Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ខ្លែង​មក​ពី​ខេត្តតាកែវ​ជាប់លេខ១​ ​ក្នុង​មហោស្រព​បង្ហើរខ្លែង​ខ្មែរ​ឆ្នាំ២០១៩នេះ​

​មហោស្រព​បង្ហើរខ្លែង​ខ្មែរលើ​ក​ទី២៣​ ​ឆ្នាំ២០១៩​ ​បាន​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី១១​ ​ខែធ្នូ​ ​ឆ្នាំ២០១៩នេះ​ ​នៅ​ឯ​ខេត្តកោះកុង​ ​ដោយ...

​មហោស្រព​បង្ហើរខ្លែង​ខ្មែរលើ​ក​ទី២៣​ ​ឆ្នាំ២០១៩​ ​បាន​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី១១​ ​ខែធ្នូ​ ​ឆ្នាំ២០១៩នេះ​ ​នៅ​ឯ​ខេត្តកោះកុង​ ​ដោយ​ក្នុង​នោះ​ ​ខ្លែង​មក​ពី​ខេត្តតាកែវ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ១​ ​ខេត្ត​កំពង់ឆ្នាំង​ទទួល​បាន​ចំណាត់ថ្នាក់​លេខ២​ ​ហើយ​ខេត្តកោះកុង​ ​និង​ ​មណ្ឌលគិរី​ ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ៣​។​​លោក​ ​អ៊ុ​ក​ ​សុ​ជាតិ​ ​រដ្ឋលេខាធិការ​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​បាន​មានប្រសាសន៍​ ​មហោស្រព​បង្ហើរខ្លែង​ខ្មែរ​ ​ត្រូវ​បាន​រៀបចំឡើង​ជា​រៀងរាល់​ឆ្នាំ​ ​ក្នុង​គោលបំណង​ ​ថែរក្សា​ប្រពៃណី​នៃ​ការ​បង្ហោះ​ខ្លែង​ ​ដែល​ជាផ្នែក​មួយ​ ​យ៉ាង​សំខាន់​នៃ​វប្ប​ធ​ម៍​ជាតិ​ ​ស្ថិតនៅ​ជាប់​ជានិច្ច​ក្នុងចិត្ត​ប្រជាពលរដ្ឋ​ ​យុវជន​ ​យុវនារី​។​​តាម​ការ​បញ្ជាក់​របស់​លោក​ ​សុ​ជាតិ​ ​ថា​ ​ជា​រៀងរាល់​ឆ្នាំ​ក្រសួង​វប្ប​ធ​ម៍​ ​និង​វិ​ចិ​ត្រ​សិល្បះ​ ​តែង​តែ​ប្រា​រ​ព្វ​ពិធី​បើ​កម​ហោ​ស្រប​បង្ហើរខ្លែង​ខ្មែរ​ ​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​ ​ដើម្បី​ជ្រើសរើស​យក​អ្នក​ដែល​មាន​ទេពកោសល្យ​ក្នុង​ការ​ធ្វើ​ខ្លែង​ ​និង​បង្ហើរខ្លែង​បាន​ចំនួន២២​ ​លើក​មក​ហើយ​ ​ក្នុង​នោះ​លក្ខណៈ​ជា​អន្តរជាតិ​បាន​រៀប​ចំ​មហោ​ស្រប​បាន​ចំនួន៣លើក​ ​គឺ​ឆ្នាំ២០០៤​ ​មាន​ខ្លែង​អន្តរជាតិ៥ប្រទេស​បាន​ចូលរួម​,​ ​ឆ្នាំ២០០៦​ ​មាន​ខ្លែង​អន្តរជាតិ១៧ប្រទេស​បាន​ចូលរួម​ ​និង​ឆ្នាំ២០១០​ ​មាន​ខ្លែង​អន្តរជាតិ៩ប្រទេស​បាន​ចូលរួម​ ​ហើយ​នៅ​លើឆាកអន្តរជាតិ​វិញ​ ​ខ្លែង​ខ្មែរ​បាន​ចូលរួម​មហោស្រព​ ​ចំនួន៦៦លើក​។​
​សូម​បញ្ជាក់​ថា​ ​មហោស្រព​បង្ហើរខ្លែង​ខ្មែរ​កាលពី​ព្រឹកមិញ​នេះ​ ​មាន​ខ្លែង​មក​ពី២៣ខេត្ត​/​ក្រុង​ ​និង​ខ្លែង​ស្វ័យ​រិន​មាន​ចំនួន៤៧ខ្លែង​បាន​ចូលរួម​៕​ ប្រភព៖http://sharenews.tnaot.com/news_share/article_detail/8850423?lan=km-KH&memberId=870701


Sponsor