Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ឯកឧត្ដម វ៉ី សំណាង មិនគួរមើលរំលងរោងម៉ាស៊ីនអាឈើជាង១០កន្លែងក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ

(ខេត្តកំពង់ស្ពឺ) ៖ ថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៩ ក្រុមអ្នកសារព័ត៌មានបានចុះផ្ដិតយករូបភាពតាមរោងម៉ាស៊ីននីមួយៗដោយមានឈើដុលមូលជាច្រើនរយកំណាត់ បន្ទាប...

(ខេត្តកំពង់ស្ពឺ)៖ ថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៩ ក្រុមអ្នកសារព័ត៌មានបានចុះផ្ដិតយករូបភាពតាមរោងម៉ាស៊ីននីមួយៗដោយមានឈើដុលមូលជាច្រើនរយកំណាត់ បន្ទាប់មកក៏មានការសុំកិច្ចអន្តរាគមន៍និងជូនដំណឹងដល់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បែជាលោកអសមត្ថភាពក្នុងការបង្ក្រាបរោងម៉ាស៊ីនរ៉ៃ អារឈើជាង១០កន្លែងស្ថិតក្នុង៤ភូមិរួមមាន ភូមិព្រៃខ្លា ភូមិត្រាំកង់ ឃុំពោធិ៍អង្ក្រង ភូមិត្រពាំងព្រៃភូមិខ្លីថ្មី ឃុំពោធិ៍ចំរើន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មិនបង្ក្រាបបែរជាមានប្រសាសន៍ថា មិនអាចបង្ក្រាបបានទេព្រោះខ្លាចពួកទាំងនោះធ្វើបាបមកលើសមត្ថកិច្ច។


បើតាមប្រភពពីរប្រជាពលរដ្ឋបានឲ្យដឹងថា សកម្មភាពអារឈើជារៀងរាល់ថ្ងៃយប់មានការបើក ដៃពីសំណាក់អាជ្ញាធរក្នុងភូមិនឹងខេត្តទើបបានហ៊ានអារឈើទាំងដុលដូច្នេះបាន ដោយឡែកប្រភពព័ត៌មានមួយទៀតបានឲ្យដឹងថាលោកអភិបាលខេត្តកំពង់ស្ពឺ លោកថាមិនហ៊ានបង្ក្រាបទេពីព្រោះខ្លាចប្រជាជនធ្វើបាតុកម្ម អ្វីដែលគួរឲ្យអស់សំណើចនោះគឺ ក្រុមអ្នកសារព័ត៌មានបានរាយការណ៍ជូនលោកអភិបាលខេត្ត លោកបានឲ្យមន្ត្រីជំនាញទៅមើលគឺទៅមើលមែន បែជាដូចទៅប្រាប់ដល់ជនល្មើសឲ្យលាក់ម៉ាស៊ីនទុកទៅវិញ ព្រោះថាមានគេរាយការណ៍ទៅខេត្ត លុះដល់ស្អែកឡើងថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៩ឯកឧត្តម វ៉ី សំណាងបានផ្ដល់ដំណឹងដល់ក្រុមអ្នកព័ត៌មានយើងមកវិញថា ចាប់បង្ក្រាបបានបួនដុំនិងម៉ាស៊ីនមួយគ្រឿង។


សុំសួរទៅលោកអភិបាលខេត្តថា ក្នុងរោងម៉ាស៊ីននិមួយៗមានឈើរាប់រយដុំហេតុអ្វីបានជាបង្ក្រាបបានតែ ៤ដុំ..? ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថាឯកឧត្តមអភិបាលខេត្តនឹងមានចំណាត់ការសារជាថ្មីទៅលើជនល្មើសមួយក្ដាប់តូច ព្រមទាំងអនុវត្តអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលមានសម្ដេច តេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រី ដោយលោកមានប្រសាសន៍ថា÷ រកបទល្មើសព្រៃឈើជាពិសេសរណារយន្ត ម៉ាស៊ីនស្វាយប្រវត្តិ គ្រឿងចក្រដែលជាមធ្យោបាយក្នុងការកាប់បំផ្លាញឬដឹកជញ្ជូនអនុផលព្រៃឈើត្រូវតែបង្ក្រាបដោយខានពុំបាន។ ឬក៏ឯកឧត្តមអភិបាលខេត្តបានភ្លេចនូវអនុសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលហើយ។


ជាចុងក្រោយខ្ញុំបាទរង់ចាំទទួលគ្រប់ការរិះគន់ក្នុងន័យស្ថាបនា នឹងរង់ចាំធ្វើការបកស្រាយសារជាថ្មី បើអ្វីដែលអង្គភាពគេហទំព័រ ស្ពានមរតក បានសរសេរចុះផ្សាយប៉ះពាល់កិត្តិយសលើ ឯកឧត្តម លោកលោកស្រីណាដែលថាជាករណីបំភ្លើសមិនមែនជាការពិត នោះយើងខ្ញុំរង់ចាំស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ។
 ប្រភព៖​ http://www.smd-news.com
Sponsor