Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

កំពង់ស្ពឺ ជាខេត្តដំបូងគេនៅកម្ពុជាដែលស្ពានអាកាសថ្មើរជើង(sky walk) បន្ទាប់ពីរាជធានីភ្នំពេញ

(កំពង់ស្ពឺ) ៖ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានអញ្ជើញចុះពិនិត្យមើលការតភ្ជាប់បង្គោលទាំងសងខាងនៃស្...

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានអញ្ជើញចុះពិនិត្យមើលការតភ្ជាប់បង្គោលទាំងសងខាងនៃស្ពានអាកាសថ្មើរជើង(sky walk) ត្រង់ចំណុចចំណតរថយន្តផ្សារកំពង់ស្ពឺ


ដើម្បីសម្រួលដល់ការតភ្ជាប់បង្គោលទាំងសងខាងនៃស្ពានអាកាសថ្មើរជើង(sky walk) ត្រង់ចំណុចចំណតរថយន្តផ្សារកំពង់ស្ពឺ នេះ រដ្ឋបាលខេត្តកំពង់ស្ពឺបាន សម្រេចបិទកំណត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៧-៤៨ មិនឱ្យធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន រហូតដល់ម៉ោង ១៧:០០នាទីរសៀលនេះ។



ដូចនេះ បងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ស្ពឺ សូមមេត្ដាយោគយល់និងជ្រាប ជាពិសេសគឺនគរបាលចរាចរណ៍បានកំណត់ផ្លូវវាង នៅចំណុចភ្លើងស្តុបចំនួនពីរកន្លែងនៅលេីកំណាត់ផ្លូវជាតិលេខ ៤៖ + ពីទិសខាងកេីត ឆ្ពោះទៅទិសខាងលិច ចំណុច ភ្លើងស្តុប មុខមន្ទីរសាធារណៈការខេត្ដកំពង់ស្ពឺ មានផ្លូវវាងបត់ឆ្វេងដៃឡេីងទៅកាត់មុខពន្ធនាគារខេត្ដ ហួសទៅវិមានឯករាជ្យ ឆ្ពោះទៅស្ពានថ្មី ចំណុចភ្លេីងស្ដុបផ្លូវបំបែកច្បារមន ចន្លោះគីឡូម៉ែត្រលេខ ៤៨-៤៩ ឡេីងផ្លូវជាតិលេខ៤ តែម្ដង។ + ពីទិសខាងលិច ឆ្ពោះទៅទិសខាងកេីត បត់ស្ដាំដៃ ត្រង់ចំណុចភ្លើងស្តុបច្បារមន គីឡូម៉ែត្រលេខ ៤៨-៤៩ តាមស្ពានថ្មីសំដៅមកវិមានឯករាជ្យ បត់ស្ដាំតាមផ្លូវបេតុងមុខពន្ធនាគារខេត្រួចដបត់ឆ្វេងដៃឡេីងមកតាមស្ពានថ្មី ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ តែម្ដង។


គួរកត់សម្គាល់ថា វត្តមាននៃស្ពានអាកាសថ្មើរជើង(sky walk) ដែលត្រូវតម្លើងនៅត្រង់ចំណុចចំណតរថយន្តផ្សារកំពង់ស្ពឺ កាត់ទទឹងលើផ្លូវជាតិលេខ៤នេះ គឺជាស្ពានអាកាសថ្មើរជើង ទី១ ដែលត្រូវបានសាងសង់នៅក្រៅរាជធានីភ្នំពេញ ខណៈដែលបណ្តាខេត្តដទៃទៀតនៅមិនទាន់មាននៅឡើយទេ៕
ប្រភព៖https://swiftnewsdaily.com

Sponsor