Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ចាប់រថយន្ដដឹកឈើ ២គ្រឿង និងទូកដឹកឈើមួយគ្រឿង នៅស្រុកឆ្លូង ខេត្តក្រចេះ ប្រគល់ជូនរដ្ឋបាលព្រៃឈើចាត់ការបន្ត

ក្រចេះ ៖ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយអាវុធហត្ថស្រុកឆ្លូងដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ដួង សារី នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ បានបង្រ...

ក្រចេះ ៖ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយអាវុធហត្ថស្រុកឆ្លូងដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ដួង សារី នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ បានបង្រ្កាបរថយន្ដដឹកឈើ ល្មើសច្បាប់ចំនួន ២គ្រឿង នៅភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ រួចប្រគល់ជូនរដ្ឋបាលព្រៃឈើចាត់ការបន្ត។ មន្រ្តីអាវុធហត្ថបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះថា ក្រុមឈ្មួញដឹកឈើចេញពីស្រុកសំបូរ ឆ្លងកាត់ខេត្តក្រចេះ បន្តទៅលក់នៅខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង ប៉ុន្តែមិនទាន់បានដល់គោលដៅផង ត្រូវអន្ទាក់កម្លាំងអាវុធហត្ថ ធ្វើការបង្រ្កាបប្រគល់ជូនរដ្ឋបាលព្រៃឈើតែម្ដង។


មន្រ្តីអាវុធហត្ថបានឲ្យដឹងទៀតថា រថយន្ដទាំង ២គ្រឿងដឹកឈើប្រភេទក្ដានោះ នៅពេលកម្លាំងអាវុធហត្ថចុះទៅដល់ធ្វើការបង្រ្កាប អ្នកបើកបរេថយន្ដរត់គេចបាត់អស់មិនស្គាល់អត្តសញ្ញាណ ហើយឈើ និងរថយន្ដ ត្រូវបានប្រគល់ជូនរដ្ឋបាលព្រៃឈើសង្កាត់ឆ្លូង ចាត់ការបន្តតាមច្បាប់រដ្ឋបាលព្រៃឈើ។ ដោយឡែក នៅដដែលកម្លាំងអាវុធហត្ថស្រុកចិត្របុរី សហការជាមួយរដ្ឋបាលព្រៃឈើសង្កាត់ថ្មក្រែ បានធ្វើការបង្រ្កាបទូកដឹកឈើ ១គ្រឿងនៅក្នុងទន្លេ នៅភូមិឬស្សីចារ ឃុំថ្មក្រែ ហើយបច្ចុប្បន្នឈើ និងទូកមួយគ្រឿងនោះ ត្រូវកម្លាំងសមត្ថកិច្ចកំពុងនាំយកទៅរក្សាទុកនៅស្ថានីយ៍បណ្ដុះកូនឈើខ្សា ដើម្បីចាត់តាមច្បាប់ផងដែរ៕
ប្រភព៖ https://csndaily.com
Sponsor