Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ប្រយ័ត្នស៊យធំ! អ្នក(login)ចូលប្រើកម្មវិធីមួយចំនួនលើ Facebookឬ Twitterផ្តេសផ្តាស អាចត្រូវគេលួចយកទិន្នន័យ

(បច្ចេកវិទ្យា) ៖  នាពេលបច្ចុប្បន្ននេះ បណ្តាញសង្គមជាច្រើនត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយសារតែមុខងារ និងការកម្សាន្តសម្បូរណ៍បែប ហើយការប្រើប្...

(បច្ចេកវិទ្យា)៖  នាពេលបច្ចុប្បន្ននេះ បណ្តាញសង្គមជាច្រើនត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយសារតែមុខងារ និងការកម្សាន្តសម្បូរណ៍បែប ហើយការប្រើប្រាស់បណ្តាញសង្គមទាំងនេះ បានផ្តល់ទាំងផលវិជ្ជមាន និងផលអវិជ្ជមាន ដល់អ្នកប្រើប្រាស់។ ក្រៅពីមុខងារទូទៅដូចជា ការចែករំលែករូបថត, វីដូអូ, ព័ត៌មាន, ចំណេះដឹងផ្សេងៗ និងការផ្សព្វផ្សាយនានានោះ គេឃើញ ម្ចាស់គណនីសង្គមជាច្រើន ជាពិសេស Facebook ឬ Twitter និយមប្រើប្រាស់កម្មវិធីផ្សេងៗ ដូចជា ការទស្សន៍ទាយពីអនាគត គូព្រេង ជោគវាសនា ឡានផ្ទះការងារ ។ល។ ដែលជាប្រភេទកម្មវីធីបែបស៊ីអារម្មណ៏ ដោយមិនដឹងខ្លួនថា ការប្រើកម្មវិធី ទាំងនេះ ប្រឈមនឹងហានីភ័យខ្ពស់នោះទេ។ អ្វីដែលគួរឱ្យព្រួយបារម្មណ៍នោះ គឺថា ប្រសិនបើលោកអ្នកបានប្រើលេខសម្ងាត់ (Password) របស់ទ្វីតធឺ (Twitter) ឬ ហ្វេសប៊ុក( Facebook)ដើម្បីចូលប្រើប្រាស់កម្មវិធីផ្សេងៗទាំងនោះ ទិន្នន័យមួយចំនួនរបស់លោកអ្នកអាចត្រូវបាន អ្នកបង្កើតកម្មវិធីនោះ លួចយកទៅប្រើ ដោយពុំមានការអនុញ្ញាត។ ឆ្លើយតបនឹងបញ្ហានេះ ក្រុមហ៊ុនទ្វីតធឺ(Twitter ) បានប្រកាសកាលពីថ្ងៃទី២៥ វិច្ឆិកាថា អ្នកបង្កើតកម្មវិធីមួយចំនួនបានប្រើកូដ OneAudience ក្នុងការបង្កើតកម្មវិធី ដែលអាចឱ្យគេទាញយកទិន្នន័យផ្សេងៗដូចជា អ៊ីមែល ឈ្មោះសម្រាប់ចូលប្រើប្រាស់ (username) និងសារផ្ញើចុងក្រោយ ជាដើម។


ក្រុមហ៊ុនទ្វីតធឺ (Twitter) បានទាក់ទងទាំងក្រុមហ៊ុន Apple និងក្រុមហ៊ុន Google អំពីបញ្ហានេះ ប៉ុន្តែបញ្ហានេះវាហាក់បីដូចជា ពុំមានការប៉ះពាល់ដល់អ្នកប្រើប្រាស់ iOS នោះទេ។ ក្រុមហ៊ុនក៏បានសំណូមពរឱ្យអ្នកប្រើប្រាស់លុបចោលកម្មវិធីណា ដែលលោកអ្នកមានការសង្ស័យ។ ចំណែកឯក្រុមហ៊ុនហ្វេសប៊ុក(Facebook ) ក៏បានទទួលស្គាល់អំពីបញ្ហានេះដែរ ហើយថា នឹងធ្វើសេចក្ដីរាយការណ៍ក្នុងពេលឆាប់ៗនេះ ផងដែរ។ ដើម្បីជាការដាស់តឿនដល់អ្នកប្រើប្រាស់បណ្តាញសង្គមក្នុងប្រទេសកម្ពុជា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានណែនាំដល់អ្នកប្រើប្រាស់ជៀសវាងប្រើគណនី ទ្វីតធឺ ឬហ្វេសប៊ុក ជាមួយកម្មវិធីផ្សេងៗទៀត លើកលែងតែលោកអ្នកស្គាល់ពីកម្មវិធីនោះច្បាស់បំផុត៕ ប្រភព៖ https://swiftnewsdaily.com
Sponsor