Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

អង្គការអភិរក្សសត្វព្រៃថា៖ ចង់ឃើញសត្វព្រៃនៅកម្ពុជារស់នៅ ដោយគ្មានការគម្រាមកំហែង

ក្នុងសិក្ខាសាលាកាលពីថ្ងៃទី២៨ ខែវិច្ឆិកានេះ នៅភោនីយដ្ឋានទន្លេរបាសាក់១ លោក លាក់ រតនា មន្ត្រីផ្នែកកិច្ចការទំនាក់ទំនងអង្គការសមាគមអភិរក្សសត្វព្រៃ...

ក្នុងសិក្ខាសាលាកាលពីថ្ងៃទី២៨ ខែវិច្ឆិកានេះ នៅភោនីយដ្ឋានទន្លេរបាសាក់១ លោក លាក់ រតនា មន្ត្រីផ្នែកកិច្ចការទំនាក់ទំនងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា បានបញ្ជាក់ថា អង្គការ (WCS) ចង់ឃើញសត្វព្រៃនៅកម្ពុជារស់នៅ ដោយគ្មានការគម្រាមកំហែង ការបាញ់ និងជួញដូរ។


លោក បានឲ្យដឹងថា សត្វព្រៃជាប្រភេទថនិកសត្វចំនួន១០ ប្រភេទ ត្រូវបានចាត់ជាប្រភេទសត្វជិតផុតពូជនៅកម្ពុជា ដែលទាមទារឲ្យមាន ការអភិរក្សឲ្យបានដិតដល់។ហើយថនិកសត្វដែលជិតផុតពូជទាំងនោះ រួមមាន សត្វក្តាន់ ក្របីធំ ខ្ទីងវលិ៍ រឺខ្ទីងពស់ ខ្លាឃ្មុំធំ ខ្លាដំបង រឺខ្លាធំ ខ្លាពពក គោព្រៃ ដំរី រមាស និងសត្វរមាំង។ ចំពោះ សត្វស្លាបរបស់កម្ពុជាចំនួន ៦ប្រភេទ ក៏កំពុងរងនូវការគំរាមកំហែង និងជិតផុតពូជផងដែរ។ក្នុងនោះដូច ជាសត្វ ត្រដក់ធំ ត្រយ៉ងចង្កំកស ត្រយ៉ងយក្ស ទាព្រៃស្លាបស រំពេពោះខ្មៅ និងអង្កត់ខ្មៅ។ លោកបញ្ជាក់ថា ទស្សនៈវិស័យរបស់អង្គការ គឺចង់ឃើញសត្វ ព្រៃរស់នៅធំធាត់នៅលើដែនដីយ៉ាងល្អ គ្មានការគំរាមកំហែង និងត្រូវបានឲ្យតម្លៃដោយមនុស្ស។


បច្ចុប្បន្ន WCS កំពុងធ្វើការអភិរក្សសត្វ ព្រៃនៅតំបន់ការពារជាច្រើន ដូចជាតំបន់ការពារឆែប គូលែនព្រហ្មទេព តំបន់ការពារព្រៃព្រះរការ តំបន់ភ្នំត្បែង ដែនជំរកសត្វព្រៃកែវសីមា តំបន់ព្រែកទ័ល ភាគខាងជើងទន្លេសាប និងអភិរក្សកន្ធាយក្បាលកង្កែបនៅតាមដងទន្លេមេគង្គ ក្រចេះ ស្ទឹងត្រែងផងដែរ។ លោក ឆាយ សុផល សាស្ត្រាចារ្យផ្នែកព័ត៌មាន បានលើកទឹកចិត្តដល់សារព័ត៌ មានចូលរួមសរសេរអត្ថបទស៊ើបអង្កេត ស្តីពីការជួញដូរសត្វព្រៃគ្រប់ប្រភេទ ទន្ទឹមគ្នា នឹងការសរសេរអត្ថបទ ពីសារៈសំខាន់របស់សត្វស្លាប និងសត្វព្រៃ ឲ្យបានច្រើន ដើម្បីបណ្តុះចិត្តស្រលាញ់សត្វព្រៃពីគ្រប់មជ្ឈដ្ឋាន សំដៅកាត់ បន្ថយការទទួលទានសាច់សត្វព្រៃផងដែរ។ បើតាម អគ្គលេខាធិការក្លឹបអ្នកសារព័ត៌មានកម្ពុជាលោក ពុយ គា បានស្នើឲ្យអ្នកសារព័ត៌មានចូលរួមក្នុងការទប់ស្កាត់ការជួញដូរសត្វព្រៃ តាមរយៈការសរសេរអត្ថបទ នានាក្នុងការទប់ស្កាត់ ការចរាចរណ៏ និងការទទួលទានសត្វព្រៃ។ បើតាមលោកពុយ គា នៅក្នុងរយៈពេល១ឆ្នាំនៅលើទូទាំងពិភពលោក មានការជួញដូរសត្វមានទំហំទឹកប្រាក់២០ពាន់លានដុល្លារ។
​ ប្រភព៖ http://sharenews.tnaot.com

Sponsor