Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)ឋានៈសុទ្ធតែឧត្ដមសេនីយ៍ឧត្ដមសេនីយ៍ទោក្នុងជួរអង្គភាព យុទ្ធភូមិភាគ៤ប្រើអំណាចរំលោភទន្ទានយកដីការពារដែនអភិរក្សគូលែនព្រហ្មទេពរាប់សិបហិតានៅចំណុច ភូមិសែនជ័យ

ខេត្ តសៀមរាប ៖ ដីដែនអភិរក្សគូលែនព្រហ្មទេពការពារដោយមន្រ្តីបរិស្ថាន ស្ថិតនៅចំណុច អូរទី៤ ភូមិ សែន ឃុំកន្ទួត ស្រុកស្វាយលើ ត្រូវបានអ្នកមានអំណាចជ...

ខេត្តសៀមរាប ៖ ដីដែនអភិរក្សគូលែនព្រហ្មទេពការពារដោយមន្រ្តីបរិស្ថាន ស្ថិតនៅចំណុច អូរទី៤ ភូមិ សែន ឃុំកន្ទួត ស្រុកស្វាយលើ ត្រូវបានអ្នកមានអំណាចជាមន្រ្តីយោធាយុទ្ធភូមិភាគ៤ សុទ្ធជាថ្នាក់ឧត្ដមសេនីយ៍ ឧត្ដមសេនីយ៍ទោប្រើអោយកូនយកគ្រឿងចក្រចូលទៅទន្ទានឈូសឆាយវ៉ៃដីព្រៃដែនអភិរក្សគូលែនព្រហ្មទេពរាប់សិបហិតាយកជាកម្មសិទ្ធនិងចែកបក្សពួករបស់ខ្លួន។


តាមការលើកឡើងនិងការឆ្លើយតបពីសំណាក់លោក ឆោម វុទ្ធី មានតួនាទីជាមន្រ្តីយោធាកងវិស្វរកម្មយុទ្ធភូមិភាគ៤បានអោយដឹងកាលពីថ្ងៃទី៥ ខែ ធ្នូរ ឆ្នាំ២០១៩នេះថាដីនៅចំណុចអូរទី៤ ដែលគ្រឿង ចក្រចូលទៅឈូសឆាយ សុទ្ធតែលោកធំ និងមេទាហ៊ានទាំងអស់ថែមទាំងមានប្លង់អស់ហើយទើបបានជាលោកហ៊ានចូលឈូសឆាយ។ លោក ឆោម វុទ្ធីនាយរងវិស្វរកម្មយុទ្ធភូមិភាគ៤បានបន្តទៀតថាលោកមិនខ្លាចយកគ្រឿងចក្រមកឈូសឆាយដីព្រៃនេះនោះទេ ព្រោះដីនេះសុទ្ធតែជារបស់មេភូមិភាគនិងនាយទាហ៊ានក្នុងយុទ្ធភូមិភាគ៤ និងមានប្លង់គ្រប់ៗគ្នា។ ប្រជាពលរដ្ឋក្នុងភូមិសម្ដែងការសោកស្ដាយជាខ្លាំងចំពោះការបាត់បង់ដីព្រៃដែនអភិរក្សគូលែនព្រហ្មទេពត្រូវបានអ្នកមានអំណាចនិងអ្នកមានឥទ្ធិពលក្នុងជួរមន្រ្តីយោធាធំៗក្នុងយុទ្ធភូមិភាគ៤ធ្វើការបំផ្លិចបំផ្លាញរំលោភបំពានទន្ទានយកដីរបស់រដ្ឋតាមតែអំពើរចិត្តដោយអំណាចនិងតួនាទីខ្លួន។ ចំណែកពលរដ្ឋដែលមានជីវភាពខ្វះខាត គ្មាន លំនៅដ្ឋានខ្វះផ្ទះសម្បែង គ្រាន់តែនាំគ្នាចូលទៅកាប់ ឆ្ការដីតិចតួចត្រឹម១០ម៉ែត្រក្នុងដែនអភិរក្សគូលែនព្រហ្មទេពត្រូវបានអាជ្ញាធរមានសម្ថតកិច្ចស្រុក ខេត្តនិងក្រុមមន្រ្តីបរិស្ថានដេញចាប់ដូចព្យុះ​គំរាមកំហែងចាប់ដាក់ខ្នោះ តែសម្រាប់ពួកអ្នកមានលុយមានអំណាច មាន បុណ្យសក្ក័ឋានៈវិញអង្គុយយ៉ាងមានសេចក្ដីសុខយកដីវ៉ៃព្រៃរំលាយភ្នំរ៉ែកក្រោមដី លើដីអស់ពីស្រុកខ្មែរក៍អាជ្ញាធរ មានសម្ថតកិច្ច ថ្នាក់ស្រុកថ្នាក់ខេត្តក៍មិនអើរដែរ ចំណែកក្រុម មន្រ្តីបរិស្ថានវិញ ដែលមានតួនាទីថែរក្សាព្រៃឈើមិនដឹងបាត់មុខទៅណាអស់ទេ.!ទើបមិនហ៊ានអើតមុខមកការពារ ឬដេញចាប់អ្នកមានអំណាចទាំងអស់នេះ ចាប់បានតែអ្នកក្រប៉ុណ្ណឹងឯង ដូចជាអយុត្តិធម៍ចំពោះអ្នកក្រពេកហើយ.?តើមានភាពសុក្រិតសំរាប់អ្នកក្រដែរទេ.?ច្បាប់នៅត្រង់ណា.?។ ជុំវិញការចោទប្រកាន់ខាងលើនេះក្រុមការងារយើងក៍បានសុំការបំភ្លឺនិងបកស្រាយពីលោកឧត្ដម សេនីយ៍ ហាក់ ឆេង ហួតមានទួនាទីជាមេបព្ជាការទិសបានអោយដឹងថាដីដែលគ្រឿងចក្រចូលទៅឈូសឆាយ គឺទុកសម្រាប់ធ្វើលានដ្ឋាន ប៉ុស្ដិ៍យាមឬក៍កន្លែងវរះណាមួយសម្រាប់ទាហ៊ានឈជើងការពាកុំអោយពលរដ្ឋចូលមកកាប់ទន្ទានយកដី។ រីឯលោក ស៊ុន គង់ប្រធានមន្ទីបរិស្ថានខេត្តសៀមរាប បានបដិសេធន៍តាម Whathssap ថាតំបន់ដែលគ្រឿងចក្រចូលទៅវ៉ៃព្រៃគឺវាស្ថិតនៅដែនទឹកដីរបស់ ខេត្តឧត្ដរមានជ័យ៕
 ប្រភព៖ http://smakcheatnews.com
Sponsor