Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ព័ត៌មានជាតិខ្សឹប ! ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប តម្លៃជិត២លានដុល្លារ ត្រូវបានលក់ហើយ ក្រោមរូបភាពដោះដូរ !

ព័ត៌មានជាតិ ខ្សឹប ! ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប តម្លៃជិត២លានដុល្លារ ត្រូវបានលក់ហើយ ក្រោមរូបភាពដោះដូរ ! ថ្ងៃទី 5 ខែ ធ្នូ ឆ្នាំ 201...

ព័ត៌មានជាតិ

ខ្សឹប ! ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប តម្លៃជិត២លានដុល្លារ ត្រូវបានលក់ហើយ ក្រោមរូបភាពដោះដូរ !




ខ្សឹប ! ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប តម្លៃជិត២លានដុល្លារ ត្រូវបានលក់ហើយ ក្រោមរូបភាពដោះដូរ !

ភ្នំពេញ៖ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា តម្លៃជិត២លានដុល្លារ ត្រូវបានគេក្រុមហ៊ុន ឡុង ម៉ា អ៊ិនវេសអេន រៀល អ៊ីស្ទេច រត់ការទិញយកបាត់ទៀតហើយ និង បានដេញមន្រ្តីនគរបាលចេញពីទីតាំងនោះ ទៅរកទីតាំងថ្មីផងដែរ។
ប្រភពព័ត៌មានច្បាស់ការណ៍មួយ បង្ហើបប្រាប់ CPC NEWS នៅថ្ងៃទី៥ ខែធ្នូ នេះ ថា ដីស្នាក់ការនគរបាលប៉ុស្តិ៍ព្រែកលៀប មានក្បាលដីទំហំប្រមាណ២៨ម៉ែត្រ គុណនឹង៣០ម៉ែត្រ ព្រមទាំងចំណីទន្លេមេគង្គជាច្រើនម៉ែត្រទៀត ស្ថិតនៅស្រមតាមមាត់ទន្លេមេង្គក្នុងភូមិ ព្រែកលៀប សង្កាត់ព្រែកលៀប ។ភ្នំពេញ៖ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា តម្លៃជិត២លានដុល្លារ ត្រូវបានគេក្រុមហ៊ុន ឡុង ម៉ា អ៊ិនវេសអេន រៀល អ៊ីស្ទេច រត់ការទិញយកបាត់ទៀតហើយ និង បានដេញមន្រ្តីនគរបាលចេញពីទីតាំងនោះ ទៅរកទីតាំងថ្មីផងដែរ។
ដំណឹងនៃការលក់នេះ ធ្វើអោយមានការភ្ញាក់ផ្អើលដល់មន្រ្តីនគរបាលប៉ុស្តិ៍ បន្ទាប់ពីក្រុមហ៊ុនយកឯកសារដោះដូរមកបង្ហាញព្រមទាំងចរចារ ជាមួយប្រជាលរដ្ឋមួយគ្រួសារ ដែលបានរស់នៅស្នាក់ការប៉ុស្តិ៍ នេះ ទៅនៅជាមណ្ឌលសុខភាពស្រុកមុខកំពូល អោយចាកចេញជាថ្នូរនឹងប្រាក់៤ម៉ឺនដុល្លារ ។
ក្រុមហ៊ុន ដែលមានភ័ព្វសំណាង នេះ គឺ ក្រុមហ៊ុនឡុង ម៉ា អ៊ិនវេសអេន រៀល អ៊ីស្ទេច ដែលគេអះអាងថា ជាក្រុមហ៊ុនមួយដែលមានខ្សែពួរធំៗ ។
នៅក្នុងការដូរស្នាក់ការប៉ុស្តិ៍ នេះ ត្រូវក្រុមហ៊ុន នោះបានរត់ការរួចហើយ និងបានទិញផ្ទះ មួយល្វែង ដែលមានកម្ពស់៣ជាន់ តម្លៃប្រមាណជាង១០ម៉ឺនដុល្លារតែ ។
ការលក់ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀបនេះ ធ្វើអោយមន្រ្តីនគរបាលប៉ុស្តិ៍ មានប្រតិកម្មផងដែរតែហាក់មិនហ៊ានចេញស្តី ព្រោះបើមិនមានភ្លើងខៀវពីមេៗឬថ្នាក់ក្រសួងនោះទេប្រហែលជាមិនអាចទៅរួចនោះទេ ។
តាមព័ត៌មាន បានអោយដឹងថា ដីប៉ុស្តិ៍ចាស់នេះ គឺ មានតម្លៃប្រមាណជិត២លានដុល្លារ ឯណោះ ។
តាមលិខិតស្នើសុំរបស់ក្រុមហ៊ុនឡុង ម៉ា អ៊ិនវេសអេន រៀល អ៊ីស្ទេច បានអោយដឹងថា ទីតាំងស្នាក់ការប៉ុស្តិ៍ ព្រែកលៀប បានសភាពចាស់ទ្រុឌទ្រោម ពុកផុយ តូចចង្អៀត ហើយមានប្រជាពលរដ្ឋ មួយគ្រួសារ រស់នៅក្នុងទីតាំងប៉ុស្តិ៍ នេះផងដែរ ។
ម្យ៉ាងទៀត ក្រុមហ៊ុនមានបំណងចូលរួមចំណែកអភិវឌ្ឍន៍ កែលំអរ សោភ័ណភាពទីក្រុង អោយស្រស់បំព្រង់ស្រមតាមយុទ្ធសាស្រ្តចតុកោណក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពស់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន ។

នៅក្នុងលិខិត នេះ ក៏បានអោយដឹងទៀតថា នៅក្នុងការដោះដូរ ទីតាំងប៉ុស្តិ៍ជាថ្នូរផ្ទះល្វែមួយល្វែង ដែលមានទំហំ ៤,១០ម៉ែត្រ គុណ១៦ ម៉ែត្រកំពស់៣ជាន់ (E0 E1 E2) ដែលស្ថិតនៅ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ និងដោះស្រាយ គោលនយោបាយជូនគ្រួសារដែលរស់នៅប៉ុស្តិ៍ព្រែកលៀបចំនួន៤ម៉ឺនដុល្លារ ព្រមទាំងរៀបចំបណ្តាញទឹកភ្លើង និងបំពាក់សម្ភារះតុទូ កៅអីសម្រាប់ដាក់ឯកសារជូនជាថ្នូរវិញ ។
នៅក្នុងលិខិតនោះ ត្រូវបានគេរិះគន់ថា អភិវឌ្ឍន៍មែន ពីដីធំទូលាយមកផ្ទះល្វែងសល់លុយចែកគ្នា ។


ជុំវិញបញ្ហានេះ លោកវរៈសេនីយ៍ឯក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វា រ បានអោយដឹងថា ការដោះដូរស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀបនេះ លោកបានឃើញឯកសារ និងស ជ ណ ប្រគល់អោយក្រុមហ៊ុនមួយ តែពុំទាន់ដឹងថាស្នាក់ការថ្មីនៅកន្លែងណាមួយពិតប្រាកដឡើយ ៕
ប្រភព៖https://www.media.cpc-news.com/archives/5841
Sponsor