Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

អធិការស្រុកបរកែវ!ប្ដឹងអ្នកកាសែត៣បទល្មើស!អ្នកកាសែតនឹងប្ដឹងសុំដកអធិការទៅក្រសួងមហាផ្ទៃ!

(រតនគិរី )៖ លោក លី វណ្ណៈ ភ្នាក់ងារគេហទំព័រទូរទស្សន៍ ព្រះនរាយណ៍ ត្រូវលោក លោក ជួប វណ្ណារក្ស អធិការស្រុកបរកែវ ខេត្តរតនគិរី ។ ប្តឹងចោទចំនួន៣ បទល...

(រតនគិរី)៖ លោក លី វណ្ណៈ ភ្នាក់ងារគេហទំព័រទូរទស្សន៍ ព្រះនរាយណ៍ ត្រូវលោក លោក ជួប វណ្ណារក្ស អធិការស្រុកបរកែវ ខេត្តរតនគិរី ។ ប្តឹងចោទចំនួន៣ បទល្មើស៖ គឺបទ៖បរិហារបង្កាច់កេរ្តិ៍ បទ៖បរិហារកេរិ៍ ជាសាធារណៈនិងបទ៖ កំហែងយក ។ យោងតាមដីកាកោះ ដែលចេញដោយ រ៉ា បូរ៉ាន់ឌី តំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី សំណុំរឿងព្រហ្មលេខ ៣៩៩ ចុះថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៩។ អញ្ជើញឈ្មោះ លី វណ្ណៈ មុខរបរជាអ្នកសារព័ត៌មាន អោយចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តរតនគិរី នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង៩ព្រឹក ។ ដើម្បីធ្វើការសាកសួរដំណើររឿង បរិហារបង្កាច់កេរ្តិ៍ បរិហារកេរ្តិ៍ជាសាធារណៈ និង បទកំហែងយក ។ ពាក់ព័ន្ធរឿងនេះលោក ជួប វណ្ណារក្ស អធិការនគរបាលស្រុកបរកែវ បានថ្លែងប្រាប់ ដើមរាំង នៅរសៀលថ្ងៃទី៣០,១១,២០១៩នេះថា៖ ករណីបណ្ដឹងខ្ញុំ គឺខ្ញុំស្នើឲ្យតុលាការចាត់ការតាមនីតិវិធី។ លោកបន្តថា៖ ឈ្មោះ លី វណ្ណៈ មិនបានកំហែងទារប្រាក់ពីខ្ញុំចំៗទេ! គ្រាន់តែសរសេរថា៖អត់លុយ រួចក៍ចុះផ្សាយតែម្ដង ។ ពោលគឺ!ដីនោះលោកមានប្លង់កម្មសិទ្ធទិញពីគេ មិនមែនកាន់កាប់យកនោះទេ!។ដោយឡែក!លោក ព្រហ្ម ឥន្រ្ទ នាយកគ្រប់គ្រងការផ្សាយ ទូរទស្សន៍ព្រះនរាយណ៍ បានប្រាប់ ដើមរាំង ថា៖ចំពោះបណ្ដឹងរបស់លោក ជួប វណ្ណារក្ស អធិការនគរបាលស្រុកបរកែវ មកលើលោក លី វណ្ណៈ សហការីរបស់លោកនោះ! ។


