Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

បុរស​1​នាក់​ស្លាប់​ខណៈ​រថយន្ត​ច្រូត​អំពៅ​នៅ​ចំការ​ក្រុមហ៊ុន​ភ្នំពេញ ស៊ូ​ហ្គ​រ កំពង់ស្ពឺ​កិន​នៅ​ស្រុក​ឱ​រ៉ា​ល់​

ខេត្ត​កំពង់ស្ពឺ​ ៖ រថយន្ត​ច្រូត​អំពៅ​របស់​ក្រុមហ៊ុន​ឈុន​ទ្រី កិន​មនុស្ស​ស្លាប់ 01 នាក់ នៅ​ចំការ​អំពៅ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គ័​រ​កំពង់ស្ពឺ ...

ខេត្ត​កំពង់ស្ពឺ​៖ រថយន្ត​ច្រូត​អំពៅ​របស់​ក្រុមហ៊ុន​ឈុន​ទ្រី កិន​មនុស្ស​ស្លាប់ 01 នាក់ នៅ​ចំការ​អំពៅ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គ័​រ​កំពង់ស្ពឺ កាល​វេលា​ម៉ោង​14​និង​30​នាទី ថ្ងៃទី​29 ខែវិច្ឆិកា ឆ្នាំ​2019 នៅ​ចំណុច ចំការ​អំពៅ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គ័​រ កំពង់ស្ពឺ នៅ​ភូមិ​រស្មី ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ ។​


​មាន​ករណី​ឡាន​ច្រូត​អំពៅ​កិន​មនុស្ស​ស្លាប់ ០1 នាក់​បង្កឡើង​ដោយ​ម៉ាស៊ីន​ច្រូត​អំពៅ​របស់​ក្រុមហ៊ុន​ឈុន​ទ្រី បើកបរ​ដោយ​ឈ្មោះ រាជ​ភេទ​ប្រុស អាយុ​22​ឆ្នាំ (​គេចខ្លួន​) បាន​បើកបរ​កាត់់​អំពៅ​ហើយ​កិន​ជនរងគ្រោះ​ឈ្មោះ​គង់ ផុន ភេទ​ប្រុស អាយុ​5០​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​រស្មី ឃុំ​រស្មី​សាមគ្កី ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ ក្នុង​ខ​ណះ ជនរងគ្រោះ​បាន​ស្រវឹងស្រា​ចូលដេក​ក្នុង​រង​អំពៅ ។​ ​តាម​ការបំភ្លឺ​របស់​ប្រពន្ធ​ជនរងគ្រោះ​ឈ្មោះ អ៊ី​ម វិន អាយុ​49​ឆ្នាំ បាន​រៀបរាប់​ឲ្យដឹងថា ប្តី​របស់​ខ្លួន​មុន​កើតហេតុ​បាន​ទៅរក​បាយ​ហូប​នៅ​ផ្ទះ​ក្នុង​អាការៈ​ស្រវឹង​ជោគ ហើយ​ខ្លួន​បាន​ស្តីបន្ទោស​ឲ្យ ប្តី​រឿង​ផឹកស្រា​ស្រវឹង​ទាំង​ថ្ងៃ​មិន​ខំ​រកស៊ី ស្រាប់់តែ​ពេលនោះ ប្តី​ក៏​ចេញពីផ្ទះ​មក​បាត់​ស្រាប់តែ​មក​ដល់​ម៉ោង 14 ជាង មាន​គេ​មក​ប្រាប់​ថា​ប្តី​របស់​គាត់​ត្រូវបាន​ឡាន​ច្រូត​អំពៅ​កិន​ស្លាប់​ហើយ ។​ ​គាត់​ក៍​ភ័យ​ស្លន់ស្លោរ​ប្រញាប់ប្រញាល់​ទៅ​មើល​នៅ​កន្លែងកើតហេតុ​ស្រាប់តែ​ប្ដី​របស់​គាត់​ត្រូវ​រថយន្ត​ច្រូត​អំពៅ​កិន​ស្លាប់​ពិតប្រាកដ​មែន ៕
ប្រភព៖ http://basithtv.com
Sponsor