Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

រដ្ឋមន្រ្តីការពារជាតិអាមេរិក បណ្តេញមេទ័ពជើងទឹក លោក Richard Spencer ចេញពីតំណែង

វ៉ាស៊ីនតោន ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper កាលពីថ្ងៃអាទិត្យ បានបណ្តេញមេទ័ពជើងទឹក គឺលោក Richard Spencer ជុំវិញការដោ...

វ៉ាស៊ីនតោន ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper កាលពីថ្ងៃអាទិត្យ បានបណ្តេញមេទ័ពជើងទឹក គឺលោក Richard Spencer ជុំវិញការដោះស្រាយដ៏ចម្រូងចម្រាស របស់លោកលើករណីប្រធានមន្រ្តីកងទ័ពជើងទឹក លោក Edward Gallagher ដែលជាទាហានវរជនមួយរូប ដែលមុននេះ ត្រូវបានគេចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមក្នុងឆ្នាំ ២០១៧។


យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ កាលពីថ្ងៃអាទិត្យ បានបង្ហោះនៅលើបណ្តាញសង្គម ធ្វីតធ័រថា លោកនឹងតែងតាំងប្រេសិតអាមេរិក ប្រចាំនៅប្រទេសន័រវែសបច្ចុប្បន្ន ដែលជាឧត្តមនយោបាយចូលនិវត្តន៍ របស់កងទ័ពជើងទឹកគឺលោក Kenneth Braithwaite ទៅកាន់មុខតំណែងជំនួសលោក Spencer ដោយលើកឡើងថា “លោក Ken នឹងធ្វើការងារមួយនេះបានល្អ!”។ លោក Esper ត្រូវបានគេរាយការណ៍ថា បាននិយាយនៅប៉ុន្មានម៉ោងមុននេះថា បន្ទាប់ពីលោក Spencer បានដាក់ការលាលែងពីតំណែង លោកបានតែងតាំងលោក Braithwaite ទៅកាន់សេតវិមានជាអ្នកស្នងតំណែងរបស់ Spencer។


នៅព្រឹកថ្ងៃដដែលអ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកថា លោក Esper បានបាត់បង់ “ការទុកចិត្តនិងទំនុកចិត្ត” របស់ថ្នាក់លើ បន្ទាប់ពីដឹងថា រដ្ឋមន្រ្តីកងទ័ពជើងទឹកបានស្នើជាឯកជនទៅសេតវិមានដែលលោក Gallagher ត្រូវបានអនុញ្ញាត ដើម្បីចូលនិវត្តន៍ជាមួយនឹងឋានៈបច្ចុប្បន្នរបស់គាត់និងដោយមិនបាត់បង់ឋានៈរបស់គាត់ជា SEAL (ទ័ពអាមេរិក)។ ប្រធានការពារជាតិអាមេរិក បានសង្កត់ធ្ងន់ថា នៅក្នុងការសន្ទនាមុនជាមួយ Spencer អំពីករណីរបស់លោក Gallagher លោក Spencer មិនបានប្រាប់លោក Esper ពីសំណើរបស់គាត់ទៅកាន់សេតវិមានទេ៕
ប្រភព៖ csndaily.com
Sponsor