តាកែវ ៖សិប្បកម្មលួចផលិតស្ករត្នោតក្លែងក្លាយ ចំនួន៤ទីតាំងធំៗនៅក្នុងភូមិព្រៃខ្លា ឃុំកុមារាជា ស្រុកបាទី ត្រូវបានអាជ្ញាធស្រុកបាទី ខេត្តតាកែវ សហកា...
លោកអភិបាលស្រុកបាទីបានមានប្រសាសន៍បន្តថា ការយកស្ករសរមកកែឆ្នៃជាស្ករត្នោតដាក់លក់នៅលើទីផ្សារនេះវាជាទង្វើខុសច្បាប់ ដូច្នោះអាជ្ញាធរស្រុកនិងអាជ្ញាពាក់ព័ន្ធនឹងបន្តបង្រ្កាប ដោយមិនអនុញ្ញាតិឲ្យមានការកែឆ្នៃដោយខុសច្បាប់នេះកើតឡើងទៀតនោះទេ ហើយអ្នកដែលបន្តលួចផលិត បើអាជ្ញាធចាប់ខ្លួនបាននិងត្រូវបញ្ចូនទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់ដោយគ្មានយោគយល់ទៀតទ្បើយ។ នៅក្នុងឱកាសនោះ លោកអភិបាលស្រុកបាទី ភួន ឈីម បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលលួចលាក់ផលិតស្កត្នោតក្លែងក្លាយនេះ ឲ្យបញ្ឈប់សកម្មភាពខុសច្បាប់តទៅទៀត ហើយងាកទៅប្រកបមុខរបផ្សេងដែលត្រឹមត្រូវទៅតាមច្បាប់ ម្យ៉ាងទៀតការលួចផលិតស្កត្នោតក្លែងក្លាយនេះវាមិនត្រូវទេ ហើយតែជាទង្វើខុសច្បាប់ ម្យ៉ាងទៀតនោះ វាក៏បានបំផ្លាញសុខភាពបងប្អូនប្រជាពលរដ្ឋដែលទិញស្ករនេះទៅប្រើប្រាស់ ជាពិសេសវាបានប៉ះពាលដល់ផលិតផលស្ករឆ្នោតគេពិតប្រាក ដែលយកទឹកត្នោតមកកែឆ្នៃធ្វើជាស្ករត្នោត ហើយស្ករត្នោតពិតប្រាកដនេះមានការទទួលស្គាល់ពីបងប្អូនប្រជាពលរដ្ឋ ឬក្រសួងថែមទៀត និងមានការចេញទៅក្រៅប្រទេស ទៀតផង៕
ប្រភព៖ https://www.edition.cpc-news.com