(ខេត្តរតនគិរី )៖ បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយះកាលកន្លងមកនេះ ក្រោយគណៈកម្មាការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បើកយុទ្ធនាក...
សេចក្តីរាយការណ៍ បានឲ្យ «មេគង្គញូស៍»ដឹងថា សកម្មភាពបទល្មើសព្រៃឈើនោះ បានចាប់កម្រើកឡើងវិញ ដោយឈ្មួញបានធ្វើការដឹកជញ្ជូនឈើប្រណិត តាមម៉ូតូពីដែនដីខេត្តរតនគិរី កម្ពុជា ចូលទៅក្នុងប្រទេសវៀតណាម នៅតាមច្រករបៀង នៃខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម មួយចំនួន ដូចជា តំបន់ញ៉ាង តំបន់ឡំ ដែលមានច្រករបៀង ច្រកឡំ ច្រកភ្នំក្រហម ច្រកពាមអូរសាថី ច្រកផាសាវ និងច្រកផាតាម ជាដើម ដែលច្រករបៀងទាំងនេះ ត្រូវគេដឹងថា បានស្ថិតក្រោមការគ្រប់គ្រង របស់អង្គភាពវរៈសេនាតូច ៦២៣ គ្រប់គ្រងដោយ លោកវរៈសេនីយ៍ បួនសេង សុពិសិដ្ឋ។
អង្គភាពនគរបាលការពារព្រំដែនគោក ៦២៣ ចំណុះស្នងការដ្ឋាននគរបាល ខេត្តរតនគិរី ដែលមាន លោកឧត្តមសេនីយ៍ទោ យិន ចំណាន ជាស្នងការនគរបាលខេត្តរតនគិរី។ជុំវិញការចោទថា ច្រករបៀងព្រំដែន នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ជាច្រើនកន្លែង កំពុងកើតឡើងបទល្មើស នាំឈើប្រណិតល្មើសច្បាប់នោះ ភ្នាក់ងារសារព័ត៌មាន មិនអាចស្វែងរកការសាកសួរ ពីមេបញ្ជាការវរៈសេនាតូចការពារព្រំដែន លេខ៦២៣ លោកវរៈសេនីយ៍ បួនសេង សុពិសិដ្ឋ បានទេនៅថ្ងៃនេះ ដោយសារគ្មានលេខសម្រាប់ទំនាក់ទំនង។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយចុះ យើងនៅតែរង់ចាំការបកស្រាយ ពីលោកមេបញ្ជាការរៈព្រំដែន គ្រប់ពេលវេលា។
ប្រជាពលរដ្ឋខេត្តរតនគិរី ពិសេស អ្នកដែលរស់នៅក្នុងស្រុកជាប់ព្រំដែនកម្ពុជា-វៀតណាម ដូចជា ស្រុកអូរយ៉ាដាវ និងស្រុកអណ្តូងមាស ស្នើដល់ថ្នាក់ដឹកនាំខេត្តរតនគិរី ពិសេស គណៈកម្មាការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មេត្តាបើកការត្រួតពិនិត្យ ពីសេចក្តីរាយការណ៍ថា មានបទល្មើសដឹកជញ្ជូនឈើប្រណិតឆ្លងដែនពីកម្ពុជា ចូលទៅប្រទេសវៀតណាម ផងទាន ៕
ប្រភព៖ http://www.mekong-news.com