Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

សហគមន៍កសិកម្មចំនួន 34សហគមន៍បាន​ចុះកិច្ចសន្យាផលិ​តនិងផ្គត់ផ្គង់ស្រូវ​សរីរាង្គ

ខេត្តព្រះវិហារ៖ យោងតាមសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រះវិហារ បានឲ្យដឹងថា៖ នៅក្នុងឆ្នាំ២០១៩នេះ នៅទូទា...

ខេត្តព្រះវិហារ៖ យោងតាមសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រះវិហារ បានឲ្យដឹងថា៖ នៅក្នុងឆ្នាំ២០១៩នេះ នៅទូទាំងខេត្តព្រះវិហារ មានសហគមន៍កសិកម្មចំនួន 34សហគមន៍បានចុះកិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គបរិមាណសរុប ២២ ៤៦១តោន ដែលមានសមាជិកអ្នកផលិតសរុបចំនួន ៥ ៣៤១ គ្រួសារ លើផ្ទៃដីសរុប ១៤ ៧៦៩ ហិចតា សម្រាប់ លក់អោយ ក្រុមហ៊ុនចំនួន០៣គឺ៖ ក្រុមហ៊ុនអេមរ៉ុរ៉ាយ(AMRU Rice) ក្រុមហ៊ុន ស៊ិកនេតឈ័រអហ្វអេស៊ា(Signatures of Asia) និងក្រុមហ៊ុនហ្គោលដិនរ៉ាយ(Golden Rice)។គិតមកត្រឹម ០៨ ខែ១២ ឆ្នាំ២០១៩


លទ្ឋផលប្រមូលទិញរបស់ក្រុមហ៊ុនទាំង៣មានដូចខាងក្រោម៖ ១-ក្រុមហ៊ុន Golden Rice ប្រមូលទិញបានបរិមាណ ៣ ១២៩ តោន គ្រប់តាមផែនការ ១០០% ២-ក្រុមហ៊ុន Amru Rice ប្រមូលទិញបានបរិមាណ ១២ ៨៤១ តោន បានប្រមាណជាង ៧៥%ធៀបផែនការកិច្ចសន្យា បច្ចុប្បន្នក្រុមហ៊ុនកំពុងបន្តសម្រុកដឹកជញ្ជូនទៅកាន់ក្រុមហ៊ុន។ ៣-ក្រុមហ៊ុន Signature of Asia ប្រមូលទិញបានបរិមាណ១០០០តោន បានប្រមាណជាង ៧០%ធៀបផែនការកិច្ចសន្យាបច្ចុប្បន្នក្រុមហ៊ុនកំពុងបន្តសម្រុកដឹកជញ្ជូនទៅកាន់ក្រុមហ៊ុន។ តម្លៃស្រូវកសិករទទួលបានដល់ដៃជាទូទៅមាន៖ ១. ប្រភេទស្រូវក្រអូបផ្ការំដួល(សើម)បាន១២៦០៛ ទៅ ១៣២០៛/គក្រ (យោងទៅតាមគុណភាពស្រូវ)។ ២. ប្រភេទស្រូវក្រអូបផ្ការំដួល(ស្ងូត)បាន១៥០០៛ ទៅ ១៥៩០៛/គក្រ (យោងទៅតាមគុណភាពស្រូវ) ។ ៣. ប្រភេទស្រូវសរពូជក្នុងស្រុក(ស្ងូត) មានដូចជា នាងអុក នាងអ៊ំ នាងកែវ ស្រូវត្នោត …. ទទួលបានតម្លៃ ១១៤០៛ទៅ ១១៨០៛/គក្រ (យោងទៅតាមគុណភាពស្រូវ) ។ បញ្ជាក់៖កសិករដែលបានចុះកិច្ចសន្យាលក់ស្រូវជូនក្រុមហ៊ុន ទទួលបានតម្លៃខ្ពស់ជាង ពី២០០៛ ទៅ ២៥០៛/គក្រ បើធៀបទៅនឹងកសិករលក់តាមរយៈឈ្នួញកណ្តាល៕
ប្រភព៖http://cns12news.com
Sponsor