គឺជាការបំបាក់ស្មារតី អ្នកសារព័ត៌មានដោយយកអំណាចតុលាការ មកគំរាមកំហែងចាប់ដាក់គុក!។ កុំឲ្យហ៊ានផ្សាយ រិៈគន់រាល់ទង្វើនិងភាពអសកម្មរបស់ខ្លួន! ពិសេសគឺរឿងរំលោភបំពាន និងចាក់ដីលុបផ្លូវទឹកនៃចំណីបឹងកន្សែង ពីសំណាក់លោក ជួប វណ្ណារក្ស ។ ករណីនេះលោក ព្រហ្ម ឥន្រ្ទ បានថ្លែងហួសចិត្តថា៖ ក្នុងនាមខ្ញុំនាយកគ្រប់គ្រង ការផ្សាយ គឺខ្ញុំបានពិនិត្យអត្ថបទ មុនចេញផ្សាយរួបហើយ!។ ដោយឃើញថា៖គ្រប់ជ្រុងជ្រោយព្រោះលោក លី វណ្ណៈ បានដកស្រង់ប្រភព នឹងធ្វើបទសម្ភាសន៍មន្ត្រីពាក់ព័ន្ធ តាមវិជ្ជាជីវៈត្រឹមត្រូវ មិនគួរណា រងបណ្ដឹងអញ្ចឹងសោះ?!។ ជាការឆ្លើយតបចំពោះបណ្ដឹង៣ បទល្មើសនោះ! ទី១៖បទកំហែងយក! លោកព្រហ្ម ឥន្ទ្រ ថា៖លោក លី វណ្ណៈ មិនបានទារប្រាក់ ឬគំរាមយកប្រាក់ ជាថ្នូរនិងមិនផ្សាយព័ត៌មានទេ!។ ២បទ៖ បរិហារកេរ្តិ៍ជាសាធារណៈ ក៍មិនអាចទៅរួចដែរ ព្រោះលោក លី វណ្ណៈ ផ្សាយព័ត៌មាន តាមគេហទំព័រ ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ មិនមែនផ្សាយតាមហ្វេក ប៊ុកផ្ទាល់ខ្លួន ឬដើរនិយាយតាមតុ កាហ្វេនោះឡើយ!។ ៣បទ៖ បរិហារបង្កាច់កេរ្តិ៍ រឹតតែមិនអាចទៅរួច ព្រោះការផ្សាយនោះមានប្រភពជាក់លាក់ធ្វើ បទសម្ភាសន៍ត្រឹមត្រូវ។ ហេតុនេះសូមអយ្យការអមសាលាដំបូងខេត្តរតនគិរី ធ្វើការពិចារណា ឲ្យបានល្អិតល្អន់មុន ចោទប្រកាន់លោក លី វណ្ណៈ ។ ករណីនេះដែរ!លោក ព្រហ្ម ឥន្ទ្រ កំពុងធ្វើសំណើរ ទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ដើម្បីស្នើសុំដកតំណែង ជួប វណ្ណារក្ស ចេញអធិការស្រុកបរកែវ ខេត្តរតនគិរី។ ព្រោះអធិការរូបនេះបានគំរាមកំហែងឈ្មោះ លី វណ្ណៈ អ្នកសារព័ត៌មានទូរទស្សន៍ព្រះនរាយ និងបានរំលោភយកដីរដ្ឋ ដីចំណីអូរបឹងកន្សែង ។ ដែលជាតំបន់រម្មណីយដ្ឋានធម្មជាតិខេត្តរតនគិរី ។ មកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ខុសពីច្បាប់ និងលក្ខន្តិកៈមន្ត្រីនគរបាលជាតិ និងសកម្មភាពផ្សេងៗទៀត ក្រោមការដឹកនាំរបស់លោកអធិការ។ សូមរម្លឹកថា៖ លោក លី វណ្ណៈ កាលពីថ្ងៃទី០១,១១,២០១៩បានសរសេរផ្សាយនៅលើគេហទំព័រទូរទស្សន៍ ព្រះនរាយណ៍ ដែលមានចំណងជើងថា៖ (ដី​ចំណី​បឹង​កន្សែង​ត្រូវគេ​រំលោភបំពាន​និង​ចាក់ដី​លុប​ផ្លូវទឹក)។ ក្នុងខ្លឹមសារនៃអត្ថបទនោះ! បានផ្សាយថា៖ លោក ជួប វណ្ណារក្ស អធិការស្រុកបរកែវ! រំលោភយកដីចំណីបឹងកន្សែង ស្ថិតក្នុងភូមិទេសដ៍អន្លង់ សង្កាត់បឹងកន្សែងក្រុងបានលុង ខេត្តរតនគិរី ជាតំបន់ទេសចរណ៍ធម្មជាតិ។ ដោយចាក់ដីលុបផ្លូវទឹក អាងមានប័ណ្ណកម្មសិទ្ធិ ទទឹង២៥ម៉ែត្រ ជម្រៅទៅក្រោយខាងកើតប្រវែង៦០ម៉ែត្រ ជម្រៅទៅក្រោយខាងលិច៥០ម៉ែត្រ។ ពោលគឺ! ដីនោះពីមុនកាត់ចេញពីប្លង់រួមរបស់ឈ្មោះ គឹម ណៃ ភេទស្រី អាយុ៤៣ឆ្នាំជនជាតិខ្មែរ ជាម្ចាស់ផ្ទ:សំណាក់(កុលសម្ព័ន្ធ) កាលពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០១០ ។
ប្រភព៖ https://www.dermrang.com
Sponsor