស្តាំរងរបួសធ្ងន់។


ក្រោយឮសំឡេងផ្ទុះខ្ទរភូមិបងប្អូនប្រជាពលរដ្ឋក្នុងភូមិក៏នាំគ្នារត់ទៅចោមរោមមើលតែម្តងនិងជួយលើកជនរងគ្រោះដឹកទៅកាន់មន្ទីរពេទ្យ។តែដោយស្ថានភាពរងរបួសមានលក្ខណៈធ្ងន់ធ្ងរក្រុមគ្រួពេទ្យក៏សម្រេចបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យស្រុកអារញ្ញខេត្តស្រះកែវប្រទេសថៃ។


សូមបញ្ជាក់ថាចំនុចកន្លែងកើតហេតុគឺជាសមរភូមិចាស់ ជាកន្លែងប្រទាញប្រទង់គ្នាយ៉ាងស្វិតស្វាញរវាងកងទ័ពរដ្ឋាភិបាលជាកងទ័ពកម្ពុជាប្រជាធិបតេយ្យ ហើយមីនតោនត្រូវបានគេដាក់តាំងពេលនោះដើម្បីប្រឆាំងជាមួយរថពាស់ដែកនិងរថយន្តធំៗ ៕ ប្រភព៖ http://www.bpn-news.com
Sponsor