Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ប៉ូលិសហុងកុងរកឃើញគ្រាប់បែកសាំងជាង៣ពាន់ដបនិងសារធាតុអាស៊ីដរាប់រយដបទៀតក្នុងសាកលវិទ្យាល័យមួយដែលជាសមរភូមិក្តៅជាមួយក្រុមបាតុករ

(ហុងកុង) ៖ ប៉ូលិសហុងកុងនៅថ្ងៃសុក្រនេះ បានបញ្ចប់ការស៊ើបអង្កេតរបស់ពួកគេនៅខាងក្នុងសាកលវិទ្យាល័យពហុបច្ចេកទេសហុងកុង បន្ទាប់ពីមានការប្រឈមមុខដាក់គ...

(ហុងកុង) ៖ ប៉ូលិសហុងកុងនៅថ្ងៃសុក្រនេះ បានបញ្ចប់ការស៊ើបអង្កេតរបស់ពួកគេនៅខាងក្នុងសាកលវិទ្យាល័យពហុបច្ចេកទេសហុងកុង បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាដោយហិង្សាអស់រយៈពេលជិតពីរសប្តាហ៍ជាមួយក្រុមបាតុករ។


កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីប៉ូលិសរាប់រយនាក់បានចូលទៅក្នុងសាកលវិទ្យាល័យពហុបច្ចេកទេសហុងកុងដែលទទួលរងការខូចខាតយ៉ាងដំណំដើម្បីប្រមូលភស្ដុតាងនិងប្រមូលយកចេញនូវវត្ថុដែលមានគ្រោះថ្នាក់រួមមានដូចជាគ្រាប់បែកសាំង, គ្រាប់ព្រួញ, និងសារធាតុគីមីដែលបន្សល់ទុករាយប៉ាយនៅក្នុងបរិវេណសាកលវិទ្យាល័យ។


ប៉ូលិសបាននិយាយថា ពួកគេបានរកឃើញគ្រាប់បែកសាំងជាង៣០០០ដបនិងដបផ្ទុកសារធាតុរាវមានជាតិអាស៊ីដរាប់រយដបទៀតនៅក្នុងសាកលវិទ្យាល័យពហុបច្ចេកទេសហុងកុង។ សាកលវិទ្យាល័យពហុបច្ចេកទេសហុងកុងបានក្លាយទៅជាសមរភូមិនៅពាក់កណ្តាលខែវិច្ឆិកានៅពេលដែលក្រុមអ្នកតវ៉ាបានចូលទៅកាន់កាប់ទីនោះហើយបានប៉ះទង្គិចជាមួយប៉ូលិសប្រឆាំងកុបកម្មដោយប្រើប្រាស់គ្រាប់បែកសាំង, រថយន្តបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក។


មនុស្សប្រហែល១១០០នាក់ត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុន ដោយអ្នកខ្លះត្រូវបានចាប់ខ្លួននៅពេលព្យាយាមគេចខ្លួនចេញពីសាកលវិទ្យាល័យនោះ។ គេនៅមិនទាន់ដឹងច្បាស់ថា តើនៅមានក្រុមបាតុករបន្តលាក់ខ្លួនក្នុងសាកលវិទ្យាល័យនោះឬក៏អត់ទេ នៅថ្ងៃសុក្រនេះ ប៉ុន្តែប៉ូលិសមិនបានចាប់ខ្លួនអ្នកណាម្នាក់ឡើយចាប់តាំងពីបានចូលទៅក្នុងសាកលវិទ្យាល័យនោះតាំងពីថ្ងៃព្រហស្បតិ៍មក៕
ប្រភព៖ https://swiftnewsdaily.com
Sponsor