Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ក្រុមហ៊ុន​ចិន​-កូរ៉េ​សហការ​គ្នា​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​នៅ​កម្ពុជា​ដើម្បី​នាំចេញ​ទៅ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​

ភ្នំ​ពេញៈ ​ វិនិយោគិន​មក​ប្រទេស​ចិន​ និង​កូរ៉េ​ បានសម្រេច​ចិត្ត​ចុះ​អនុស្សារ​ណៈ​យោគ​ជយល់គ្នា​ (MOU​) បង្កើត​រោងចក្រ​តម្លើង​រថយន្ត​នៅ​កម្ពុជា...

ភ្នំ​ពេញៈ​ វិនិយោគិន​មក​ប្រទេស​ចិន​ និង​កូរ៉េ​ បានសម្រេច​ចិត្ត​ចុះ​អនុស្សារ​ណៈ​យោគ​ជយល់គ្នា​ (MOU​) បង្កើត​រោងចក្រ​តម្លើង​រថយន្ត​នៅ​កម្ពុជា​ សម្រាប់​នាំចេញ​ទៅកាន់​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ ។យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ក្នុង​ពិធី​ចុះហត្ថលេខា​ដែល​បាន​ធ្វើ​នៅ​ថ្ងៃទី២៥​ វិច្ឆិកា​ ២០១៩កន្លងមក​នេះ​បាន​ឲ្យដឹង​ថា​ ក្រុមហ៊ុន​អន្តរជាតិ២​ ដែល​កំពុង​មាន​វត្តមាន​នៅក្នុង​កម្ពុជា​ រួមមាន​ ក្រុមហ៊ុន​ DAEHAN​ Group​ មក​ពី​ប្រទេស​កូរ៉េ​ និង​ក្រុមហ៊ុន​ SINO​ TRUK​ មក​ពី​ប្រទេស​ចិន​បាន​ចុះ​អនុស្សារ​ណៈ​យោគយល់​គ្នា​ ក្រោម​ការ​ធ្វើជា​សាក្សី​ពី​ លោក​ សុខ​ចិន្តា​ សោភា​ រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) និង​លោក​ WANG​ SHUJIAN​ សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​បក្ស​ខេត្ត​ Shandong​ និង​ជា​អភិបាលរងខេត្ត​របស់​ប្រទេស​ចិន​។


លោក​LEE​ JAEHOO​ តំណាង​មក​ពី​ក្រុមហ៊ុន​ DAEHAN​ Group​ បាន​ឲ្យដឹង​ថា​ កម្ពុជា​ បាន​រក្សា​កំណើន​សេដ្ឋកិច្ច​កម្រិតខ្ពស់​ប្រចាំឆ្នាំ​ ដែល​ធ្វើឲ្យ​វិនិយោគិន​មក​ពី​គ្រប់តំបន់​ចង់​បណ្ដាក់ទុន​វិនិយោគ​ក្នុង​ប្រទេស​នេះ​។ អ្វី​ដែល​សំខាន់​នោះ​ គឺ​កម្ពុជា​បាន​លើកទឹកចិត្ត​ដល់​វិស័យ​ឧស្សាហកម្ម​ ខណៈ​កម្ពុជា​បាន​ក្លាយជា​ប្រទេស​គំរូ​ និង​នាំមុខ​គេ​ក្នុងចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំងអស់​។លោក​រំពឹង​ថា​ តាមរយៈ​កិច្ចសហការ​គ្នា​នេះ​ នឹងអាច​ទទួល​បាន​រថយន្ត​ដ៏​ល្អ​ និង​មានការ​គាំទ្រ​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ បន្ទាប់ពី​ក្រុមហ៊ុន​ទាំងពីរ​មាន​ផែនការ​ និង​យុទ្ធសាស្ត្រ​ធ្វើ​យ៉ាងណា​ ដើម្បីឲ្យ​ក្លាយជា​ក្រុមហ៊ុន​នាំមុខ​គេ​ក្នុង​តំបន់​អាស៊ាន​។


លោក​ YUAN​ ZHONGBO​ តំណាង​ក្រុមហ៊ុន​ Sinotruk​ បាន​ឲ្យដឹង​ថា​ ក្រុមហ៊ុន​លោក​ ជា​ក្រុមហ៊ុន​មានបទពិសោធន៍​យូរឆ្នាំ​ ក្នុង​ការផលិត​រថយន្ត​សម្រាប់​នាំចេញ​ និង​ផ្គត់ផ្គង់​នៅក្នុង​ប្រទេស​ចិន​។ ក្រុមហ៊ុន​នេះ​ ក៏​មាន​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​បណ្ដា​ប្រទេស​ធំៗ​ លើ​ពិភពលោក​ជំនាញ​ផលិត​រថយន្ត​ផង​ដែរ​ មុននឹង​ចុះហត្ថលេខា​សហការ​ជាមួយ​ក្រុមហ៊ុន​ដៃគូ​នៅក្នុង​ប្រទេស​កម្ពុជា​។យោង​តាម​ខ្លឹមសារ​គោលបំណង​ នៃ​អនុស្សារ​ណៈ​យោគយល់​គ្នា​រវាង​ក្រុមហ៊ុន​ Daehan​ និង​ក្រុមហ៊ុន​ Sinotruk​ International​ មាន​ដូចជា​ ទី១​ ដើម្បី​បង្កើត​ការផ្ទេរ​បច្ចេកទេស​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ និង​ម៉ាស៊ីន​ ដើម្បី​បង្កើត​ការងារ​បន្ថែម​ទៀត​ ហើយក៏​ជាផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​រថយន្ត​នៅ​កម្ពុជា​ផង​ដែរ​។ ទី២​-កិច្ច​សហប្រតិបត្តិ​ការ​ឧស្សាហកម្ម​ ក្នុងចំណោម​ប្រទេស​កម្ពុជា​ កូរ៉េ​ និង​ចិន​ នឹងអាច​ធ្វើ​ឱ្យ​យុគសម័យ​ថ្មី​នៃ​ការ​អភិវឌ្ឍ​ ដែល​អាច​ពង្រឹង​ដើម្បី​ឈាន​ដល់​គោលដៅ​របស់​ភាគី​ទាំងពីរ​ និង​បច្ចុប្បន្ន​នេះ​ ជា​យុគសម័យ​នៃ​ទីផ្សារ​អាស៊ាន​តែមួយ​ ហើយ​ចក្ខុវិស័យ​របស់​យើង​ គឺ​ចង់​អោយ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​ផលិត​រថ​យន្ត​ធំៗ​៕
ប្រភព៖ https://www.propertyarea.asia
Sponsor