Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

មេក្លោងជនជាតិវៀតណាម សញ្ជាតិកាណាដាម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន Cocaine ឆ្លងដែនជាង ១តោន ត្រូវបានចាប់ខ្លួនដោយសមត្ថកិច្ចជំនាញកម្ពុជានិងសមត្ថកិច្ចឥណ្ឌូនេស៊ី

រាជធានីភ្នំពេញ៖ អនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អ...

រាជធានីភ្នំពេញ៖ អនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានដឹកនាំបញ្ជាផ្ទាល់ ដល់កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនធ្វើការស្រាវជ្រាវ ដោយសហការជាមួយនគរបាលអន្តរជាតិ(Interpol) និងសមត្ថកិច្ចប្រទេសឥណ្ឌីនេស៊ី។


លុះនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចបានសហការរួមគ្នា ឈានទៅចាប់ខ្លួនមេក្លោង ឈ្មោះ ឡេ ហុងហ្វី (Le Hong Phi ) ជនជាតិវៀតណាម សញ្ជាតិកាណាដា នៅកោះបាលី ប្រទេសឥណ្ឌនេស៊ី តាមនិវេទន៍ក្រហមរបស់នគរបាលអន្តរជាតិ(Interpol) នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះសមត្ថកិច្ចកម្ពុជា បានសហការជាមួយសមត្ថកិច្ចនគរបាលប្រទេសឥណ្ឌូណេស៊ី នាំខ្លួនមេក្លោងឈ្មោះ ឡេ ហុងហ្វី (Le Hong Phi )ពីប្រទេសឥណ្ឌូណេស៊ី មកប្រទេសកម្ពុជា ។ 

មេក្លោងនេះត្រូវបានតុលាការកម្ពុជា ផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជវិត ពីបទជួញដូរ ដឹកជញ្ជូនដោយខុសច្បាប់ សារធាតុញៀន (កូកេអ៊ីន) ជាង១តោន ឆ្លងដែនពីប្រទេសអេក្វាឌ័រ មកកម្ពុជា តាមផ្លូវកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ តាមផ្លូវសមុទ្រ (ត្រូវសមត្ថកិច្ចចិនរឹបអូសគ្រឿងញៀន នៅកំពង់ផែទីក្រុងសៀងហៃ រីឯសមត្ថកិច្ចកម្ពុជាចាប់ខ្លួននាយកក្រុមហ៊ុន ១នាក់ ជនជាតិវៀតណាម នៅរាជធានីភ្នំពេញ) ៕
Sponsor