Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

មនុស្២៧នាក់​បាន​ស្លាប់​ ​ក្នុង​ហេតុការណ៍​ធ្លាក់​យន្ដ​ហោះ​លើ​ផ្ទះ​ប្រជាជន​ ​នៅ​ប្រទេស​កុងហ្គោ​

​ប្រទេស​កុងហ្គោ​ ​៖​ ​យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន២៧នាក់​បាន​ស្លាប់​ ​បន្ទាប់ពី​យន្ដ​ហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ ​បាន​ធ្លាក់​ចំ​ផ្ទះ​ប្រជាជ...

​ប្រទេស​កុងហ្គោ​ ​៖​ ​យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន២៧នាក់​បាន​ស្លាប់​ ​បន្ទាប់ពី​យន្ដ​ហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ ​បាន​ធ្លាក់​ចំ​ផ្ទះ​ប្រជាជន​ក្នុង​ទី​ក្រុង​ហ្កូ​ម៉ា​ ​(​Goma​) ​ ​ដែល​ស្ថិតនៅ​ភាគ​ខាងកើត​នៃ​សាធារណៈ​រដ្ឋ​កុងហ្គោ​។​


​នេះ​បើ​យោង​តាម​សម្ដី​របស់​មន្រ្ដី​មូលដ្ឋាន​ ​ដែល​ត្រូវ​បាន​ចុះផ្សាយ​ដោយ​ ​BBC​ ​កាលពី​ថ្ងៃទី២៤​ ​វិច្ឆិកា​ ​កន្លងទៅ​។​​យោង​តាម​ប្រភព​ខាងលើ​ ​បាន​ឲ្យដឹង​ថា​ ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​សប្តាហ៍​កន្លងទៅ​ ​នៅក្នុងចំណោម​ជនរងគ្រោះ​ទាំងអស់​ ​គ្រួសារ​មួយ​មាន​សមាជិក៩នាក់​បាន​ស្លាប់​ ​ខណៈ​ពួកគេ​កំពុង​ស្ថិតនៅ​ក្នុង​ផ្ទះ​មួយ​ខ្នង​ ​ក្នុងចំណោម​ផ្ទះ​ដែល​យន្តហោះ​ធ្លាក់​លើ​ ​នៅ​តំបន់​ម៉ា​ផែន​ដូ​ ​(​Mapendo​)​។​ ​យន្តហោះ​ដឹក​អ្នកដំណើរ​ធុន​តូច​មួយ​នេះ​ ​បាន​ធ្លាក់​ចុះ​ភ្លាម​ៗ​បន្ទាប់ពី​ហោះ​ចេញពី​អាកាសយាន​ដ្ឋាន​ទី​ក្រុង​ហ្កូ​ម៉ា​ ​បានតែ​បន្ដិច​ប៉ុណ្ណោះ​ ​ក្នុង​ដំណើរ​ហោះ​ឆ្ពោះទៅ​កាន​ទីក្រុង​បេ​នី​ ​ដែល​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​ ​មាន​ចម្ងាយ​ប្រមាណ៥០គីឡូម៉ែត្រ​ពីទី​ក្រុង​ហ្គោម៉ា​។


​ក្រុម​មន្រ្តី​កុងហ្គោ​បាន​និយាយ​ថា​ ​យន្ដ​ហោះ​នេះ​បាន​ដឹក​អ្នកដំណើរ​ចំនួន១៧នាក់​ ​និង​សមាជិក​អ្នកធ្វើការ​លើ​យន្ដ​ហោះ​ចំនួន២នាក់​ ​ហើយ​បាន​ជួបប្រទះ​នូវ​ការ​ខូច​បច្ចេកទេស​ម៉ា​ស៊ី​នភ្លាមៗ​ ​បន្ទាប់ពី​ហោះ​ឡើង​បាន​បន្តិច​។​​សាក្សី​នៅកន្លែង​កើតហេតុ​ម្នាក់​ឈ្មោះ​ ​Djemo​ ​Medar​ ​បាន​និយាយ​ថា​ ​លោក​បានឃើញ​យន្ដ​ហោះ​នេះ​វិលខ្ញាល់​ចំនួន៣ជុំ​ ​និង​មាន​ផ្សែង​ហ៊ុយ​ចេញ​មក​យ៉ាងច្រើន​។​ ​ជុំវិញ​ហេតុការណ៍​នេះ​ ​ភ្នាក់ងារ​សារព័ត៌​មា​នរយទ័រ​ ​(​Reuters​)​ក៏បាន​ស្រង់​សំដី​សាក្សី​ថា​៖​ ​«​នៅពេល​យន្តហោះ​បាន​ធ្លាក់​ ​មាន​មនុស្សជា​ច្រើន​ ​បាន​ប្រញាប់​ប្រញាល់​ទៅ​មើល​នៅកន្លែង​កើតហេតុ​។​អ្នកបើកយន្តហោះ​ដែល​មានឈ្មោះ​ថា​ឌី​ឌី​អឺ​ ​(​Didier​)​ ​បាន​ស្រែក​ឲ្យ​ពួក​យើង​ជួយ​ ​ប៉ុន្តែ​យើង​មិន​អាច​ចូល​ទៅ​ជួយ​បាន​នោះ​ទេ​ ​ព្រោះ​ភ្លើង​ឆេះ​ខ្លាំងពេក​។​»​​សូមជម្រាប​ថា​ ​គ្រោះថ្នាក់​ផ្លូវអាកាស​កើតឡើង​ជា​ញឹកញាប់​នៅ​សាធារណរដ្ឋ​កុងហ្គោ​។​ ​ប្រទេស​នេះ​មាន​ស្តង់ដារ​សុវត្ថិភាព​ទាប​ ​និង​ការបម្រើ​សេវាកម្ម​មិនសូវ​ល្អ​។​ ​លើស​ពីនេះ​ទៅទៀត​ ​ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្នែក​ផ្លូវអាកាស​ទាំងអស់​របស់​ប្រទេស​នេះ​ ​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យធ្វើ​ការហោះហើរ​ទៅ​សហភាព​អឺរ៉ុប​នោះ​ឡើយ​៕​
ប្រភព៖ camboglobe.com
Sponsor