Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

មហាសេដ្ឋី Bloomberg ព្រមចូលរួមប្រកួតជាផ្លូវការ ដើម្បីដណ្តើមតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នា២០១៩ បានចេញផ្សាយថា មហាសេដ្ឋីអាមេរិក លោក ម៉ៃឃើល ប្លូមប៊ឺក (Michael...

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នា២០១៩ បានចេញផ្សាយថា មហាសេដ្ឋីអាមេរិក លោក ម៉ៃឃើល ប្លូមប៊ឺក (Michael Bloomberg) នាថ្ងៃអាទិត្យ (ពេលវេលាក្នុងតំបន់នៅអាមេរិក) បានចេញវីដេអូមួយ ដើម្បីប្រកាសជាផ្លូវការនូវការចាប់ផ្តើម យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក សម្រាប់ការចូលរួមប្រកួតប្រជែង យកតំណែងប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២០។ លោក Bloomberg បាននិយាយដូច្នេះថា «ខ្ញុំនឹងឈរឈ្មោះជាប្រធានាធិបតី ដើម្បីផ្តួលលោក ដូណាល់ ត្រាំ ហើយកសាងអាមេរិកឡើងវិញ ព្រោះយើងមិនអាចបណ្តោយឲ្យអាណត្តិដឹកនាំ ដែលពោរពេញដោយភាពធ្វេសប្រហែស និងគ្មានក្រមសីលធម៌របស់លោក ត្រាំ បន្តទៅមុខ ០៤ឆ្នាំទៀតឡើយ។ ប្រសិនបើលោក ត្រាំ ជាប់ឆ្នោតមួយអាណត្តិ នោះពួកយើងប្រហែលជាគ្មានថ្ងៃស្រោចស្រង់បានទេ»។ គិតមកទល់ពេលនេះ លោក Bloomberg ត្រូវគេប៉ាន់ស្មានថា បានចំណាយប្រាក់ខ្ទង់៣៧លានដុល្លាររួចទីហើយលើការផ្សាយពាណិជ្ជកម្ម នៅតាមរដ្ឋជាច្រើនពាសពេញផ្ទៃប្រទេសរួមមានទាំង កាលីហ្វរញ៉ា ផ្លូរីដា តិចសាស់ និង អ៊ីលីណយស៍ (Illinois) ជាដើម។


ដំបូងឡើយកាលពីខែមីនា ឆ្នាំ២០១៩នេះ លោក Michael Bloomberg ធ្លាប់បានប្រាប់ថា លោកនឹងមិនចូលរួមប្រលងប្រណាំងយកតំណែង ប្រធានាធិបតីអាមេរិកឆ្នាំ២០២០ឡើយ ប៉ុន្តែលោកបានសម្រេចផ្លាស់ប្តូរចិត្តវិញនាពេលកន្លងទៅនេះ ដោយសារលោកមើលឃើញថា មិនមានបេក្ខជនប្រធានាធិបតីណាមួយ ដែលទំនងជានឹងអាចផ្តួលលោក ត្រាំ បានទេ។ លោក Bloomberg ឈរឈ្មោះជាបេក្ខជននៃគណបក្សប្រជាធិបតេយ្យ។ គួរជម្រាបថា លោក Michael Bloomberg មានអាយុ ៧៧ឆ្នាំ និងជានាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុនអាមេរិក Bloomberg L.P. និងធ្លាប់បានកាន់តួនាទីជា អភិបាលក្រុងញូយ៉កប៉ុន្មានអាណត្តិជាប់គ្នាផងដែរ គឺចាប់ពីឆ្នាំ២០០២ រហូតដល់ឆ្នាំ២០១៣។ យោងតាមទស្សនាវដ្តី Forbes លោកអ្នកមានជាងគេទី៩ នៅសហរដ្ឋអាមេរិក ជាមួយទ្រព្យសម្បត្តិជិត ៥៨ពាន់លានដុល្លារ និងជាបុគ្គលមានជាងគេទី១៤ នៅលើពិភពលោក៕
 ប្រភព៖ csndaily.com
Sponsor