Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ព្រះមហាក្សត្រ ថ្វាយព្រះភ្លើងបូជាព្រះសព សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នៅមុខវត្តបទុមវតី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បា...

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយព្រះភ្លើងបូជាព្រះសពរបស់សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី «ទេពនាដវដ្ដីឯក» នៅឯមុខវត្ដបទុមវតីរាជវរារាម ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។


សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម៧៦ព្រះវស្សា នាវេលា ម៉ោង១២:៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។ ព្រះអង្គព្រះប្រសូត្រនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ»។


នៅវេលា​ម៉ោង៧​ព្រឹក ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ព្រះ​សពត្រូវបាន​ដង្ហែ​ជា​ផ្លូវការ ចេញពី​វត្ត​បទុម​វ​តី កាត់​តាម​មហាវិថី​នានា នៅ​ជុំវិញ​វិមានឯករាជ្យ មុននឹង​ប្រារព្ធ​ពិធី​បូជាព្រះសព នៅ​ព្រះមេរុ មុខ​វត្ត​បទុម ខាងត្បូង​ព្រះបរមរាជវាំង​។​​ ពិធី​ដង្ហែ​ព្រះ​សព ចេញពី​សាលា​ធម្មសភា ត្រូវបានធ្វើ​ឡើងឆ្ពោះទៅកាន់​ព្រះមេរុ មុខ​វត្ត​បទុម​វ​តី និង​ចេញដំណើរ​ឆ្ពោះទៅកាន់​មហាវិថី​ព្រះ​សុរា​ម្រឹត ទៅដល់​មហាវិថី​ព្រះ​សុរា​ម្រឹត បត់​ស្តាំ ទៅរក​វិមានឯករាជ្យ ទៅដល់​វិមានឯករាជ្យ បត់​ឆ្វេង​ពី​ខាងលិច​វិមានឯករាជ្យ ទៅរក​មហាវិថី​ព្រះសីហនុ​។ ទៅដល់​មហាវិថី​ព្រះសីហនុ បត់​ឆ្វេង ទៅរក​មហាវិថី​សម្តេច​សុធារស​។ ទៅដល់​មហា​វិធី​សម្តេច​សុធារស បត់​ឆ្វេង​ទៅរក​វិថី​ឧកញ៉ា ឈុន​។ ទៅដល់​ទន្ទឹម​តុលាការ​កំពូល បត់​ឆ្វេង​តាមផ្លូវ​បេតុង ស្រប​នឹង​វិថី​ឧកញ៉ា ឈុន​។ ទៅដល់​ពាក់កណ្តាល​សួនច្បារ បត់​ឆ្វេង​តាមផ្លូវ​បេតុង កាត់​ចំពាក់​កណ្តាល​សួន ទៅ​ឈប់​នៅខាងមុខ​ព្រះមេរុ នៅខាងមុខ​វត្ត​បទុម​វ​តី​រាជ​វ​រា​រាម​។


ក្បួន​ហែ​ព្រះ​សព សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី នា​ព្រឹក​ថ្ងៃទី​២៥​វិច្ឆិកា ឆ្នាំ​២០១៩ ដោយ​ក្បួន​ហែ​រៀបចំ​នៅលើ​វិថី​ឧកញ៉ា ស៊ូ ស្រ៊ន ខាងមុខ​វត្ត​បទុម​វ​តី​រាជ​វ​រា​រាម​។ ក្បួន​ហែ​ចែកជា ៦​ផែន អម​សងខាង​ផែន​ទាំង ៦ មាន​ឆ្មាំ​កាន់​ខ្សែពួរ ប្រវែង ២០០​ម៉ែត្រ​ម្ខាង ខ្មាន់​ទង់​នាគ ១៦ ទង់​ហង្ស ១៦ ទង់​មក​ករ ១៦ ផ្លិតចាមរ ១៦ បាយ​មន់ ១៦ ភូ​តាន ១៦ សែនត្វ័ន ១៦ ( មួយ​មុខ ១៦ ) និង​ទង់​ក្អែប ១៦ នៅ​កន្ទុយ​ខ្សែ​។​ ​សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី បាន​សោយ​ព្រះ​ពិរាល័យ កាលពី​រសៀល​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​មន្ទីរពេទ្យ ក្នុងប្រទេស​ថៃ ក្នុង​ព្រះជន្ម ៧៧​ព្រះវស្សា ដោយ​រោគាពាធ​។ គួររំលឹកថា សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្តីឯក គឺជាព្រះនិមិត្តរូប នៃរបាំព្រះរាជទ្រព្យខ្មែរ ពីព្រោះតែកាលពីអតីតកាល ក៏ដូចជាបច្ចុប្បន្ន ប្រជាជនខ្មែរដែលស្គាល់ ឬឮឈ្មោះរបាំព្រះរាជទ្រព្យ តែងតែនឹកឃើញជានិច្ចដល់ព្រះនាមរបស់ទ្រង់ ដែលជាអ្នកសម្តែងរបាំដ៏ប៉ិនប្រសប់នេះ រួមជាមួយសម្រស់ដ៏ស្រស់សោភា។ទោះបីជាបច្ចុប្បន្ន ព្រះអង្គ មានព្រះជន្ម៧៦ព្រះវស្សា និងឈប់សម្តែងក្តី ក៏ទ្រង់នៅតែបន្តរៀបចំក្រុមសម្តែងរបាំព្រះរាជទ្រព្យដើម្បីផ្សព្វផ្សាយឲ្យយុវជនជំនាន់ក្រោយបានដឹង និងជាពិសេសផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ៕
​​ ​ប្រភព៖swiftnewsdaily.com

Sponsor