Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

BREAKING NEWS ! មានការរញ្ជួយដីដ៏ខ្លាំងៗមួយ នៅជិតព្រំដែនថៃ និងឡាវ

បាងកក៖ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ មានហេតុការណ៍គ្រោះរញ្ជួយដីដ៏ខ្លាំងមួយបានកើតឡើងនៅជិតព្រំដែនថៃ និងឡាវ ប៉ុន្តែមិនទាន់ មានសេចក្តីរាយការណ៍ភ្លាមៗ ...

បាងកក៖ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ មានហេតុការណ៍គ្រោះរញ្ជួយដីដ៏ខ្លាំងមួយបានកើតឡើងនៅជិតព្រំដែនថៃ និងឡាវ ប៉ុន្តែមិនទាន់ មានសេចក្តីរាយការណ៍ភ្លាមៗ អំពីចំនួនអ្នកស្លាប់និងការខូចខាតធ្ងន់ធ្ងរនៅឡើយទេ។ នេះបើតាមការចុះផ្សាយដោយកាសែតបាងកក ប៉ុស្តិ៍ នៅថ្ងៃទី២១ ខែវិច្ឆិកានេះ។


អ្នកតាមដានគ្រោះរញ្ជួយដីរបស់សហរដ្ឋអាមេរិក បាននិយាយថា ការរញ្ជួយដីនេះមានកម្លាំង ៦.១ រ៉ិចទ័រ បានវាយប្រហារនៅជម្រៅ ១០គីឡូម៉ែត្រ និងមានចម្ងាយប្រមាណ ៩២គីឡូម៉ែត្រភាគឥសាន្តនៃទីក្រុង Muang Nan នៅវេលាម៉ោង ៦៖៥០ នាទីព្រឹក ម៉ោងនៅ ក្នុងស្រុក។ ការរញ្ជួយដីនេះត្រូវបានគេប្រកាសនៅទូទាំងភាគខាងជើងប្រទេសថៃ ហើយប្រជាជនដែលរស់នៅក្នុងអគារខ្ពស់ៗ ដូចជាទីក្រុង បាងកក ដែលមានចម្ងាយជាង ៦០០ គីឡូម៉ែត្រពីតំបន់រញ្ជួយក៏រងផលប៉ះពាល់តិចតួចដែរ។


មកទល់ពេលនេះ នាយកដ្ឋានឧតុនិយមថៃបានបញ្ជាក់ថា មិនទាន់មានរបាយការណ៍នៃការខូចខាតធ្ងន់ធ្ងរទេ ប៉ុន្តែអាជ្ញារធរនឹងចុះទៅត្រួតពិនិត្យទីតាំងដែលរងគ្រោះដោយសារគ្រោះធម្មជាតិមួយនេះ៕
Sponsor