Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ជួយស៊ែរឲ្យសម្តេចបានឃើញផង ! សាលាកម្សត់ អត់ជញ្ជាំង កូនសិស្សអង្គុយរៀនរងាឱបដៃ

ខេត្តកំពង់ចាម ៖  សាលាបឋមសិក្សាកម្សត់មួយកន្លែង មានតែដំបូល អត់ជញ្ជាំងបាំងបិទអ្វីទាំងអស់ ហើយពេលរដូវត្រជាក់ខ្យល់នេះចូលមកដល់ ធ្វើឱ្យកូនសិស្សអង្គ...

ខេត្តកំពង់ចាម ៖ សាលាបឋមសិក្សាកម្សត់មួយកន្លែង មានតែដំបូល អត់ជញ្ជាំងបាំងបិទអ្វីទាំងអស់ ហើយពេលរដូវត្រជាក់ខ្យល់នេះចូលមកដល់ ធ្វើឱ្យកូនសិស្សអង្គុយរៀន សែនត្រជាក់រងាឱបដៃគួរឲ្យសង្វេគ ទើបលោកនាយកសាលា និងលោកគ្រូ- អ្នកគ្រូ លើកដៃសំពះស្នើសុំសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន មេត្តាជួយផ្តល់អគារសិក្សាដល់សាលាបឋមសិក្សាកម្សត់នេះផង ដើម្បីកូនចៅអ្នកស្រុកនៅទីនោះ មានសាលារៀន អង្គុយរៀនសូត្រសមរម្យផង។

សាលារៀនកម្សត់មួយកន្លែង មានឈ្មោះសាលាបឋមសិក្សាស្វាយផ្អែម ស្ថិតក្នុងតំបន់ដាច់ស្រយាលប្រមាណ៦០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ចាម ស្ថិតក្នុងភូមិភ្នំក្រហម ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
លោកស៊ឹម ផាន់ណា អាយុ៥៣ឆ្នាំ នាយកស្តីទីសាលាបឋមសិក្សាស្វាយផ្អែម បានប្រាប់អ្នកកាសែតថា ដំបូងឡើយ សាលាបឋមសិក្សាស្វាយផ្អែម ស្ថិតនៅក្នុងភូមិភ្នំក្រហម តែក្រោយមកចាស់ព្រឹទ្ធាចារ្យ គណៈកម្មការអាចារ្យវត្តបានសម្រេចយកមកដាក់នៅក្នុងវត្តស្វាយផ្អែម ហើយត្រូវវត្តចែកដីឱ្យទំហំបណ្តោយ៨០ម៉ែត្រ ទទឹង៤០ម៉ែត្រ ដើម្បីសាងសង់ជាអគារសិក្សា ប៉ុន្តែសាលាគ្មានលទ្ធភាពសង់អគារល្អ ឬអគារធ្វើពីថ្មដូចសាលាផ្សេងៗទេ គឺមានតែអគារឈើមានជញ្ជាំងបាំងពុំបាន ជិតជុំអត់ទ្វារ អត់បង្អួច។ ជាពិសេស នៅពេលខែរងានេះ ចូលមកដល់កូនសិស្សដែលអង្គុយរៀនទាំងអស់មានភាពរងាជាខ្លាំងដែរ ។

នាយកស្តីទីសាលាបឋមសិក្សាស្វាយផ្អែម បានបញ្ជាក់ថា កន្លងមក លោកធ្លាប់ស្នើទៅខាងចៅហ្វាយស្រុកឱ្យជួយសាងសង់សាលាដែរ តែលោកអភិបាលស្រុកឆ្លើយប្រាប់ថា ចាំមើលក្រសួងអប់រំ ដោយសារតែសាលាហ្នឹងជាឧបសម្ព័ន្ធ មានន័យថា អត់មានការគ្រប់គ្រងដោយនាយកណាទេ វាអត់ទាន់គ្រប់ថ្នាក់ ទាល់ដល់៦ថ្នាក់ គឺមានត្រឹមតែពីថ្នាក់ទី១ដល់ទី៤ ហើយនៅតំបន់ដាច់ស្រយាលពីកន្លែងភូមិ-ឃុំហ្នឹង បន្តិច ទើបគេមិនទាន់យកចិត្តទុកដាក់ រហូតមកដល់សព្វថ្ងៃ។
ដោយសារតែមានការលំបាកបែបនេះហើយ ទើបលោក សំណូមពរឱ្យសប្បុរសជន ជាពិសេស ប្រមុខរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្ត្រី មេត្តាជួយសាងសង់នៅទីនោះផង ដើម្បីឲ្យកូនចៅអ្នកស្រុកនៅទីនេះ មានសាលាអង្គុយរៀនបានសមរម្យនឹងគេ៕


Sponsor