Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

លោកស្នងការ​បន្ទាយមានជ័យ​មាន​វិធានការ​ក្ដៅ​ភ្លាមៗ​ក្រោយ​ពី​ផ្ទុះ​រឿង​នៅ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​ថា​មាន​ក្រុម​ក្មេង​ទំនើ​ង​គប់​បំបែក​កញ្ចក់​រថយន្ត​ពលរដ្ឋ​ធ្វើដំណើរ​តាមផ្លូវ​!

បន្ទាយមានជ័យ​ ៖ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បានបង្ហាញ​លេខ​ទូរស័ព្ទ​ចំនួន​២​ខ្សែ​ដើម្បី​ឲ្យ​ងាយស្រួល​ដល់​ពលរ...

បន្ទាយមានជ័យ​៖ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បានបង្ហាញ​លេខ​ទូរស័ព្ទ​ចំនួន​២​ខ្សែ​ដើម្បី​ឲ្យ​ងាយស្រួល​ដល់​ពលរដ្ឋ​សហការ​ប្រាប់​ពី​សកម្មភាព​ក្រុម​ក្មេងស្ទាវ​ទំនើង​និង​ក្រុម​បង្ហោះ​ម៉ូតូ​បាន​គប់​បំបែក​កញ្ចក់​រថយន្តរ​បស់​អ្នកធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ ភូមិសាស្ត្រ​អូរជ្រៅ​ចន្លោះ​ពី​សាលា​ក្រហម​ទៅ​សាលា​ស្រុក​ទៅ​ដល់​កូនដំរី​ក្រុង​ប៉ោយ​ប៉ែត នៅ​ផ្លូវ​ជាតិ​លេខ​៦​ចន្លោះរ​ហាល​ទៅដល់​ភ្នំ​លៀប​។ នេះ​បើ​យោង​តាម​គណនី​ហ្វេ​សប៊ុក​របស់​លោក​ស្នងការខេ​ត្ត​បន្ទាយមានជ័យ​ដែល​សកម្មជន​ហ្វេ​សប៊ុក​កម្ពុជា​ទទួលបាន​នៅ​ថ្ងៃ​ពុធ ១៥​កើត ខែ​មិគសិរ ឆ្នាំ​កុរ ឯ​កស័ក ពុទ្ធ​សករាជ​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ​។​


​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម បាន​ថ្លែងឲ្យដឹងថា​៖​ក្នុង​រយះពេល​២​ថ្ងៃនេះ ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ មាន​ក្រុម​ក្មេង បង្ហោះ​ម៉ូតូ​និង​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​គប់​ដុំ​ថ្ម​រឺ​វត្ថុរឹង​មក​លើ​រថយន្ត​ប្រជាពលរដ្ឋ​យើង​ធ្វើដំណើរ​តាម​ផ្លូវជាតិ លេខ​៥ ភូមិសាស្ត្រ​អូរជ្រៅ​ពី​ចន្លោះ​សាលា​ក្រហម​ទៅ សាលា​ស្រុក​ទៅ​ដល់​កូនដំរី ក្រុង​ប៉ោយប៉ែត នៅ​ផ្លូវ​ជាតិ​លេខ​៦ ចន្លោះរ​ហាល​ទៅដល់​ភ្នំ​លៀប​។ លោកស្នងការ​បាន​បន្ត​ទៀត​ថា​នេះ​ជាក្តី​ព្រួយ​បារ​ម្មណ៍ របស់​ប្រជាពលរដ្ឋ​យើង​ក្នុង​ការធ្វើដំណើរ​។


​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​របាន​បន្តថា​៖​ស្នងការ​បាន​ទទួលដំណឹង​តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​រួចហើយ ដើម្បី​ងាយស្រួល ដោះស្រាយ​ក្នុង​ករណី​នេះ និង​ជួយ​ប្រជាពលរដ្ឋ​យើង​បាន​ទាន់ពេលវេលា សុំ​បងប្អូន ពុក​ម៉ែ ជួយ​សហការ​ផ្តល់​ព័ត៌មាន​ឬ​ទាក់ទង​មក​ខ្ញុំបាទ​ស្នងការ លេខ 011957502​និង​លោក​ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​លេខ 012636886​។​ ​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ការចូលរួម​សហការ​ល្អ ក្នុងករណីនេះ​។ ស្នងការដ្ឋាន​នគរបាល​បាន​កំពុង​ដំណើរការ​ស៊ើបអង្កេត​ហើយ​៕ ​
​ ប្រភព៖ http://www.cfapress.asia
Sponsor