Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

សិស្ស​វិទ្យាល័យ​សំពៅ​លូន​ ខេត្តបាត់ដំបង​ សន្លប់​ជា​ច្រើន​នាក់​ ពេល​កំពុង​គោរព​ទង់ជាតិ

​បាត់ដំបង ​៖​ សេចក្តីរាយការណ៍​ពី​ខេត្តបាតដំបង​ បាន​ឲ្យ​ដឹង​ថា​មាន​សិស្សសាលា​ដួល​សន្លប់​ជា​ច្រើន​នាក់​ខណៈ​កំពុង​គោរព​ទង់ជាតិ​។​ ហេតុការណ៍​ខាង...

​បាត់ដំបង​៖​ សេចក្តីរាយការណ៍​ពី​ខេត្តបាតដំបង​ បាន​ឲ្យ​ដឹង​ថា​មាន​សិស្សសាលា​ដួល​សន្លប់​ជា​ច្រើន​នាក់​ខណៈ​កំពុង​គោរព​ទង់ជាតិ​។​ ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០១៩​ នៅ​វិទ្យាល័យ​ស្រុក​សំពៅ​លូន​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ប្រ​លឹ​ត​ ឃុំ​សន្តិភាព​ ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​។​


​តាម​សមត្ថកិច្ច​ស្រុក​សំពៅ​លូន​បាន​ឲ្យ​ដឹង​ថា​សិស្ស​វិទ្យាល័យ​សំពៅ​លូន​ខេត្តបាត់ដំបង​ ដែល​ដួល​សន្លប់​ជា​ច្រើន​នាក់​ត្រូវ​ បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន​ បន្តបន្ទាប់​ដើម្បី​ជួ​យស​ង្រោះ​។​ ខាង​ជំនាញ​ពេទ្យ​បាន​បញ្ជាក់​ថា​សិស្ស​ដែល​ពុល​ត្រូវ​បាន​ជួយ​សង្គ្រោះ​មាន​ចំនួន​សរុប​២៦​នាក់​។​ ​សមត្ថកិច្ច​បន្ត​ថា​សិស្សានុសិស្ស​ទាំងនោះ​មាន​រោគ​អ​ការ​(​វិលមុខ​ រវើរវាយ​ ភ័យ​ខ្លាច​ សន្លប់​ សម្ពាធ​ឈាម​ឡើង​ ចង្វាក់បេះដូង​ខ្ពស់​ចាប់ពី​១០០​ដង​/១​នាទី​)​សង្ស័យ​ជំងឺ​ខ្វះ​ជាតិ​ស្ក​ និង​ថប់​អារម្មណ៍​។​ ​សូម​បញ្ជក់​ថា​ករណី​សិស្ស​វិទ្យាល័យ​ស្រុក​សំពៅ​លូន​ដួល​សន្លប់​នេះ​មិនមែន​ជា​លើក​ទី​១​ ទេ​នេះ​គឺជា​លើក​ទី​២​ ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​ ៕

ប្រភព៖ https://phnompenhtimes.com.kh
Sponsor